jump to navigation

ធានី​អាស៊ាន៖ បាងកក ឬ​ក្រុង​ទេព​មហា​នគរ ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​កុម្ភៈ 2013

Posted by សុភ័ក្ត្រ in ภาษาไทย.
7 comments

នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០​នេះ ក្រុង​បាងកក របស់​ប្រទេស​ថៃ គឺ​ជា​ក្រុង​ដ៏​ធំ និង​ទំនើប​លំដាប់​ពិភព​លោក​មួយ។ ខាង​ក្រោម​នេះ​ជា​តួ​លេខ​សំខាន់​ៗ​របស់​ក្រុង​បាងកក រាជ​អាណាចក្រ​ថៃ។


ត្រា​សញ្ញា​ប្រចាំ​ក្រុង​បាងកក

ពាក្យ​ស្លោក៖ ក្រុង​ទេព ដូច​ទេព​សាង មជ្ឈ​មណ្ឌល​នៃ​ការ​គ្រប់​គ្រង វត្ត​វាំង​ស្រស់​ស្អាត​ផូរ​ផង ធានី​នៃ​ប្រទេស​ថៃ

ពាក្យ​ថា​ក្រុង​ទេព​មហា​នគរ មាន​ន័យ​ថា «ព្រះ​នគរ​ដែល​ធំ​ធេង​ដូច​ទេព​នគរ​» ដែល​មក​ពី​ឈ្មោះ​ពេញ​របស់​រាជ​ធានី​នេះ គឺ ក្រុង​ទេព​មហា​នគរ អមររតនកោសិន្ទ្រ មហិន្ទ្រាយុធ្យា មហា​តិលកភព នព​រតនរាជធានី​បូរីរម្យ ឧត្ដមរាជនិវេឝន៍​មហា​ស្ថាន អមរ​វិមាន​អវតារ​ស្ថិត សក្កទត្តិយ​វិឞ្ណុ​កម្ម​ប្រសិទ្ធិ មាន​អត្ថន័យ​ថា ព្រះ​នគរ​ដ៏​ធំ ដូច​ទេព​នគរ ជា​ទី​ស្ថិត​របស់​ព្រះ​កែវ​មក៌ត ជា​មហា​នគរ​ដែល​មិន​មាន​នគរណា​​វាយ​ឈ្នះ​បាន មាន​សម្រស់​ដ៏​គង់​វង្ស និង​រីក​ចម្រើន ជា​ទីក្រុង​ដែល​បរិបូរណ៍​ដោយ​កែវ​ប្រាំ​បួន​ប្រការ ជា​ទី​មនោរម្យ មាន​ព្រះ​រាជ​និវេស​ធំ​ធេង ជា​វិមាន​ទេព​ទី​ប្រថាប់​របស់​ព្រះ​រាជា​​អវតារ​ចុះ​មក ដែលសក្កទេវរាជ​ព្រះ​រាជ​ទាន​ឲ្យ ព្រះ​វិស្ណុកម្ម​ចុះ​មក​និម្មិត​ទុក

ព័ណ៌​៖ បៃតង​ចាស់
ដើម​ឈើ៖ ដើម​ជ្រៃ​ស្លឹក​ស្រួច
ផ្ទៃ​ក្រឡា៖ ១.៥៦៨.៧៣៧ គីឡូម៉ែត្រ​ក្រឡា (លំដាប់​ទី​៦៩)
ប្រជាករ៖ ៥.៦៧៤.៨៤៣ នាក់
ដង់ស៊ីតេ៖ ៣.៦១៧,៤៦​នាក់ ក្នុង​មួយ​គ.ម.


ទីក្រុង​បាងកក

%d bloggers like this: