jump to navigation

ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

លោក​អ្នក​នាង​ជា​ទី​មេត្រី ម្សិល​មិញ​នេះ (០៦ មីនា) គឺ​ជា​ខួប​ចម្រើន​ព្រះ​ជន្ម​ទី​១១៧ ព្រះ​វស្សា​នៃ​​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ  នរោត្ដម សុរាម្រឹត អតីត​ព្រះ​មហាក្សត្រិយ៍​នៃ​ប្រទេស​កម្ពុជា។ ដើម្បី​អប​អរ​ និង​សម្ដែង​ពី​ព្រះ​មហា​ករុណា​ទិគុណ នៃ​ព្រះ​អង្គ ចំពោះ​ប្រជាជាតិ និង​មាតុភូមិ ក្នុង​ពេល​ដែល​ព្រះ​អង្គ​គ្រង​សិរីរាជ្យ​សម្បត្តិ​ជា​ព្រះ​ចៅ​ក្រុង​កម្ពុជា និង​គ្រា​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ជីព​នៅ​ឡើយ​នោះ ខ្ញុំ​មាន​កិត្តិយស​រាយ​រាប់​ដោយ​សង្ខេប​ពី​ព្រះ​រាជ​ជីវ​ប្រវត្តិ​របស់​ទ្រង់​នៅ​ទី​នេះ ដូច​ត​ទៅ។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ស្ដេច​ព្រះរាជ​សម្ភព នា​​ថ្ងៃ​ទី​០៦​ ខែ​មីនា​ គ.ស.​១៨៩៦ និង​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះជន្ម​៦៤​វស្សា នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​​ព្រះករុណា​ «ព្រះ​​មហា​កាញ្ចន​កោដ្ឋ»។ ព្រះ​អង្គ​​ជា​ព្រះ​មហាក្ស័ត្រិយ៍​អង្គ​ទី​៦​​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ឯករាជ្យ។

| ព្រះរាជ​ប្រវត្តិ |

សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ព្រះ​អង្គ​ព្រះរាជ​សម្ភព​នា​​​ថ្ងៃ​សៅរ៍ ៨ រោច ខែ​ផល្គុណ ​ឆ្នាំ​មមែ ​សប្តស័ក ព.ស.២៤៣៨ ត្រូវនឹង​ថ្ងៃ​​ទី​០៦​ ខែ​មីនា​ គ.ស.​១៨៩៦ នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ្រ ព្រះ​បរម​រាជវាំង​ក្រុង​ភ្នំពេញ​ចតុម្មុខ​មង្គល។ ព្រះ​អង្គ​ ទ្រង់​ជា​ព្រះបុត្រា​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស និង​​សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម

| ការ​សិក្សា |

ព្រះ​អង្គ​បាន​ចូល​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​នៅ​ទី​សំណាក់​នួនមុនីរាម, សាលា François Garnier, អនុ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ភ្នំពេញ និង​នៅ​សាលា Lycée Chasseloup-Laubat នៃ​ឯ​ព្រៃ​នគរ។

| ការ​ចូល​បម្រើ​រាជការ |

មុន​ពេល​ឡើង​គ្រង​រាជ្យ​ជា​ព្រះ​មហាក្ស័ត្រិយ៍​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ពី​ឆ្នាំ​១៩១៨ ដល់ ១៩២៥។ ពី​ឆ្នាំ​១៩២៧ ដល់ ១៩២៩ ព្រះ​អង្គ​បាន​ធ្វើ​ជា​ប្រធាន​តុលាការ​នៃ​ព្រះ​បរម​រាជ​វាំង។

| ព្រះ​យស |

  • ១២ សីហា ១៩៣១ ព្រះ​អង្គ​បាន​ឡើង​ជា ស្ដេច​ក្រុម​ឃុន វិសុទ្ធ​ខត្តិយ​វរ្ម័ន
  • ២៥ មេសា ១៩៤១ ព្រះ​អង្គ​បាន​ឡើង​ជា សម្ដេច​ព្រះ​បរម​រាជ​វិសុទ្ធ​ខត្តិយ​វរ្ម័ន ជយ​មហារាជ បតមាសា

| ការ​ឡើង​គ្រង​រាជ្យ |

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា ព្រះ​បាទ សម្ដេច​ព្រះ នរោត្តម សីហនុ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ដាក់​រាជ្យ​សម្បត្តិ​នា​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥។

ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម សុរាម្រឹត វិសុទ្ធ​មហា​ខត្តិយ​វង្ស វិសិដ្ឋ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះរាជ​អាណាចក្រ​កម្ពុជា»

| គ្រឿង​ឥស្សរិយយស |

  • គ្រឿង​រាជ​ឥស្សរិយយស​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ១៩៤១
  • មេដាយ​នានា​នៃ​រជ្ជកាល​ព្រះ​ករុណា​ព្រះ សិរីសុវត្ថិ និង​ព្រះ សិរីសុវត្ថិ មុនីវង្ស​ ថ្នាក់​ទី​១
  • គ្រឿង​រាជ​ឥស្សរិយយស​រាជវង្ស​ចក្រី នៃ​រាជ​អាណាចក្រ​ស្យាម
  • គ្រឿង​រាជ​ឥស្សរិយយស​ដំរី​រាប់​លាន និង​ដំរី​ស​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ
  • គ្រឿង​រាជ​ឥស្សរិយយស​នៃ​ប្រទេស​អណ្ណាម
  • គ្រឿង​​ឥស្សរិយយស​អគ្គ​មហា​ធិរិ​ធោមា នៃ​ប្រទេស​ភូមា
  • គ្រឿង​​ឥស្សរិយយស​នៃ​ប្រទេស​វៀតណាម
  • គ្រឿង​​ឥស្សរិយយស Legion of Honour នៃ​ប្រទេស​បារាំង ១៩៣៩

| រាជ​អភិសេក |

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​បាន​រៀប​អភិសេក​ជាមួយ សម្ដេច​ព្រះមហាក្សត្រយានី ព្រះ​ស៊ីសុវត្ថិ មុនីវរ្ម័ន កុសុមនារីរតន៍ សិរីវឌ្ឍនា ដែល​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស នៅ​ឯ​ប្រាសាទ​ខេមរិន្ទ្រ ព្រះ​បរមរាជវាំង​ក្រុង​ចតុម្មុខ នា​ឆ្នាំ​១៩២០។

ព្រះ​ករុណា ទាំង​ពីរ​ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ គឺ៖ ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម សីហនុ (ប្រសូត ៣១ តុលា ១៩២២)។

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​មាន​ព្រះ​ជាយា​ចំនួន​ពីរ​ព្រះ​អង្គ​ទៀត​គឺ៖

– អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ដួង មធួរេត (ប្រសូត ១៨៩៦) (មិន​មាន​ព្រះ​រាជ​បុត្រ)
– ឃុន​ទេព​កញ្ញា​សោភា យ៉េប គឹមអាន (ប្រសូត ២៥ ឧសភា ១៩២៥) (មាន​ព្រះរាជ​បុត្រ​ចំនួន​បី​ព្រះ​អង្គ​)

  1. ព្រះ​អង្គ​ម្ចាស់ នរោត្ដម វេជ្ជរ៉ា (ប្រសូត ១៧ សីហា ១៩៤៦)
  2. ស្ដេច​ក្រុម​ឃុន នរោត្ដម សិរីវុឌ្ឍ (ប្រសូត ០៨ មិថុនា ១៩៥១)
  3. ព្រះ​អង្គ​ម្ចាស់ នរោត្ដម ប្រៃយ៉ាសុភណ្ឌ (ប្រសូត ១៨ វិច្ឆិកា ១៩៥៤)

| សុវណ្ណគត |

ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​ព្រះ​សុវណ្ណគត​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា។ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ត្រូវ​បាន​ប្រារព្ធ​យ៉ាង​អធិក​អធម​តាម​បូរាណ​រាជ​បវេណី​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ ដោយ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ស្រាពណ៍ ដល់​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព.ស.​២៥០៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ដល់​២៧ ខែ​សីហា គ.ស.​១៩៦០។

តាម​រូប​ភាព​ឯកសារ​មួយ​ចំនួន យើង​ឃើញ​ថា ព្រះរាជ​ពិធី​​ព្រះ​បរម​សព​ព្រះ​អង្គ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គន្លង​រាជ​បវេណី​បុរាណ​រៀង​មក ស័ក្ដិសម​ព្រះកិត្តិយស​ជា​ស្ដេច​ផែន​ដី ដោយ​មាន​ពិធី​ដង្ហែ​ព្រះ​កោដ្ឋ​ព្រះ​បរម​សព​ទៅ​ដាក់​នៅ​ទី​ព្រះមេរុ ដើម្បី​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម។

ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ “ព្រះ​​មហា​កាញ្ចន​កោដ្ឋ”


ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​សព

_________________________________________________
អាន​ផង​ដែរ
១. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៦
២. ខួប​ទី​៥៣​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ
៣. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ
៤. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ
៥. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ
៦. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ

Advertisements

មតិ»

1. khouch - ថ្ងៃសុក្រ 8 ខែ​មីនា 2013

your program is good.and have alot of knowledge for shear to all people in cambodia.

2. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៦ | ស្រែ​ - ថ្ងៃចន្ទ 1 ខែ​មេសា 2013

[…] […]

3. ខួប​ទី​៥៣​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែ​មេសា 2013

[…] […]

4. cellulite treatment - ថ្ងៃពុធ 5 ខែមិថុនា 2013

First off I would like to say great blog! I had a quick question in which
I’d like to ask if you do not mind. I was interested to know how you center yourself and clear your head before writing. I’ve had
a tough time clearing my thoughts in getting my thoughts out there.
I truly do enjoy writing but it just seems like the
first 10 to 15 minutes tend to be lost just trying to
figure out how to begin. Any ideas or tips? Kudos!

5. ខួប​ទី​៥៤​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មេសា 2014

[…] […]

6. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 6 ខែ​មេសា 2015

[…] […]

7. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ | ស្រែ​ - ថ្ងៃចន្ទ 6 ខែ​មេសា 2015

[…] […]

8. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​មេសា 2015

[…] […]

9. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ - ថ្ងៃសុក្រ 21 ខែសីហា 2015

[…] […]

10. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែសីហា 2015

[…] […]

11. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែសីហា 2015

[…] […]

12. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 28 ខែសីហា 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: