jump to navigation

ស្លាក​ឈ្មោះ៖ រឿង​រ៉ាវ​ពី​ក្មេង ថ្ងៃពុធ 27 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback


ស្លាក​ឈ្មោះ​ដែល​គូរ​ដោយ​សិស្ស​ដើម្បី​បិទ​ពី​លើ​គ្រប​សៀវភៅ

មិន​ដឹង​ជា​មាន​នរណា​នៅ​ចាំ​បាន​ទេ កាល​ពី​នៅ​រៀន​បឋម​សិក្សា គ្រូ​​តែង​ឲ្យ​រៀប​ចំ​សៀវភៅ​យ៉ាង​ស្អាត មាន​ទាំង​គម្រប មាន​ទាំង​ស្លាក​ឈ្មោះ​ត្រឹម​ត្រូវ។ កាល​ពី​សម័យ​នោះ​កម្សត់ និង​ខ្សត់​ណាស់ សិស្ស​គ្រប់​គ្នា​ត្រូវ​នាំ​គ្នា​យក​​ក្រដាស​សៀវភៅ​មក​វាយ​បន្ទាត់​គូស​ជា​ស្លាក​ឈ្មោះ ដូច​រូប​ខាង​លើ​នេះ​ដើម្បី​បិទ​ពីលើ​គម្រប​សៀវភៅ។ សម្រាប់​សិស្ស​ទាំង​ហ្លាយ​ណា​មាន​លុយ​ច្រើន គេ​យក​សៀវភៅ​គេ​ទៅ​អ៊ុត​ថង់​ប្លាស្ទិក​យ៉ាង​ស្អាត និង​មាន​របៀប​រៀប​រយ​។ ពេល​ដាក់​ពិន្ទុ គ្រូ​ក៏​ដាក់​ទៅ​តាម​នឹង​ដែរ។

មិន​ដឹង​ជា​សម័យ​បច្ចុប្បន្ន​នេះ ក្មេង​ៗ​មាន​នៅ​ធ្វើ​បែប​នេះ ដូច​សម័យ​មុន​ដែរ​ឬ​ទេ​ហ្ន៎?!

មតិ»

1. រាត្រីកំសត់ - ថ្ងៃសុក្រ 29 ខែ​មីនា 2013

ខ្ញុំក៏នៅចាំដែរ ហើយខ្ញុំជាអ្នកកម្សត់ដូចគ្នាគឺតែងតែគូសវាដោយខ្លួនឯង ខ្ញុំនៅចាំពីរបៀបគូសដល់សព្វថ្ងៃ។ តែតាមខ្ញុំដឹងក្មេងសម័យបច្ចុប្បន្នលែងមានអ្នកគូសវាទៀតហើយ គឺពេញនិយមខាងឆ្នាក់វិញ មិនថាក្មេងបឋមសិក្សា អនុវិទ្យាល័យ​ ឬវិទ្យាល័យ។ សូម្បីតែប្អូនខ្ញុំនៅបឋមសិក្សាក៏តែងតែឲ្យខ្ញុំឆ្នាក់អក្សរ (ឈ្មោះ) ឲ្យដែរ។

2. រដ្ឋ - ថ្ងៃសុក្រ 29 ខែ​មីនា 2013

មាន តែ​គេ​លក់​ស្រាប់ៗ មិន​បាច់​គូរ​នាំ​ហត់​ទេ ។

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] រួម​មាន​៖ ស្លាក​ឈ្មោះ៖ រឿង​រ៉ាវ​ពី​ក្មេង, «សុវណ្ណ​ដូង​ខ្ចី​» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: