jump to navigation

ចំណាត់​ការ​សត្វ​ព្រាប​មុខ​វាំង ថ្ងៃសៅរ៍ 9 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ប្រសិនបើលោកអ្នកបានទៅខាងមុខមហាប្រាសាទចន្ទច្ឆាយា នៃព្រះបរមរាជវាំង នោះលោកអ្នកនឹងសង្កេតឃើញពីវត្តមានច្រើនអនេកនៃសត្វព្រាប។ ពីដំបូងឡើយ សត្វព្រាបនៅខាងមុខវាំងមានចំនួនតិចទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ សត្វព្រាបទាំងនោះបានកើនឡើងច្រើនឡើងៗ នេះបណ្ដាលមកពីអ្នកដែលទៅលេងទីនោះ បាននាំគ្នាឲ្យចំណីពពួកវាស៊ី ជាពិសេសអ្នកដែលទៅហាត់ប្រាណនៅខាងមុខវាំងជារៀងរាល់ព្រឹកនេះឯង។

វត្តមានច្រើនឡើងនៃពពួកសត្វព្រាបនៅខាងមុខព្រះបរមរាជវាំងនេះ មិនជាការគួរឡើយ។ ប្រសិនបើលោកអ្នកទៅខាងមុខវាំងបច្ចប្បន្ននេះ លោកអ្នកនឹងជួបនូវក្លិនស្អុយ ដែលបណ្ដាលមកពីលាមកសត្វព្រាបទាំងនោះ ដែលជុះពេញវាលកាល។ នៅឯដំបូលប្រាសាទចន្ទច្ឆាយាវិញ បណ្ដាសត្វព្រាបទាំងនោះ បានជុះអាចម៍ដាក់ ដែលធ្វើឲ្យខូចខាត និងមានព័ណ៌កខ្វក់ទៅលើប្រាសាទទាំងមូល។ នៅតាមផ្លូវវិញ ប្រសិនបើលោកអ្នកដើរមិនបានមើលឲ្យដិតដល់ទេ នោះលោកអ្នកនឹងដើរជាន់លាមកព្រាបដែលជុះនៅតាមផ្លូវនានាខាងមុខព្រះបរមរាជវាំង។

ក្រៅពីបង្កភាពរញ៉េរញ៉ៃនេះហើយសត្វព្រាបទាំងនោះអាចជាប្រភពនៃការចម្លងរោគផ្ដាសាយបក្សីផងដែរ។ ហេតុដូចនេះ រាជការគួរតែមានវិធានការណ៍យកសត្វព្រាបទាំងនេះ ចេញពីខាងមុខព្រះបរមរាជវាំង ដើម្បីអនាម័យ និងភាពស្រស់ស្អាតរបស់ព្រះបរមរាជវាំង ក៏ដូចជាបញ្ជៀសនូវប្រភពចម្លងនៃរោគ ដែលបណ្ដាលមកពីសត្វផង និងលាមករបស់វាផង។

ប្រជាជនខ្មែរដែលទៅលេងនៅខាងមុខព្រះបរមរាជវាំង គួរបញ្ឈប់ និងមិនត្រូវឲ្យចំណីដល់សត្វព្រាបទាំងនោះទៀតទេ។ ការបញ្ឈប់ឲ្យចំណីយូរៗសត្វព្រាបនិងចាកចេញពីទីនេះ ឬឈប់កើនឡើងច្រើនបន្តទៀត៕


សត្វព្រាបច្រើនពាសពេញខាងមុខព្រះបរមរាជវាំង

សត្វព្រាបច្រើនពាសពេញខាងមុខព្រះបរមរាជវាំង

អាចម៍សត្វព្រាបពាសពេញថ្នល់ខាងមុខព្រះបរមរាជវាំង

_____________________________________________
អានផងដែរ៖
១. បញ្ហាសត្វព្រាបនៅមុខវាំង

Advertisements

មតិ»

1. កំឡោះខ្មែរ - ថ្ងៃចន្ទ 11 ខែ​មីនា 2013

កុំបារម្ភពេក! មិនយូរមិនឆាប់ គង់តែឆាក្តៅអស់ទេ!

2. បញ្ហា​សត្វ​ព្រាប​នៅ​មុខ​វាំង | ស្រែ​ខ្មុក - ថ្ងៃចន្ទ 16 ខែមករា 2017

[…] ស្រែខ្មុកធ្លាប់បានដាក់ប្រកាសមួយស្ដីអំពីរឿងរ៉ាវសត្វព្រាបនេះ កាលពីជិត៤ឆ្នាំមុន។ មកដល់ពេលនេះ ហាក់ដូចជាមិនឃើញមានចំណាត់ការណាមួយពីអាជ្ញាធរនៅឡើយទេ ឯកំណើនសត្វព្រាបវិញ ក្នុងរយៈពេល៤ឆ្នាំនេះ ឃើញថាមានការកើនឡើងសម្បើមណាស់ និងរឹតតែធ្វើឲ្យបរិយាកាស ព្រមទាំងសោភណ្ឌភាពមុខព្រះបរមរាជវាំង និងតួនៃប្រាសាទចន្ទច្ឆាយាទាំងមូលបាត់បង់ ព្រមទាំងខូចខាត បណ្ដាលមកពីសត្វព្រាបអស់ទាំងនោះផងដែរ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: