jump to navigation

មេសូត្រ​៖ អតីត​នៃ​ភាព​ចង​ចាំ* ថ្ងៃអង្គារ 19 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in អតីតភាព, អំពីសុភ័ក្ត្រ.
trackback

កាល​ពី​ខ្ញុំ​នៅ​រៀន​បឋម​សិក្សា​ សៀវភៅ​រៀនអាន​តែង​តែ​មាន​មេសូត្រ។ គ្រូ​ៗ​ឲ្យ​សិស្ស​ទន្ទិញ​មេសូត្រ​នេះ​យ៉ាង​រត់​មាត់ ហើយ​ជា​ទូទៅ គេ​តែង​តែ​និយាយ​ថា “មេសូត្រ​រត់​មាត់” ទៀត​ផង។

នៅ​ថ្ងៃ​ណា​មួយ​ដែល​ត្រូវ​រៀន​មេសូត្រ​ហើយ ចាំ​មើល​ទៅ​ថ្នាក់​នោះ​ឡើង​អ៊ូរ ដ្បិត​សិស្ស​គ្រប់​គ្នា​សូត្រ យ៉ាង​ពិរោះ​ដូច​នឹង​ព្រះសង្ឃ​សូត្រ​ធម្ម​ចឹង​ដែរ :)

ខ្ញុំ​នៅ​ចាំ​មេសូត្រ​មួយ​ដែល ប្រហែល​ជា​នៅ​ថ្នាក់​ទី​៥​ក៏​មិន​ដឹង ដែល​មេសូត្រ​នេះ​អប់​រំ​ក្មេង​ៗ​ឲ្យ​ឧស្សាហ៍ ងើប​ភ្ញាក់​ពី​ដេក​ជួយ​ធ្វើ​ការងារ​ម្ដាយ​ឪពុក តែ​ខ្ញុំ​មិន​ចាំ​បាន​ទាំង​អស់​សោះ បាន​តែ​ប៉ុន្មាន​ល្បះ និង​មិន​ពេញ​លេញ​ទៀត​ផង។ ខ្ញុំ​យក​មក​ដាក់​នៅ​ទី​នេះ​សាក​ល៎​មើល ក្រែង​មាន​បង​ប្អូន​យើង​នៅ​ទី​នេះ​ធ្លាប់​បាន​រៀន​មេសូត្រ​នេះ​ដែរ ហើយ​នៅ​ចាំ​បទ​មេសូត្រ​នេះ។ កុំ​ភ្លេច​ណ៎ា បើ​នៅ​ចាំ​សូម​ជួយ​បំពេញ​គ្នា​ផង។ អរគុណ!

មេសូត្រ​នេះ មាន​លំនាំ​ដូច​ត​ទៅ​៖

ព្រលឹម​ក្រោក​ចាក​និន្ទ្រា បោស​ផ្ទះ​បោស​ធ្លា ប្រមូល​សំរាម​គរ​ទុក។
ធ្វើ​ជី​បង្ការ​ថ្ងៃ​មុខ បន្លែ​បន្លុក ត្រូវ​ការ​ចាំ​បាច់​រាល់​ថ្ងៃ។
រួច​ហើយ​រវាស​រវៃ ជ្រួយ​ពូន​គុម្ព​ស្ពៃ ឆៃថាវ​សាឡាត់​ប៉េង​ប៉ោះ។

… ម្ទេសខ្ទឹមទាំងអស់ ថែជីថែទឹកឲ្យ​ដល់។
ពេលណាបន្លែឲ្យ​ផល ហូបឆ្ងាញ់ស្កប់ស្កល់ …។

__________________________________________________
* ប្រកាស​នេះ​បាន​ដាក់​រួច​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​សុក្រ ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩។ កាល​ណុះ​មាន​បង​ប្អូន​យើង​នៅ​ទី​នេះ​បាន​ជួយ​បំពេញ​បន្ថែម តែ​នៅ​តែ​មិន​ចប់​ចុង​ចប់​ដើម សូម​អញ្ជើញ​លោក​អ្នក​ដែល​នៅ​ចាំ​បាន​សូម​ជួយ​បំពេញ​ឲ្យ​បាន​ចប់​ផង។

មតិ»

1. មេសូត្រ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែ​មីនា 2013

[…] ____________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ចម្រៀង​​ “ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ ២. កាល​គ្រា​មួយ… ៣. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា ៤. បើ​នាង​បុក​ស្រូវ ៥. មេសូត្រ​៖ អតីត​នៃ​ភាព​ចង​ចាំ* […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: