jump to navigation

ហ្គូហ្គល ដាក់​បញ្ចូល​ការ​បក​ប្រែ «​ភាសា​ខ្មែរ» ថ្ងៃសុក្រ 19 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

ទី​បំផុត​ទៅ​ភាសា​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​បក​ប្រែ​ជា​ផ្លូវ​ការ​របស់​ក្រុមហ៊ុន ហ្គូហ្គល ដ៏​ល្បាញ​ល្បី​ហើយ​។ ការ​ដាក់​បញ្ចូល​ភាសា​ខ្មែរ​នា​ពេល​នេះ​ត្រូវ​បាន​គេ​និយាយ​ថា ជា​ការ​អប​អរ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ខ្មែរ នា​ខែ​មេសា ឆ្នាំ​២០១៣ នេះ​ផង​ទៀត​។ ចាប់​ពី​ពេល​នេះ​ត​ទៅ​គេ​អាច​បក​ប្រែ​ពី​ភាសា​ខ្មែរ ទៅ​ភាសា​ផ្សេង​ៗ​បាន និង​ពី​ភាសា​ផ្សេង​ៗ​ទៀត​មក​ជា​ភាសា​ខ្មែរ បាន​យ៉ាង​ឆាប់​រហ័ស តាម​វេបសៃត៍​ហ្គូហ្គល បើ​ទោះ​បី​វា​មិន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​ក្ដី។ នេះ​ជា​វឌ្ឍនភាព​ថ្មី​មួយ​ទៀត​របស់​ភាសា​ខ្មែរ នៅ​ក្នុង​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ពិភព​លោក។

គួរ​បញ្ជាក់​ដែរ​ថា ការ​ដាក់​បញ្ចូល​កញ្ចប់​ប្រែ​ភាសា​ខ្មែរ​នៅ​ក្នុង​វេបសៃត៍ ហ្គូហ្គល នេះ គឺ​ជា​ភាសា​ទី​៦៦ ហើយ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល បន្ទាប់​ពី​ភាសា​លាវ ដែល​ជា​ប្រទេស​ជិត​ខាង និង​កម្ពុជា​នោះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ភាសា​ទី​៦៥ គឺ​មុន​ភាសា​ខ្មែរ​មួយ​ភាសា​ កាល​ពី​ខែ​​កញ្ញា ឆ្នាំ​២០១២ កន្លង​មក​នេះ​​៕


ភាសា​ខ្មែរ​ដែល​ទើប​ដាក់​បញ្ចូល​ទៅ​ក្នុង​ហ្គូហ្គល​បក​ប្រែ

តួយ៉ាង​ការ​បក​ប្រែ​ពី​ភាសា​អង់គ្លេស​មក​​ភាសា​ខ្មែរ

_______________________________________________
អាន​ផង​ដែរ
១. ហ្គូហ្គល ដាក់​បញ្ចូល​ការ​បក​ប្រែ «ភាសា​លាវ»
២. Google ខ្មែរថ្មី
៣. យូធូប​ចេញ​ភាសា​ខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: