jump to navigation

ថៃ​ត្រៀម​ព្រម​សម្រាប់​ទប់​ទល់​ស្ថានការណ៍​ព្រះ​វិហារ ថ្ងៃអាទិត្យ 31 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.
add a comment

ស្ថានីយ៍​ទូរទស្សន៍​សាធារណៈ​ថៃ ឬ Thai PBS នា​រសៀល​ថ្ងៃ​នេះ​បាន​បង្ហាញ​ព័ត៌មាន​ស្ដី​ពី​ការ​ប្រុង​ប្រៀប​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទប់​ទល់​នឹង​ស្ថានការណ៍​ប្រាសាទ​ព្រះ​វិហារ ដែល​នឹង​មាន​ការ​អាន​សម្រេច​ចំពោះ​បណ្ដឹង​របស់​កម្ពុជាដើម្បី​​បក​ស្រាយ​​សាល​ក្រម​​ឆ្នាំ​​១៩៦២​នៅ​ឯ​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ក្រុង​ឡាអេ នា​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ។ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​ប្រទេស​ថៃ ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍​របស់​ប្រទេស​គេ។

ចំពោះ​ការ​អាន​សាលក្រម​នេះ ប្រទេស​ថៃ នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​របស់​ថៃ​ប៉ុស្ដិ៍​លេខ​១១ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា និង​បក​ប្រែ​ពាក្យ​ដោយ​ពាក្យ​ជា​ភាសា​ថៃ ដើម្បី​ឲ្យ​ប្រជាជន​របស់​គេ​បាន​ដឹង​ឮ​ដោយ​ផ្ទាល់​ពី​ហេតុការណ៍ និង​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​គេ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ជន​ជាតិ​ថៃ​ទាំង​មូល​ផង​ដែរ។

បន្ថែម​ពី​នេះ​ទៀត ដើម្បី​បញ្ជៀស​ហេតុការណ៍​អាក្រក់​ណា​ដែល​អាច​កើត​មាន​ឡើង​ជា​យ​ថាហេតុ​នោះ មេ​ដឹក​នាំ​ទាហាន​ដែល​មាន​ប្រទល់​ដែល​ជាមួយ​នឹង​ប្រទេស​កម្ពុជា​នោះ បាន​ប្រជុំ​ប្រុង​ប្រៀប និង​រៀប​ចំ​លេណដ្ឋាន ឬ​ត្រង់​សេ ព្រម​ទាំង​ហ្វឹក​ហាត់​សម​ប្រជា​ពល​រដ្ឋ​ថៃ ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន ឲ្យ​ចេះ​ពី​វិធី​សាស្ត្រ​ការពារ​ខ្លួន និង​ស្វែង​រក​ទីតាំង​សុវត្ថិភាព ដែល​រដ្ឋាភិបាល​ថៃ​ និង​ទាហាន​ថៃ តាម​តំបន់​ព្រំដែន​រៀប​ចំ​សម្រាប់​ពលរដ្ឋ​របស់​គេ​ទៀត​ផង ប្រសិន​បើ​តាម​ហេតុការណ៍​ផ្ទុះ​អាវុធ​ណា​មួយ​កើត​មាន​ឡើង​រវាង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ​ ដែល​អាច​កើត​ឡើង​នៅ​ខែ​មេសា ខាង​មុខ​នេះ​នោះ។

ការ​ប្រុង​ប្រៀប​ខ្លួន​ទប់​ទល់​នឹង​ស្ថានការណ៍​ដែល​អាច​កើត​មាន​ឡើង​របស់​ប្រទេស​ថៃ​នេះ គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​គួរ​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​ថៃ ដែល​បាន​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាជន​របស់​គេ។ គ្រប់​គ្រង​ប្រទេស​ដោយ​យក​ប្រជាជន​ជា​ធំ​ពិត​ប្រាកដ។ ពោល​គឺ​ការ​ចែក​រំលែក​នូវ​អ្វី​ៗ​ដែល​ស្រុក​ទេស​បាន​ជួប​ប្រទះ​ដល់​ប្រជាជន​បាន​ជ្រួត​ជ្រាត និង​សម្រេច​ជោគ​វាសនា​ប្រទេស​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ប្រជាជន។

ទង្វើ​អស់​ទាំង​នេះ យើង​គួរ​ក្រឡេក​មក​មើល​ស្រុក​កម្ពុជា​យើង តើ​យើង​បាន​ធ្វើ​ដូច​គេ​ដែរ​ឬ​ទេ​ ជា​ពិសេស​ក្នុង​ការ​ការ​ពារ​អាយុ​ជីវិត​ពល​រដ្ឋ​ស្លូត​ត្រង់?


ស្ថានីយ៍​ទូរទស្សន៍​សាធារណៈ​ថៃ ផ្សាយ​ពី​រឿង​ព្រះ​វិហារ

រូបភាព​គណៈ​ប្រតិភូ​ថៃ​នៅ​តុលាការ​ក្រុង​ឡាអេ

ការ​សម​រត់​ចូល​ត្រង់​សេ​របស់​ពល​រដ្ឋ​ថៃ

ការ​សម​រត់​ចូល​ត្រង់​សេ​របស់​ពល​រដ្ឋ​ថៃ

ត្រង់​សេ​សម្រាប់​ពលរដ្ឋ​ពេល​មាន​គ្រោះ​អាសន្ន

មេ​ទាហាន​ខេត្ត​សុរិន្ទ្រ​ប្រជុំ​សម្រាប់​ទប់​ទល់​ស្ថានការណ៍​ព្រះ​វិហារ

ផែនការណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ គ.ស ២០១៣ ថ្ងៃសៅរ៍ 30 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានចេញ​សារា​ចរណ៍​ផែនការ​ណែនាំ ស្តីពី​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស ២៥៥៧ គ​.​ស ២០១៣ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ ៤​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​២​និង​១២​នាទី​រំលងអធ្រាត្រ​ជា​ថ្ងៃ​ចូលឆ្នាំ ដើម្បី​ឲ្យ​គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី​ភ្នំពេញ​-​ខេត្ត ទីប្រជុំជន វត្ត​អារាម សាលារៀន រោងចក្រ សហគ្រាស និង​គ្រប់​គេហដ្ឋាន ត្រូវ​រៀបចំ​សំអាត តុបតែង​លម្អ រំលេច​រចនា​ដោយមាន​បដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និង​រៀបចំ​គ្រឿង​សក្ការបូជា មាន​ផ្កា​ភ្ញី ទៀនធូប​ជាដើម ថ្វាយ​ព្រះ​រតនត្រ័យ និង​រៀបចំ​ពលីការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែឈើ​ជាដើម ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រមទាំង​ត្រូវ​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌​អគ្គិសនី និង​នៅតាម​ជនបទ ចាត់តាំង​ឲ្យ​មានការ​ដុត​គោម ប្រទីបជ្វាលា ឲ្យ​បាន​ភ្លឺ​ព្រោងព្រាត​នា​ពេលយប់​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​នៃ​ការ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​យោងតាម​ផែនការ​ណ៍​នាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដែលមាន​បោះត្រា​និង​ចុះហត្ថលេខា​ដោ​យស​ម្តេ​ចចៅហ្វាយ​វាំង​វរវៀងជ័យ​អធិបតី​ស្រឹ​ង្គា​រ គង់ សំអុល បាន​បង្ហាញថា ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​យើង​គ្រប់រូប​ក្នុង​ទូទាំងប្រទេស រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ប្រទេសក្រៅ​ផង តែងតែ​ប្រារព្ធ​ពិ​ធិ​បុណ្យចូលឆ្នាំថ្មី ជា​ប្រពៃណីជាតិ​របស់ខ្លួន ក្នុង​មនោសញ្ចេតនា​សប្បាយរីករាយ​ប្រកបដោយ​សាមគ្គីភាព និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​ក្រៃលែង​។​

​ពិធី​នេះ ប្រារព្ធ​ធ្វើឡើង​ដើម្បី​សំដែង​នូវ​អំណរ​សាទរ​ស្វាគមន៍​ចំពោះ​ការចូល​មកដល់​នៃ​ឆ្នាំ​ថ្មី និង​សំដែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ ថ្វាយ​ប្រគេន​ព្រះ​ពរ សម្តេច​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក ព្រះសង្ឃ​គ្រប់​អង្គ ថ្វាយព្រះពរ​ចំពោះ ព្រះករុណា​ព្រះបាទ​ស​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត និង​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​បរម​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ជូនពរ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឺទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ បុគ្គលិក និ​យោ​ជិ​ក កម្មករ និង​បុព្វការី​ទាំងឡាយ មាន​មាតាបិតា គ្រូ​ឧបជ្ឈា​យា​ចា​រ្យ ចាស់ព្រឹទ្ធាចារ្យ​ជាដើម សំដៅ​បង្កើន​ឡើង​នូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់ ជា​ភាតរភាព សាមគ្គីភាព​ស្និទ្ធស្នាល​ទ​ទួល​ពរ​សព្ទសាធុការ​ពី​ទេវតា​ឆ្នាំ​ថ្មី តាម​ប្រពៃណីជាតិ ក្រោយពី​បានបញ្ចប់​នូវ​ការងារ​ប្រមូល​ភោគផល​កសិផល និង​អនុផល​ផ្សេងៗ​នា​ឆ្នាំ​ចាស់ និង​មុន​ការចាប់ផ្តើម​បង្កបង្កើនផល​ក្នុង​ឆ្នាំ​ថ្មី ដែល​នឹងត្រូវ​ដំណើរការ​នៅ​វស្សានរដូវ​ខា​មុខ​បន្តទៀត​។​

​ឆ្នាំនេះ ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ច​ស័ក ព​.​ស ២៥៥៧ គ​.​ស ២០១៣ តាម​ដំណើរ​សង្ក្រាន្ត​បញ្ជាក់ថា ៖
-​ថ្ងៃអាទិត្យ ៤​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​២​និង​១២​នាទី​រំលងអធ្រាត្រ​ជា​ថ្ងៃ​ចូលឆ្នាំ​។​
-​ថ្ងៃ​ចន្ទ ៥​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣ ជា​វារៈ​វន​ប័ត​។​
-​ថ្ងៃ​អង្គារ ៦​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៣ ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត ៣​ថ្ងៃ ដោយ​បរិបូរណ៍​និង​ចូលឆ្នាំ​ម្សាញ់​បញ្ច​ស័ក​តរៀង​ទៅ​។​

​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ និង​រក្សា​ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​ឲ្យ​បាន​គង់​វង់ និង​ភាពរុងរឿង​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដាក់ចេញ​នូវ​ផែនការ​ណែនាំ​ដូចខាងក្រោម ៖

១-​គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី​ភ្នំពេញ​-​ខេត្ត ទីប្រជុំជន វត្ត​អារាម សាលារៀន រោងចក្រ សហគ្រាស និង​គ្រប់​គេហដ្ឋាន ត្រូវ​រៀបចំ​សំអាត តុបតែង​លម្អ រំលេច​រចនា​ដោយមាន​បដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និង​រៀបចំ​គ្រឿង​សក្ការបូជា មាន​ផ្កា​ភ្ញី ទៀនធូប​ជាដើម ថ្វាយ​ព្រះ​រតនត្រ័យ និង​រៀបចំ​ពលីការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែឈើ​ជាដើម ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រមទាំង​ត្រូវ​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌​អគ្គិសនី និង​នៅតាម​ជនបទ ចាត់តាំង​ឲ្យ​មានការ​ដុត​គោម ប្រទីបជ្វាលា ឲ្យ​បាន​ភ្លឺ​ព្រោងព្រាត​នា​ពេលយប់​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​នៃ​ការ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

២-​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ត្រូវមាន​ផែនការ​ណែនាំ​ជាក់ស្តែង​ដល់​អង្គភាព​ក្រោម ឱវាទ​រាជធានី​ភ្នំពេញ​-​ខេត្ត បង្កើន​កិច្ចការពារ​ថែរក្សា​ធានា​សន្តិសុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម បង្ក​ភាពសប្បាយ​រីករាយ ធានា​សុវត្ថិភាព​ជូន​មហាជន ប្រជាជន មុន ក្រោយ និង​ក្នុងពេល​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ​។​

៣-​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ណែនាំ​ដល់​បណ្តា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ ខេត្ត​ចាត់តាំង​សម្តែង​សិល្បៈ និង​ទស្សនីយភាព​ជូន​ប្រជារាស្ត្រ​កំសាន្ត​តាម​ទីសាធារណៈ និង​បំផុស​ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ផុលផុស​ក្នុងការ​ចាត់តាំង​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ ដូចជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំ​កំសាន្ត​សប្បាយ តាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នានា តាម​វត្ត​អារាម ទីប្រជុំជន ភូមិ ឃុំ តាម​ទម្លាប់​នៃ​តំបន់​នីមួយៗ ដើម្បី​អប់រំ​និង​បង្ហាញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់ដឹង​និង​ឃើញច្បាស់​ហើយ​បន្តវេណ​រក្សា​ឲ្យ​បាន​គង់​វង់​។​
​រាល់​អំពើ​ឬ​ល្បែង​ទាំងឡាយណា​ដែល​នាំ​ឲ្យ​ខាង​បង់ អន្តរាយ​ទ្រព្យសម្បតិ្ត និង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​កិត្តិយស ផ្ទុយ​ពី​ប្រពៃណី​ថ្លៃថ្នូរ​របស់​ជាតិ ដូចជា​ការប្រើ​អំពើហិង្សា បណ្តាលមកពី​ការ​រាំ​កំសាន្ត​ជាន់​ជើង​ប៉ះទង្គិច​បន្តិចបន្តួច ការ​ច្រណែនឈ្នានីស ការលេង​ល្បែងស៊ីសង ល្បែងភ្នាល​ផ្សេងៗ ល្បែង​ជះ​ទឹក មាន​ពណ៌ ទឹក​កខ្វក់ គប់​ស្បោង​ទឹក បាញ់​ទឹក លាប​ធ្បូ​ង ប៉ាត​ម្សៅ ទះ​គក់​ដោយ​ដៃ វាយ​ដោយ​រំពាត់ ដល់​អ្នកដំណើរ​ដែល​ស្លៀក​សម្លៀកបំពាក់​ដ៏​មានតម្លៃ​ត្រូវ​ហាមឃាត់​ជាដាចខាត​។​

​ត្រូវ​លើក​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុង​ការដុត​ទៀន ធូប ភ្លើងចង្ក្រាន ឬ​ប្រើប្រាស់​គ្រឿង​ឆេះ​ផ្សេងៗ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ ឆេះ​ផ្ទះសម្បែង ទប់ស្កាត់​ការដុត​ផាវ គ្រឿងផ្ទុះ គ្រាប់រំសេវ​ជាដើម ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត និង​នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម​។​

៤-​ក្រសួង​ព័ត៌មាន ត្រូវ​ចាត់តាំង​បណ្តា​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ចុះ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ថតរូប ថត​ទូរទស្សន៍ នូវ​រាល់​សកម្មភាព ទិដ្ឋភាព​ជាក់ស្តែង​នៃ​ថ្ងៃបុណ្យ ទាំង​ពិធី​សាសនា និង​ទាំង​ប្រពៃណីជាតិ​ដូចជា សកម្មភាព​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​តាម​តំបន់​នីមួយៗ ហើយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។​

៥-​ក្រសួង​ធម្មការ​និង​សាសនា សហការ​ជាមួយ អាជ្ញាធរ រាជធានី​ភ្នំពេញ​-​ខេត្ត ត្រូវ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​រៀបចំ​ពិធីបុណ្យ​សាសនា តាម​វត្ត​អារាម​នីមួយៗ ឲ្យ​បាន​សមស្រប​តាម​ប្រពៃណី​សាសនា ប្រពៃណីជាតិ ប្រកបដោយ​បរិយាកាស​រីករាយ ដូចជា​ពិធី​ពូន​ភ្នំខ្សាច់ សម្អាត​បរិស្ថាន​ក្នុង​វត្ត សម្អាត​ព្រះពុទ្ធ​បដិមា ពិធី​ស្រង់ទឹក​ព្រះសង្ឃ ស្រង់ទឹក​សីលវន្ត សីល​វ​តី្ត មាតាបិតា ចាស់ព្រឹទ្ធាចារ្យ​ជាដើម​។ ត្រូវ​យកចិត្តទុកដាក់​អំពាវនាវ​ពុទ្ធបរិស័ទ​ឲ្យ​ចាត់តាំង​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​បងប្អូន​ជនរួមជាតិ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត នៅតាម​បូជនីយដ្ឋាន ស្តូប តាម​វត្ត​អារាម​ដែលមាន​តម្កល់​អដ្ឋិធាតុ​របស់​អ្នក​ទាំងនោះ​។​

៦-​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ត្រូវ​រៀបចំ​កម្មវិធី និង​ណែនាំ​ដល់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី​ភ្នំពេញ​-​ខេត្ត និង​សមាគម អង្គការក្រៅរដ្ឋាភិបាល​នានា ចាត់តាំង​គណៈប្រតិភូ និង​បំផុស​អំពាវនាវ​ស​ប្យុ​រស​ជន​ឲ្យ​ជួយឧបត្ថម្ភ​អំណោយ​សម្ភារៈ ថវិកា ចុះសួរសុខទុក្ខ​អ្នកមាន​ជំងឺ របួស កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា អ្នក​ពិការ កុមារកំព្រា​នៅតាម​មណ្ឌល​នានា បងប្អូន​ក្រីក្រ​ខ្វះខាត​ខ្លាំង និង​ចាស់ព្រឹទ្ធាចារ្យ​ឥត​ទីពឹង ដើម្បី​ជាការ​លើកទឹកចិត្ត និង​បង្កើន​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មាន​ទុក​លំបាក ក៏ដូចជា​ក្នុងឱកាស​សប្បាយរីករាយ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ សង្ឃឹមថា គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី​ភ្នំពេញ​-​ខេត្ត ទូទាំងប្រទេស និង​អនុវត្តតាម​ស្មារតី​ផែនការ​ណែនាំ​នេះ សម្រេចបាន​លទ្ធផល​ល្អប្រសើរ​៕​ –

ស្រង់​ចេញ​ពី: http://www.cen.com.kh/localnews/show_detail/135?token=ZGRhNzkzNT#sthash.lLYb1K5C.dpuf

____________________________________________
អាន​ផង​ដែរ
១. ការ​លេង​ទឹក​នា​រដូវ​ចូល​ឆ្នាំ​ខុស​ឬ?

A monarch for his people ថ្ងៃសុក្រ 29 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, English.
add a comment

Updated: 2012-10-16 07:50

By Li Xiaokun and Zhao Shengnan (China Daily)

The passing of Cambodia’s former king highlights close ties between the two countries, Li Xiaokun and Zhao Shengnan report in Beijing.

Norodom Sihanouk, the former king of Cambodia, passed away in Beijing at the age of 90 early on Monday morning. Having lived in exile in China, Sihanouk often referred to the country as his “second homeland”, and it was from China that he received his strongest political support in times of adversity, plus almost all his medical treatment in the last years of his life after being diagnosed with prostate cancer in 1994.

The news of Sihanouk’s death reminded many people of the decades the late monarch had spent in China since the 1950s. China Central Television’s news channel, which has recently been dominated by reports of territorial disputes with Japan, spent most of Monday covering the death and remembering the former king. Social networking sites, such as Sina Weibo, were flooded with condolences and reminiscences of the former Cambodian leader.


Cambodian Prime Minister Hun Sen (left) offers his sympathies to his king, Norodom Sihamoni, in Phnom Penh on Monday ahead of their departure for Beijing after the death of former Cambodian king, Norodom Sihanouk. Agence France-Presse

Official statements said that Sihanouk died in hospital at 2:20 am, citing natural causes. The former king, who had cancer, diabetes and hypertension, had been receiving treatment in Beijing for several years.

China expressed the deep respect it felt for the “great friend of the Chinese people”, as the Foreign Ministry described Sihanouk in a statement.

President Hu Jintao said in a letter of condolence that Sihanouk’s outstanding contribution to China-Cambodia ties will be imprinted in history.

China is keen to work with Cambodia to enhance the tradition of cooperation left by Sihanouk and Chinese leaders, Hu said.

Vice-President Xi Jinping visited Sihanouk’s wife, Monineath, in Beijing. He stood in silence in front of a portrait of the deceased monarch. “We are deeply shocked and grief-stricken,” he said.

Foreign Minister Yang Jiechi met Cambodia’s current ruler, King Norodom Sihamoni, and Prime Minister Hun Sen when they arrived on Monday afternoon to accompany Sihanouk’s body on the journey back to his homeland. Three Buddhist monks, led by Noy Chreok, the third vice-patriarch of Cambodia’s Buddhist monks, accompanied the king and prime minister.

In January, Sihanouk had requested that his body be cremated and his ashes placed in an urn, preferably one made of gold, then enclosed in a stupa at the Cambodian royal palace.

The hospital where Sihanouk died is close to his residence in the heart of Beijing, which was put at his disposal by the late premier Zhou Enlai in 1970.


King Norodom Sihanouk and Queen Monineath wave to the crowd on their arrival at the annual boat racing festival in Phnom Penh in this Oct 30, 2001 file photo. Chor Sokunthea / Reuters / Files

Born in 1922, Sihanouk was king of Cambodia twice, from 1941 to 1955 and then from 1993 until he abdicated in 2004, in favor of his son, the current king.

Read Full Article: Click here

បុណ្យ​រ៉ាម៉ាដាន ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.
add a comment

រ៉ាម៉ាដាន គឺ​ជា​ពិធី​បុណ្យ​បួស​មួយ​របស់​អ្នក​កាន់​សាសនា​ឥស្លាម។ នៅ​ប្រទេស​កម្ពុជា​យើង ក៏​មាន​ពល​រដ្ឋ​មួយ​ចំនួន​កាន់​សាសនា​នេះ និង​ប្រារព្ធ​ពិធី​បុណ្យ​យ៉ាង​ខ្ជាប់​ខ្ជួន​ផង​ដែរ។ មាន​បង​ប្អូន​ខ្មែរ​ពុទ្ធ​សាសនិក​មិន​ច្រើន​ទេ​ដែល​បាន​ដឹង​ពី​បុណ្យ​រ៉ាម៉ាដាន របស់​បង​ប្អូន​ខ្មែរ​ឥស្លាម​យើង​នេះ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ស្ដី​ពី​ពិធី​បុណ្យ​បុណ្យ​រ៉ាម៉ាដាន របស់​បង​ប្អូន​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ត​ទៅ៖

ស្លាក​ឈ្មោះ៖ រឿង​រ៉ាវ​ពី​ក្មេង ថ្ងៃពុធ 27 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments


ស្លាក​ឈ្មោះ​ដែល​គូរ​ដោយ​សិស្ស​ដើម្បី​បិទ​ពី​លើ​គ្រប​សៀវភៅ

មិន​ដឹង​ជា​មាន​នរណា​នៅ​ចាំ​បាន​ទេ កាល​ពី​នៅ​រៀន​បឋម​សិក្សា គ្រូ​​តែង​ឲ្យ​រៀប​ចំ​សៀវភៅ​យ៉ាង​ស្អាត មាន​ទាំង​គម្រប មាន​ទាំង​ស្លាក​ឈ្មោះ​ត្រឹម​ត្រូវ។ កាល​ពី​សម័យ​នោះ​កម្សត់ និង​ខ្សត់​ណាស់ សិស្ស​គ្រប់​គ្នា​ត្រូវ​នាំ​គ្នា​យក​​ក្រដាស​សៀវភៅ​មក​វាយ​បន្ទាត់​គូស​ជា​ស្លាក​ឈ្មោះ ដូច​រូប​ខាង​លើ​នេះ​ដើម្បី​បិទ​ពីលើ​គម្រប​សៀវភៅ។ សម្រាប់​សិស្ស​ទាំង​ហ្លាយ​ណា​មាន​លុយ​ច្រើន គេ​យក​សៀវភៅ​គេ​ទៅ​អ៊ុត​ថង់​ប្លាស្ទិក​យ៉ាង​ស្អាត និង​មាន​របៀប​រៀប​រយ​។ ពេល​ដាក់​ពិន្ទុ គ្រូ​ក៏​ដាក់​ទៅ​តាម​នឹង​ដែរ។

មិន​ដឹង​ជា​សម័យ​បច្ចុប្បន្ន​នេះ ក្មេង​ៗ​មាន​នៅ​ធ្វើ​បែប​នេះ ដូច​សម័យ​មុន​ដែរ​ឬ​ទេ​ហ្ន៎?!

នឹក​សម្ដេច​តា​ពេល​ឃើញ​រូប​ភាព​ស្ដេច​យាង​ចុះ​ពី​ព្រះ​ទីន័ង​យន្តហោះ ថ្ងៃអង្គារ 26 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

រសៀល​ថ្ងៃ​នេះ (២៦ មីនា ២០១៣) ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​មហាក្សត្រិយ៍​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​ហ្ឬទ័យ ស្ដេច​យាង​និវត្តន៍​មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ​ហើយ។ នៅ​ពេល​ទស្សនា​ និង​ឃើញ​រូបភាព​ព្រះ​អង្គ​ស្ដេច​យាង​ចុះ​ពី​ព្រះ​ទីន័ង ខ្ញុំ​តែង​តែ​ស្រមៃ​នឹក​ឃើញ​ដល់​សម្ដេច​តា​ជា​និច្ច​ ដែល​គ្រប់​ពេល​ព្រះ​អង្គ​ចុះ​ពី​លើ​ព្រះ​ទីន័ង ទ្រង់​តែង​លើក​ហត្ថ​សំពះ​កូន​ចៅ និង​ផ្ដល់​ស្នាម​ញញឹម​ដល់​កូន​ចៅ​ជា​និច្ច៕


សម្ដេច​យាយ និង​ព្រះ​មហាក្សត្រិយ៍​យាង​ចុះ​ពី​ព្រះ​ទីន័ង​យន្តហោះ


សម្ដេច​យាយ និង​ព្រះ​មហាក្សត្រិយ៍​យាង​ចុះ​ពី​ព្រះ​ទីន័ង​យន្តហោះ


សម្ដេច​យាយ និង​ព្រះ​មហាក្សត្រិយ៍

«សុវណ្ណ​ដូង​ខ្ចី​» ពិត​ជា​ខុស​ឬ? ថ្ងៃចន្ទ 25 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
4 comments

អង្គការរួមគ្នាដើម្បី ភាពរីកចំរើន បាន​ចេញ​លិខិត​មួយ​អំពី​រឿង​ «សុវណ្ណ​ដូង​ខ្ចី» ដោយ​សំណូម​ពរ​ឲ្យ​មាន​ការ​កែ​សម្រួល​ទស្សនីយភាព កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ នេះ (២៥ មីនា ២០១៣)។ តើ «សុវណ្ណ​ដូង​ខ្ចី​» ពិត​ជា​មាន​កំហុស​ចាំបាច់​ត្រូវ​​កែ​ប្រែ ឬ​យ៉ាង​ណា?

តាម​ការ​ពិត «សុវណ្ណ​ដូង​ខ្ចី​» ដែល​សម្ដែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នោះ គឺ​​ជា​ទស្សនីយភាព​បែប​កំប្លែង​ទេ ដោយ​អ្នក​កំប្លែង​ចេះ​មានគំនិត​ច្នៃ​ប្រឌិត​​យក​សិល្បៈ​បែប​ល្ខោន​បាសាក់ ដែល​កំពុង​រក​កល​នឹង​ដាច់​ខ្យល់​ស្លាប់​នោះ ឲ្យ​​មាន​ជីវិត​ជីវ៉ា​មក​វិញ ជា​ពិសេស​ក្នុង​សង្គម​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង។ បន្ទាប់​ពី​​មើល​រឿង​នេះ​តាម​រយៈ​យូធូប ដំបូង​ឡើយ​ខ្ញុំ​បាន​លាន់​មាត់​សសើរ​យ៉ាង​ខ្លាំង​​ពី​ស្នាដៃ​អ្នក​សម្ដែង ព្រម​ទាំង​ភាព​ប្រឌិត​ច្នៃ រហូត​ខ្ញុំ​យក​មក​ដាក់​ចែក​ចាយ​​នៅ​ក្នុង​ប្លក់​នេះ កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ផង​ដែរ។

ជា​ការ​ពិត​ការ​យក​រឿង​ព្រេង​បូរាណ​ខ្មែរ​មក​ច្នៃ​ជា​បែប​កំប្លែង​កំប្លុក គឺ​តែង​​មាន​ភាព​ឆ្គង​ខុស​ខាង​ពាក្យ​សម្ដី​មិន​ច្រើន​ក៏​តិច ជៀស​មិន​រួច តែ​ការ​ហ៊ាន​​យក​រឿង​ព្រេង​បូរាណ និង​សិល្បៈ​សម្ដែង​បែប​បូរាណ (ល្ខោន​បាសាក់) មក​​បង្ហាញ​ឡើង​វិញ គឺ​ជា​រឿង​គួរ​ឲ្យ​សសើរ និង​គួរ​លើក​ទឹក​ចិត្ត​ទៅ​វិញ​ទេ។ នេះ​មិន​រាប់​ពី​ភាព​មាន​ជំនាញ​នៃ​អ្នក​សម្ដែង និង​ដឹក​នាំ​រឿង​នៅ​ឡើយ​ផង។

សំណួរ​សួរ​ថា តើ​មាន​អ្នក​សិល្បៈ​ដែល​លោត​លើ​ឆាក​ច្រងេងច្រងាង ក្រុមហ៊ុន​​ព្រោង​ព្រាត​យក​វប្បធម៌​ហ្វូតូ​កុបពី នោះ​បាន​ធ្វើ​អ្វី​ចំណេញ ឬ​លើក​តម្កើង​​បាន​ប៉ុន្មាន​ចំពោះ​វប្បធម៌​សិល្បៈ​ខ្មែរ ដែល​កំពុង​ត្រដាប​ត្រដួស​សព្វ​ថ្ងៃ​នេះ? តាម​យោបល់​ខ្ញុំ អង្គការរួមគ្នាដើម្បី ភាពរីកចំរើន គួរ​តែ​ចេញ​សេចក្ដី​​ថ្លែងការណ៍​ទៅ​កាន់​បណ្ដា​អ្នក​ចម្រៀង និង​ក្រុមហ៊ុន​អស់​ទាំង​នោះ​ទើប​ត្រឹម​​​ត្រូវ​ជាង។

អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា សិល្បៈ​ល្ខោន​បាសាក់​គ្មាន​នរណា​និយម​ទៀត​ឡើយ​ក្នុង​​សង្គម​ខ្មែរ​បច្ចុប្បន្ន បើ​មាន​នៅ​សល់ ក៏​ភាគ​រយ​តិច​ណាស់​ដែរ និង​មាន​​តែ​នៅ​តាម​ស្រុក​ស្រែ​ជន​បទ​ប៉ុណ្ណោះ។ នេះ​ជា​តថភាព​ដែល​គួរ​ទទួល​ស្គាល់ និង​មិន​អាច​ប្រកែក​បាន។ ការ​រៀប​ចំ​ខ្លួន កែ​ប្រែ​ទីតាំង​របស់​ខ្លួន (ល្ខោន​​បាសាក់) ដើម្បី​សម្រប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​គឺ​ជា​រឿង​ជៀស​មិន​រួច​​សម្រាប់​សិល្បៈ​បូរាណ​ខ្មែរ។ ល្ខោន​បាសាក់ គឺ​ជា​តួ​អង្គ​មួយ​នៅ​ក្នុង​រឿង​នេះ។

ប្រសិន​បើ​ល្ខោន​បាសាក់​នៅ​តែ​រក្សា​ទម្រង់​ដើម អឺង​អឺយ ៗ!ៗ នោះ​តើ​មាន​​មនុស្ស​ប៉ុន្មាន​នាក់​នៅ​អង្គុយ​មើល? ប្រសិន​បើ​កុំ​កុហក​ខ្លួន​ឯង តើ​មាន​ខ្មែរ​​ប៉ុន្មាន​នាក់​ដែរ​នៅ​តាម​ដាន​ល្ខោន​បាសាក់​តាម​ទូរទស្សន៍​ជាតិ (ទទក) រាល់​​យប់​ថ្ងៃ​សៅរ៍ និង​​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​នៅ​រង់​ចាំ​តាម​ដាន​កំប្លែង​បែប​​ល្ខោន​បាសាក់​របស់​ទូរទស្សន៍​ម៉ាយ​ធីវី​នេះ។

សម្រាប់​ខ្ញុំ មេដាយ​គួរ​តែ​បាន​ត្រូវ​ផ្ដល់​ទៅ​វិញ​ទេ សម្រាប់​ពួក​គាត់ (អ្នក​ដឹក​​នាំ​រឿង និង​អ្នក​សម្ដែង «សុវណ្ណ​ដូង​ខ្ចី​»)។

ក្រៅ​ពី​ចេះ​យក​ទម្រង់​ល្ខោន​ឲ្យ​មក​មាន​ជីវិត​ជីវ៉ា​ឡើង​វិញ​នៅ​លើ​កញ្ចក់​​ទូរទស្សន៍​នោះ ជា​ពិសេស​អាច​ទាក់​ទាញ​យុវជន​សម័យ​ថ្មី ស្នាដៃ​មួយ​ទៀត​​ដែល​គួរ​លើក​ទឹក​ចិត្ត​គឺ​ការ​យក​រឿង​បូរាណ​មក​ផ្សព្វផ្សាយ​តាម​រយៈ​កំប្លែង។ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​រូប​ភាព​កំប្លែង​ក្ដី យ៉ាង​ហោច​ណាស់​អ្នក​ដឹក​នាំ​រឿង ទាំង​​អ្នក​សម្ដែង​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​សម័យ​ថ្មី ដឹង ស្គាល់ ឮ នូវ​រឿង​បូរាណ​ៗ​ដែល​​ស្ទើរ​តែ​បាត់​បង់​នៅ​ក្នុង​សង្គម​ខ្មែរ​ទៅ​ហើយ​នោះ ឲ្យ​មាន​ជីវិត​ឡើង​វិញ​ផង​​ដែរ។ មុន​នេះ​បន្ដិច សូម​សួរ​ថា តើ​មាន​ខ្មែរ​ជំនាន់​ក្រោយ​ប៉ុន្មាន​នាក់​ដែរ​​បាន​ដឹង បាន​ស្គាល់ បាន​ឮ រឿង «សុវណ្ណ​ដូង​ខ្ចី​» នេះ?

វា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​លិខិត​របស់​អង្គការរួមគ្នាដើម្បី ភាពរីកចំរើន​បាន​សម្រេច​ធ្វើ​ឲ្យ​​អ្នក​ដឹក​នាំ​កម្មវិធី​នេះ​ឈប់​យក​រឿង​ព្រេង​បុរាណ​ខ្មែរ​មក​​សម្ដែង​ទៀត​ហើយ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​រឿង​ព្រេង​បុរាណ​អស់​ទាំង​នោះ​ប្រហែល​ជា​ត្រូវ​ងាប់​ទៅ​តាម​សាស្ត្រា​ដែល​ពុក​ផុយ និង​សៀវភៅ ដែល​កណ្ដុរ​​កាត់​បាត់​បង់​អស់​ទៅ​ហើយ បើ​មនុស្ស​ខ្មែរ​រមែង​តែ​នៅ​ចង្អៀត​ចង្អល់​ពី​រឿង​​តូច​តាច​អស់​នេះ ខណៈ​ដែល​ខ្លួន​ឯង​មិន​បាន​ធ្វើ​អ្វី​សោះ​ក្នុង​ការ​លើក​តម្កើង​​​របស់​បូរាណ​ទាំង​នោះ។

សម្រាប់​ខ្ញុំ «សុវណ្ណ​ដូង​ខ្ចី​» មិន​ខុស​ទេ ខ្ញុំ​សូម​សំណូម​ពរ និង​លើក​ទឹក​ចិត្ត​ឲ្យ​​អ្នក​ផលិត និង​អ្នក​សម្ដែង​មេត្ដា​ខិត​ខំ​ស្រាវ​ជ្រាវ និង​យក​រឿង​ព្រេង​បុរាណ​ខ្មែរ​​មក​ដាក់​សម្ដែង​ឲ្យ​ច្រើន​ឡើង​បន្ថែម​ទៀត សម្រាប់​ខ្មែរ​ដូច​ជា​ខ្ញុំ​បាន​ស្គាល់​ដឹង ឮ ពី​រឿង​ព្រេង​អស់​ទាំង​នោះ​ផង​៕

_______________________________________________
អាន​ផង​ដែរ
១. សុវណ្ណ​ដូង​ខ្ចី
២. អង្គការ “រួមគ្នា ដើម្បីភាពរីកចំរើន” បញ្ចេញប្រតិកម្ម ចំពោះសាច់រឿង “សុវណ្ណដូងខ្ចី” របស់ក្រុម នាយ ពែកមី

%d bloggers like this: