jump to navigation

ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កាលពីខែមីនាកន្លងទៅនេះ ខ្ញុំបានដាក់ប្រកាសមួយអំពី ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះ ខ្ញុំសូមលើកយកប្រកាសមួយទៀត ស្ដីអំពីកោដ្ឋ នៅក្នុងប្រទេសជិតខាងយើង គឺប្រទេសថៃ តាមសន្យា។

នៅក្នុងបណ្ដាប្រទេសតាមតំបន់ទន្លេមេគង្គក្រោមនេះ មានឃើញតែប្រទេសថៃទេ ដែលនៅរក្សាបានទំនៀមទម្លាប់បុរាណច្រើនជាងប្រទេសណាៗទាំងអស់ ជាពិសេសទំនៀមការប្រើប្រាស់កោដ្ឋចំពោះអ្នកស្លាប់នេះ នៅខណៈដែលប្រទេសនានានៅជុំវិញប្រទេសថៃ បានបាត់បង់ទៅហើយក្ដី។ ដូចដែលខ្ញុំបានដាក់កាលពីប្រកាសលើកមុនហើយថា បើទោះបីជាប្រទេសថៃនៅរក្សាប្រពៃណី «កោដ្ឋ» ក្ដី ក៏ប៉ុន្តែរូបភាពនៃការប្រើប្រាស់នេះ បានផ្លាស់ប្ដូរពីការដាក់ព្រះសព ឬសពពិតៗទៅក្នុងកោដ្ឋ មកជាការប្រើប្រាស់កោដ្ឋ គ្រាន់តែជាតំណាង និងជាគ្រឿងសម្គាល់ឥស្សរិយយសទៅវិញ។

ក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ ព្រះកោដ្ឋ ឬ កោដ្ឋ នៅក្នុងប្រទេសថៃ គឺគេសម្រាប់ដាក់ផ្ទុកព្រះបរមសព និងព្រះសពបណ្ដាព្រះរាជវង្សានុវង្ស ជាមួយនឹងកោដ្ឋដែលព្រះរាជទានសម្រាប់ខ្ញុំរាជការ អ្នកដែលមានបណ្ដាស័ក្ដិ៍ខ្ពស់។ តាមគតិនិយមរបស់ព្រាហ្មគេជឿថា ចាំបាច់ត្រូវតាំងព្រះសពក្នុងកាយវិការឈរ, អង្គុយ, លុតជង្គង់ ឬឱបជង្គង់ប្រណម្យ ដើម្បីជាការបញ្ជូនព្រះសព និងព្រះវិញ្ញាណស្ដេចទៅស្ថានសួគាល័យ។

ដោយសារហេតុពីវិធីច្រើនយ៉ាង ចំពោះការប្រើប្រាស់កោដ្ឋនេះហើយ នៅក្នុងសង្គមថៃ គេបែងចែកព្រះកោដ្ឋ និងកោដ្ឋ តាមលំដាប់យសមានចំនូន១៤លំដាប់ ដូចតទៅនេះ៖

  1. ព្រះកោដ្ឋថងហ្យ៉ៃ ឬព្រះកោដ្ឋមាសធំ (พระโกศทองใหญ่)
  2. ព្រះកោដ្ឋថងរងទ្រង់ (พระโกศทองรองทรง) មានយសស្មើនឹងព្រះកោដ្ឋមាសធំដែរ
  3. ព្រះកោដ្ឋថងលេក ឬព្រះកោដ្ឋមាសតូច (พระโกศทองเล็ก)
  4. ព្រះកោដ្ឋថងណយ ឬព្រះកោដ្ឋមាសតូច (พระโกศทองน้อย)
  5. ព្រះកោដ្ឋកុដ័នហ្យ៉ៃ (พระโกศกุดั่นใหญ่)
  6. ព្រះកោដ្ឋកុដ័នណយ (พระโกศกุดั่นน้อย)
  7. ព្រះកោដ្ឋមណ្ឌបហ្យ៉ៃ (พระโกศมณฑปใหญ่)
  8. ព្រះកោដ្ឋមណ្ឌបណយ (พระโกศมณฑปน้อย)
  9. ព្រះកោដ្ឋម៉ៃស៊ីបសង ឬព្រះកោដ្ឋឈើ១២ (พระโกศไม้สิบสอง)
  10. ព្រះកោដ្ឋព្រះអង្គចៅ ឬព្រះកោដ្ឋព្រះអង្គម្ចាស់ (พระโกศพระองค์เจ้า) ពីដើមមានឈ្មោះថា កោដ្ឋលង្កា
  11. កោដ្ឋរាជនិកុល (โกศราชนิกุล)
  12. កោដ្ឋក្រោះ (โกศเกราะ)
  13. កោដ្ឋប៉ែតហ្លៀម ឬកោដ្ឋ៨ជ្រុង (โกศแปดเหลี่ยม) និង
  14. កោដ្ឋថូ (โกศโถ)



ហេតុដូចនេះ ព្រះកោដ្ឋមានការបែងចែកតាមលំដាប់តាមឋាន្តរស័ក្ដិ៍យ៉ាងច្បាស់លាស់ ទៅតាមអ្នកដែលទទួលមរណភាពនោះ។ ក៏ប៉ុន្តែ ក៏អាចមានការតំឡើងឋានៈក្នុងការប្រើប្រាស់កោដ្ឋដែលចំពោះបុគ្គលដែលទទួលមរណភាព និងមានការត្រាស់បង្គាប់ពីព្រះមហាក្សត្រិយ៍ថៃ។ ជាក់ស្ដែងដូចជាកាលពីការទិវង្គតរបស់សម្ដេចព្រះចៅភីនាងធើ ចៅហ្វាកល្យាណិវឌ្ឍនា ក្រុមហ្លួងនរាធិវាសរាជនគរិន្ទ្រ ដែលត្រូវជាព្រះរាម (បងស្រី) របស់ព្រះមហាក្សត្រិយ៍ថៃនោះ ដោយព្រះអង្គមានឥស្សរិយយសជាព្រះអង្គម្ចាស់ក្សត្រីយ៍ ហេតុដូចនេះព្រះអង្គនឹងបានទទួលព្រះរាជទានព្រះកោដ្ឋថងណយ តែដោយសារព្រះមហាក្សត្រិយ៍ថៃមានព្រះបរមរាជឱង្ការឲ្យសំណាក់ព្រះរាជវាំងថៃថ្វាយព្រះកិត្តិយសខ្ពស់បំផុតតាមបូរាណរាជប្បវេណីថៃ ហេតុដូចនេះព្រះរាជពិធីព្រះសពព្រះអង្គត្រូវបានប្រើប្រាស់ព្រះកោដ្ឋថងហ្យ៉ៃ ដែលជាព្រះកោដ្ឋមានលំដាប់ថ្នាក់ខ្ពស់បំផុត។ ក្រោយមកទៀត នៅកាលគ្រាអនិច្ចធម្មនៃសម្ដេចព្រះញាណសង្វរ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក ដែលជាសម្ដេចព្រះសង្ឃរាជ នៃរាជអាណាចក្រថៃ នោះ ព្រះមហាក្សត្រិយ៍ថៃក៏បានដំឡើងគ្រឿងប្រកបព្រះកិត្តិយសព្រះសពពីព្រះកោដ្ឋកុដ័នហ្យ៉ៃ មកជាព្រះកោដ្ឋថងណយ ផងដែរ។

សម្រាប់ព្រះកោដ្ឋថងហ្យ៉ៃនេះ ដែលរាប់ជាព្រះកោដ្ឋដែលមានប្រកប ព្រះឥស្សរិយយសតាមទំនៀមការប្រដាប់តុបតែងព្រះកោដ្ឋ មានភាពវិចិត្រមានច្រើនជាន់តាមព្រះកិត្តិយស ព្រះបរមសព ឬព្រះសព៕

_______________________________________________
អានបន្ថែម
១. កោដ្ឋ
២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា
៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៩. ព្រះមហាក្សត្រិយ៍ថៃប្រោសស្ថាបនាព្រះកិត្តិយសសម្ដេចព្រះសង្ឃរាជ
១០. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
១១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
១២. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩

មតិ»

1. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] _______________________________________________ អាន​បន្ថែម៖ ១. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ការ​ថ្វាយ «ប​ច្ឆា​​មរណ​នាម» ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រិយ៍ ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បច្ឆា​មរណ​នាម​ថ្វាយ​ព្រះ​បរម​សព ៣. ព្រះ​បរម​នាម​ក្ស័ត្រិយ៍​៥​អង្គ នៃ​នគរ​កម្ពុជា​ធិបតី ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៦. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ […]

2. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] ____________________________________________________ អាន​ផង​ដែរ៖ ១. កោដ្ឋ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ […]

3. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] ______________________________________________________ ប្រកាស​ទាក់ទង៖ ១. ម្ចាស់​បង ស្ដេច​ថៃ​សោយ​ទិវង្គត ២. សារមន្ទី​ជាតិ​ថៃ ៣. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. កោដ្ឋ ៦. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៧. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ […]

4. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] នៅ​ក្នុង​សង្គម​ថៃ ដែល​មាន​វប្បធម៌​ប្រហាក់​ប្រហែល​នឹង​សង្គម​ខ្មែរ​​ដែរ​នោះ ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព ក៏​បាត់​បង់​ដែរ ពោល​គឺ​មិន​មាន​ព្រះ​សព​ ឬ​សព​ណា​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​កោដ្ឋ​ទៀត​ឡើយ (អាន​ប្រកាស៖ អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ)។ ក៏​ប៉ុន្តែ បើ​ទោះ​បី​ជា​ប្រពៃណី​នៃ​ការ​យក​សព​ទៅ​ដាក់​ក្នុង​កោដ្ឋ​ត្រូវ​បាន​បាត់​បង់​ក្ដី ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​សង្គម​ថៃ មិន​មាន​ការ​បាត់​បង់​ទេ។ កោដ្ឋ នៅ​តែ​ជា​គ្រឿង​សម្គាល់​សម្រាប់​ ​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ និង​អ្នក​មាន​ឋានៈ​ខ្ពស់​ខ្ពស់​នៅ​ក្នុង​សង្គម​ថៃ​ដដែល។ បុគ្គល​អស់​ទាំង​ហ្លាយ​ដែល​បាន​រៀប​រាប់​ខាង​មុន​នេះ នៅ​ពេល​ដែល​មរណភាព​ទៅ​ ព្រះ​មហា​ក្សត្រិយ៍​ថៃ​ជា​អ្នក​ប្រទាន​ «កោដ្ឋ​» ទៅ​តាម​លំដាប់​ឋានៈ​នៃ​បុគ្គល​ដែល​បាន​ស្លាប់​នោះ ជា​តំណាង​ផង​ដែរ។ នៅ​ប្រកាស​ខាង​មុខ ខ្ញុំ​នឹង​រៀប​រាប់​ពី​ការ​ប្រើ​ប្រាស់​កោដ្ឋ នៅ​ក្នុង​សង្គម​ថៃ​នា​ពេល​បច្ចុប្បន្ន។ (អាន​ប្រកាស៖ ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ) […]

5. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] (អាន​ប្រកាស​៖ ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ)​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី […]

6. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] កោដ្ឋ​មាន​ពីរ​សណ្ឋាន គឺ​ផ្នែក​ខាង​ក្នុង និង​​ផ្នែក​ខាង​ក្រៅ​។ ចំពោះ​កោដ្ឋ​ដែល​លោក​អ្នក​ឃើញ​នៅ​ពេល​ដង្ហែ​នោះ​គឺ​ជា​កោដ្ឋ​ផ្នែក​ខាង​ក្រៅ ដែល​ពេល​ខ្លះ​ធ្វើ​អំពី​លោហៈ ឬ​បិទ​ឈើ​ក្បាច់ ឈើ​ខ្លឹម​ចន្ទន៍ ជា​ដើម​។ល។ ទៅ​តាម​​ការ​រចនា​នៃ​ម្ចាស់​បុណ្យ​។ បើ​នៅ​ប្រទេស​ថៃ​វិញ កោដ្ឋ​ផ្នែក​ខាង​ក្រៅ​នេះ​មាន​រូប​រាង​ផ្សេង​ៗ​គ្នា​ទៅ​តាម​បណ្ដា​ស័ក្ដិ៍​នៃ​សព​ផង​ទៀត​។ (អាន​ប្រកាស​៖ ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ) […]

7. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែវិច្ឆិកា 2014

[…] […]

8. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែធ្នូ 2014

[…] «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ […]

9. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 15 ខែធ្នូ 2015

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ៣. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ […]

10. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ៣. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៤. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ […]

11. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] និង​នគរ​ជិត​ខាង មាន​ថៃ​ជា​ដើម​។ល។​ […]

12. អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ទី​២១ ទទួល​មរណភាព | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​មេសា 2016

[…] លោក បណ្ហារ ដោយវ័យចាស់ជរា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ដោយសារជំងឺហឺតរបស់លោកកម្រើកឡើង។ អាការរបស់លោកបានថមថយជាលំដាប់រហូតទទួលមរណភាពនៅទីបំផុតក្នុងអាយុ៨៣ឆ្នាំ៨ខែ។ ពិធីបុណ្យសពរបស់លោកនឹងចាត់ធ្វើនៅឯវត្តទេពសិរិន្ទ្រ នាក្រុងបាងកក ដោយទទួលបានការប្រោសព្រះរាជទានពីព្រះមហាក្សត្រិយ៍ថៃនូវកោដ្ឋកិត្តិយស៨ជ្រុង ឆត្រយស ទឹកចម្អាសសព ព្រមទាំងចាត់បុណ្យសពហ្លួងរយៈពេល៧ថ្ងៃ៧យប់ ជូនជាកិត្តិយសដល់លោកផងដែរ៕ […]

13. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែវិច្ឆិកា 2016

[…] ចូលក្នុងកោដ្ឋទៀតឡើយ (អានប្រកាស៖ ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ)។ […]

14. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] ៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ ៤. បង្ហាញគំរូ «ព្រះមេរុមាស» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: