jump to navigation

រាជការ​បើក​ការដ្ឋាន​សាង​សង់​ព្រះ​បរម​រូប​ហ្លួង​​រតន​កោដ្ឋ ថ្ងៃពុធ 20 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

ព្រះ​រាជ​ធានី​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​​ពុធ ១០​កើត ខែ​មាឃ ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ ពិធី​សែន​ក្រុង​ពាលី​សាង​សង់​ព្រះ​បរម​រូប ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហាវីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ បាន​ចាប់​ផ្ដើម​ហើយ ដោយ​ចូល​រួម​ជា​កិត្តិយស​ពី​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។

ព្រះ​បរម​រូប​ដែល​នឹង​ត្រូវ​សាង​សង់​នៅ​លើ​សួន​ច្បារ​ខាង​កើត​វិមាន​ឯករាជ្យ ក្នុង​ព្រះ​រាជ​ធានី​នេះ នឹង​ត្រូវ​កំណត់​ឲ្យ​ហើយ​មុន​ខែ​តុលា ខាង​មុខ​នេះ ដើម្បី​ឲ្យ​បាន​សម្ពោធ​ក្នុង​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ ថ្ងៃ​ទី​៣១ ខែ​តុលា។

ព្រះ​បរម​រូប​ហ្លួង​រតន​កោដ្ឋ​សាង​សង់​ក្នុង​ឯក​សណ្ឋាន​ឈុត​សាកល ដោយ​ធ្វើ​ពី​ស្ពាន់​សុទ្ធ ឈរ​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាង​កើត និង​មាន​កម្ពស់​សរុប​ទាំង​ជើង​ទម្រ​៧,២០​ម៉ែត្រ។ ដោយ​ឡែក​ពី​ក្រោម​បុស្បុក​ទាំង​មូល​មាន​កម្ពស់​២៧,២០​ម៉ែត្រ ដោយ​មាន​ដំបូល​គ្រប​ពី​លើ​ផង៕៚


រូប​គំរូ​សម្ដេច​តា ដែល​នឹង​ត្រូវ​សាង​សង់​ជា​ព្រះ​បរម​រូប

ទិដ្ឋភាព​ស្ដូប​ព្រះ​បរម​រូប មើល​ពី​ចំហៀង​​ទិស​ខាង​ជើង​ទៅ​ត្បូង

សម្ដេច ហ៊ុន សែន និង​មន្ត្រី​រាជ​ការ​ជាន់​ខ្ពស់ រួម​ពិធី​បើក​ការដ្ឋាន​សាង​សង់​ព្រះ​បរម​រូប

សម្ដេច ហ៊ុន សែន រួម​ពិធី​បើក​ការដ្ឋាន​សាង​សង់​ព្រះ​បរម​រូប

____________________________________________________
អាន​ព័ត៌មាន
១. គួរ​សាង​ព្រះ​បរម​រូប​សម្ដេច​តា​គ្រង​ព្រះ​ពស្ត្រ​ស្ដេច​ទ្រង់​រាជ្យ ឬ​យ៉ាង​ហោច​ណាស់​សំលៀក​បំពាក់​ខ្មែរ
២. ព្រះ​បរម​រូប​ហ្លួង សីហនុ នៅ​ក្នុង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ
៣. រាជការ​សម្រេច​សាង​សង់​ស្ដូប​ព្រះ​បរម​រូប​​បាន​ជាង​៧០​ភាគ​រយ

%d bloggers like this: