jump to navigation

គួរ​សាង​ព្រះ​បរម​រូប​សម្ដេច​តា​គ្រង​ព្រះ​ពស្ត្រ​ស្ដេច​ទ្រង់​រាជ្យ ឬ​យ៉ាង​ហោច​ណាស់​សំលៀក​បំពាក់​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

ខ្ញុំ​មាន​ការ​សោក​ស្ដាយ និង​ខក​បំណង​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ឃើញ​រូប​សម្ដេច​តា​ដែល​នឹង​ត្រូវ​យក​មក​សាង​សង់​ជា​ព្រះ​បរម​រូប សម្រាប់​សក្ការ​បូជា​នា​ពេល​ខាង​មុខ​នោះ។ តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​រាជ​រដ្ឋាភិបាល​ប្រកាស​ពី​ការ​សាង​សង់​ព្រះ​បរម​រូប ក្រោយ​ពេល​ព្រះ​អង្គ​ទ្រង់​ព្រះ​សុវណ្ណគត​មក ខ្ញុំ​តែង​តែង​សង្ឃឹម​ថា ព្រះ​បរម​រូប​របស់​សម្ដេច​តា នឹង​ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនា​បទ​​គ្រង​ព្រះ​ពស្ត្រ​ជា​ស្ដេច​ផែន​ដី ដូច​ដែល​ព្រះ​បរម​រូប​នានា​របស់​អតីត​ក្សត្រិយ៍​កម្ពុជា មាន​ហ្លួង​​រាជា​នុកោដ្ឋ​ និង​ហ្លួង​​ខត្តិយ​កោដ្ឋ ​ជា​ដើម​។ល។

ការ​សង្ឃឹម​របស់​ខ្ញុំ​មិន​បាន​កើត​មាន​ឡើង​ទេ ក៏​ប៉ុន្តែ​ក្រោយ​មក ក៏​មាន​លេច​​ឮ​ពី​ការ​សាង​សង់​ព្រះ​បរម​រូប​ដោយ​ទ្រង់​គ្រង​សំពត់​ចង​ក្បិន និង​អាវ​ក​ត្រង់​ខ្មែរ​។ ខ្ញុំ​ក៏​នឹក​សប្បាយ​ចិត្ត​បន្តិច​ថា បើ​ទោះ​បី​ជា​ព្រះ​បរម​រូប​មិន​គ្រង​ព្រះ​ពស្ត្រ​ព្រះ​មហាក្សត្រិយ៍​ក្ដី បាន​ត្រឹម​សំពត់​ចង​ក្បិន អាច​ក​ត្រង់​​ប៉ុណ្ណេះ​ក៏​បាន​ដែរ។ តែ​សម្រេច​សម្រួល​ព័ត៌មាន​នេះ​បាន​ក្លាយ​ជា​ព័ត៌មាន​មិន​ពិត​ទៅ​វិញ នៅ​ពេល​ដែល​ជាក់​ស្ដែង​ព្រះ​បរម​រូប​របស់​សម្ដេច​តា​តួ​ពិត ដែល​នឹង​ត្រូវ​សាង​សង់​នោះ គឺ​ទ្រង់​គ្រង​សំលៀក​បំពាក់​សាកល​ទៅ​វិញ។

ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់ និង​ចង់​ឲ្យ​មាន​ការ​គិត​គូរ​ឡើង​វិញ ដោយ​សូម​ឲ្យ​សាង​សង់​ព្រះ​បរម​រូប​ទ្រង់​តាម​លក្ខណៈ​ស្ដេច​ទ្រង់​រាជ្យ ឬ​យ៉ាង​ហោច​ណាស់​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ អាវ​ក​ត្រង់ សំពត់​ចង​ក្បិន ដូច​ដែល​ធ្លាប់​ឃើញ​ទ្រង់​ព្រះ​ពស្ត្រ​នា​ពេល​កន្លង​មក ដើម្បី​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ខ្មែរ​មួយ​ផង​ដែរ​ចំពោះ​ព្រះ​បរម​រូប​។

សូម​បញ្ជាក់​ថា កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ (១៣ កុម្ភៈ ២០១៣) ក្រុម​មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​សិលា​គ្រុប បាន​ចុះ​វាស់វែង​ទីតាំង​ដី​សួនច្បារ នៅ​ជិត​ដើម​ពោធិ៍​ខាងកើត​វិមាន​ឯករាជ្យ សម្រាប់​ធ្វើ​ជា​ទីកន្លែង​សាងសង់​ព្រះ​បរម​រូប ហើយ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ខាង​មុខ​នេះ ការដ្ឋាន​សាង​សង់​ព្រះ​បរម​រូប នឹង​ត្រូវ​ចាប់​ផ្ដើម​ហើយ ហើយ​នឹង​កំណត់​ឲ្យ​ហើយ​មុន​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ផង​ទៀត ដើម្បី​រាជការ​បាន​ចាត់​សម្ពោធ​ព្រះ​បរម​រូប​នៅ​ថ្ងៃ​ប្រសូត​របស់​​ព្រះ​អង្គ៕៚


រូប​គំរូ​សម្ដេច​តា ដែល​នឹង​ត្រូវ​សាង​សង់​ជា​ព្រះ​បរម​រូប

ទិដ្ឋភាព​ស្ដូប​ព្រះ​បរម​រូប មើល​ពី​ចំហៀង​​ទិស​ខាង​ជើង​ទៅ​ត្បូង

ព្រះ​បរម​រូប​ហ្លួង​​រាជា​នុកោដ្ឋ​ និង​ហ្លួង​​ខត្តិយ​កោដ្ឋ ដែល​ត្រូវ​បាន​សាង​សង់​​ដោយ​ទ្រង់​គ្រង​ព្រះ​ពស្ត្រ​ជា​ស្ដេច​ផែន​ដី

____________________________________________________
អាន​ព័ត៌មាន
១. គណៈកម្មការ ចាប់ផ្តើមវាស់វែង សាងសង់ព្រះបរមរូប សម្តេចឪ
២. អ្នកជំនាញ ផ្តើម​វាស់វែង រៀបចំ​សាងសង់​រូបសំណាក សម្តេច​តា នៅ​សួនច្បារ ខាងកើត​វិមានឯករាជ្យ​
៣. រាជការ​បើក​ការដ្ឋាន​សាង​សង់​ព្រះ​បរម​រូប​ហ្លួង​​រតន​កោដ្ឋ
៤. ព្រះ​បរម​រូប​ហ្លួង សីហនុ នៅ​ក្នុង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ
៥. រាជការ​សម្រេច​សាង​សង់​ស្ដូប​ព្រះ​បរម​រូប​​បាន​ជាង​៧០​ភាគ​រយ

Advertisements

មតិ»

1. khelvanny - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2013

បើតាមគំនិតខ្ញុំ
ព្រះបរមរូប គួរទ្រង់សំពត់ចងក្បិន អាវកុត និងគង់ប្រថាប់លើរាជបល្ល័ង្គ
មិនគួរស្លៀកសំលាកបំពាក់បរទេស ហើយតំកល់ក្នុងបស្ប​្ុកដែលមានរចនាបថខ្មែរទេ
សូមទោសនេះគ្រាន់តែជាគំនិតរបស់ខ្ញុំទេ
តែអ្វីៗបានសំរេចរួចហើយ

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2013

បាទ ត្រឹម​ត្រូវ​ណាស់ ខ្ញុំ​យល់​ស្រប…

2. សុខហេង - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2013

ខ្ញុំ​ក៏​ចង់​ឃើញ​រូប​ព្រះ​អង្គ​ក្នុង​រចនាបថ​ខ្មែរ​ដែរ។

3. រាជការ​បើក​ការដ្ឋាន​សាង​សង់​ព្រះ​បរម​រូប​ហ្លួង​​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 23 ខែ​កុម្ភៈ 2013

[…] ព្រះ​បរម​រូប​ហ្លួង​រតន​កោដ្ឋ​សាង​សង់​ក្នុង​ឯក​សណ្ឋាន​ឈុត​សាកល ដោយ​ធ្វើ​ពី​ស្ពាន់​សុទ្ធ ឈរ​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាង​កើត និង​មាន​កម្ពស់​សរុប​ទាំង​ជើង​ទម្រ​៧,២០​ម៉ែត្រ។ ដោយ​ឡែក​ពី​ក្រោម​បុស្បុក​ទាំង​មូល​មាន​កម្ពស់​២៧,២០​ម៉ែត្រ ដោយ​មាន​ដំបូល​គ្រប​ពី​លើ​ផង៕៚ […]

4. ព្រះ​បរម​រូប​ហ្លួង សីហនុ នៅ​ក្នុង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 9 ខែ​មេសា 2013

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: