jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback


មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក
ចុល្លសករាជ ១៣៧៥ – មហាសករាជ ១៩៣៥
ពុទ្ធសករាជ ២៥៥៧ – គ្រឹស្តសករាជ ២០១៣

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៥៦ ព្រះវស្សា ត្រឹមថ្ងៃពេញបូណ៌មី ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ចូលព្រះពុទ្ធសករាជ ២៥៥៧ ព្រះវស្សាតទៅ។

នឹងគណនាឆ្នាំម្សាញ់ ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ* ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ២:១២នាទី រំលងអាធ្រាត នោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសី ដើរតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម ទុង្សាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ គង់លើគ្រុឌជាពាហនៈ នាំអស់ពួកទេពនិករបវរកញ្ញាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ឈ្មោះធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំសុមេរុរាជជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវទាំង៧ ជាមាត់គោ ឧសភរាជ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្វកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ។

  • ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ២០១៣ ម៉ោង២:១២នាទីរំលងអាធ្រាត ជាថ្ងៃចូល។
  • ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា ឆ្នាំ២០១៣ ជាថ្ងៃវ័នបត។
  • ថ្ងៃអង្គារ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា ឆ្នាំ២០១៣ ជាថ្ងៃឡើងស័ក។

គម្រប់សង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំម្សាញ់តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររក ចេកណាំវ៉ា និងចេកទឹក ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះ ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កេណ្ឌព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ព្រះសុក្រ ជាអធិបតី មាននាគមួយបង្អុរភ្លៀង៦០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២៤០មេ ហិមពាន្ត១៨០មេ មហាសមុទ្ទ១២០មេ ជម្ពូទ្វីបមនុស្សលោក៦០មេ។ ភ្លៀងដើមឆ្នាំ កណ្ដាលឆ្នាំ ចុងឆ្នាំល្អដូចគ្នា។
  • កេណ្ឌធារាទិគុណរៈ  ឆ្នាំនេះអាបោធាតុចុះ អាកាសធាតុត្រជាក់ មានព្យុះច្រើនដង ទឹកតាមទន្លេ ស្ទឹងច្រើនបរិបូណ៌។
  • កេណ្ឌធុញ្ញាហារៈ ឆ្នាំនេះមានកេណ្ឌមួយមានឈ្មោះថាលាភៈ ទំនាយថា ស្រូវក្នុងស្រែបានផល៩ភាគ ខូចបង់មួយភាគ ស្រែទំនាបបានផងល្អ និងស្រែទួលបានផលមធ្យម ផ្លែឈើ និងដំណាំផ្សេងៗបានផលបរិបូណ៌។

ស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តរបស់ក្រសួងធម្មការ និងសាសនា

____________________________________________________
* សម្គាល់៖ ឆ្នាំនេះថៃចូលថ្ងៃសៅរ៍វិញ ដោយសង្ក្រាន្តថៃចូលមកនៅម៉ោង១នឹង៥៨នាទី៤៨វិនាទី នាយប់ថ្ងៃសៅរ៍ ទី១៣ មេសា (ព្រឹកថ្ងៃទី១៤ មេសា) បើតាមប្រក្រតិទិនសាកលគឺថ្ងៃទី១៤មេសា ដែលជាថ្ងៃអាទិត្យ តែក្រុមហោរាសាស្ត្រថៃនៅរាប់ជាថ្ងៃសៅរ៍ នៅឡើយ ក្រោយម៉ោង៦ព្រឹកទើបគេរាប់ចូលជាថ្ងៃអាទិត្យ។ ហេតុដូចនេះសម្រាប់ឆ្នាំនេះ ខ្មែរ និងថៃ មានទេវតាខុសគ្នា។

អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៧. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៨. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
៩. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១០. មហាសង្ក្រាន្តឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១

Advertisements

មតិ»

1. sithiphonstandpoint - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

តាមពិតក្មែរពីដើម ក៏រាប់ថ្ងៃថ្មីក្រោយម៉ោង ៦ ព្រឹកដែរ ! តែឥឡូវមិនដឹងយ៉ាងម៉េចទេ រាប់តាមសកលវិញ

2. មហាសង្រ្កាន្តឆ្នាំម្សាញ់​ បញ្ចស័ក​ ពុទ្ធសករាជ ២៥៥៧ គ្រឹស្តសករាជ ២០១៣ | ទស្សនៈក្មេងប្រុស - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

[…] * សម្គាល់៖ ឆ្នាំ​នេះ​ថៃ​ចូល​ថ្ងៃ​សៅរ៍​​វិញ ដោយ​សង្ក្រាន្ត​ថៃ​ចូល​មក​នៅ​ម៉ោង​១​នឹង​៥៨​នាទី​៤៨​វិនាទី ​នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៣ មេសា (ព្រឹក​ថ្ងៃ​ទី​១៤ មេសា) បើ​តាម​ប្រក្រតិទិន​សាកល​គឺ​ថ្ងៃ​ទី​១៤​មេសា ដែល​ជា​ថ្ងៃ​អាទិត្យ តែ​ក្រុម​ហោរាសាស្ត្រ​ថៃ​នៅ​រាប់​ជា​ថ្ងៃ​សៅរ៍ ​នៅ​ឡើយ ក្រោយ​ម៉ោង​៦​ព្រឹក​ទើប​គេ​រាប់​ចូល​ជា​ថ្ងៃ​អាទិត្យ។ ហេតុ​ដូច​នេះ​សម្រាប់​ឆ្នាំ​នេះ ខ្មែរ និង​ថៃ មាន​ទេវតា​ខុស​គ្នា។ (ប្រភព៖ https://sopheak.wordpress.com/2013/04/11/maha-sangkran-2557/#comment-23117) […]

3. កូនផ្សោត - ថ្ងៃ​ពុធ 17 ខែ​មេសា 2013

ថៃ​និង​ខ្មែរ មិន​ដឹង​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ទេ​រឿង​ថ្ងៃ​ណឹង!

4. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014

[…] ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

5. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014

[…] ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

6. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014

[…] ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

7. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014

[…] ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

8. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014

[…] ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

9. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014

[…] ត្រីស័ក ពុទ្ធសករាជ២៥៥៥ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

10. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 11 ខែ​មេសា 2014

[…] អានផងដែរ៖ ១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១ ២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២ ៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣ ៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤ ៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥ ៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ ៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស… […]

11. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 11 ខែ​មេសា 2015

[…] ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ ៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៨. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]

12. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​មេសា 2016

[…] ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ ៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស…៨. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: