jump to navigation

បើក​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី នៅ​បាត់ដំបង ថ្ងៃអាទិត្យ 2 ខែមិថុនា 2013

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ពី​ថ្ងៃ​នេះ​ត​ទៅ​លោក​អ្នក​ដែល​នៅ​តាម​ភាគ​ខាង​លិច​ប្រទេស មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ភ្នំពេញ ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​ទៀត​ទេ ដោយ​ក្រសួង​មហា​ផ្ទៃ​បាន​បង្កើត​ការិយាល័យ​លិខិត​ឆ្លង​ដែន មួយ​បន្ថែម​ទៀត​ហើយ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ដោយ​ដំណើរ​ការ​ចាប់​ពី​ម្សិល​មិញ​នេះ (០១ មិថុនា ២០១៣)។

យោង​តាម​សេចក្តី​ប្រកាស ចុះ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៣ របស់​ក្រសួង​មហាផ្ទៃ បង្ហាញថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល កាត់បន្ថយ​ពេល​វេលា ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ឡើង​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាងលិច អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​បង្កើត​សាខា​ការិយាល័យ​លិខិតឆ្លងដែន​មួយ ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​។​

សេចក្តីជូនដំណឹង​ដដែល បង្ហាញថា ចំពោះ​បែបបទ និង​នីតិវិធី នៃ​ការ​ធ្វើ​លិខិតឆ្លងដែន មាន​ដូចតទៅ​៖

  1. ​ពលរដ្ឋ ដែល​មាន​បំណង​ចង់​ធ្វើ​លិខិតឆ្លងដែន អាច​អញ្ជើញ​មក​បំពេញ​បែបបទ​សុំ​ធ្វើ​លិខិតឆ្លងដែន នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង​។​
  2. ពេល​អញ្ជើញ​មក​បំពេញ​បែបបទ សុំ​ធ្វើ​លិខិតឆ្លងដែន សូម​នាំ​មក​ជាមួយ​នូវ​៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ត្រូវមាន​កាតព្វកិច្ច​បង់អាក​រ​លិខិតឆ្លងដែន តាម​ការកំណត់​របស់​រដ្ឋ​។​
  3. សាខា​ការិយាល័យ​លិខិតឆ្លងដែន ប្រចាំ​នៅ​ខេត្ត​បាត់ដំបង បាន​ចាប់​អនុវត្ត​ការងារ​របស់​ខ្លួន តាំងពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៣ កន្លងមក​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ ក៏​បាន​គូសបញ្ជាក់ថា នៅពេល​អនាគត ក្រសួងមហាផ្ទៃ នឹង​បង្កើត​សាខា​ការិយាល័យ​លិខិតឆ្លងដែន តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​។​

​សូម​រម្លឹកថា ការពង្រីក​សាខា​ធ្វើ​លិខិតឆ្លងដែន​តាម​ខេត្ត ជា​ចំណុច​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ក៏​ប៉ុន្តែ​តម្លៃ​នៃ​ការ​ធ្វើ​លិខិតឆ្លងដែន រហូតដល់ ១៣០ ដុល្លារ ជា​តម្លៃ​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង ដែល​មាន​តម្លៃថោក​ជាង​កម្ពុជា​ឆ្ងាយ​ណាស់​៕

អាន​ព័ត៌មាន​បន្ថែម

__________________________________________________
អាន​ផង​ដែរ
១. ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ្លាំង​ម្ល៉េះ?
២. ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ការិយាល័យ​ថ្មី

Advertisements

មតិ»

1. ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ្លាំង​ម្ល៉េះ? | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 2 ខែមិថុនា 2013

[…] […]

2. តា ម៉ាប់ - ថ្ងៃចន្ទ 3 ខែមិថុនា 2013

ម្បី​បង្កលក្ខណៈ​ងាយស្រួល កាត់បន្ថយ​ពេល​វេលា ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ឡើង​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាងលិច អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​បង្កើត​សាខា​ការិយាល័យ​លិខិតឆ្លងដែន​មួយ ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​។​

តែតម្លៃនៅ​ថ្ងៃដដែល 😛

3. ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ការិយាល័យ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែ​ឧសភា 2014

[…] […]

4. ទៅ​ធ្វើ​លិខិត​​ឆ្លង​ដែន​ថ្មី | ស្រែ​ខ្មុក - ថ្ងៃពុធ 17 ខែសីហា 2016

[…] ________________________________________________________ អានផងដែរ៖ ១. ទៅធ្វើលិខិតឆ្លងដែននៅការិយាល័យថ្មី ២. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ? […]

5. ប៉ា្សស្ព័រត​ទី​៦ | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែតុលា 2016

[…] ________________________________________________________ អានផងដែរ៖ ១. ទៅធ្វើលិខិតឆ្លងដែននៅការិយាល័យថ្មី ២. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ? ៣. ទៅធ្វើលិខិតឆ្លងដែនថ្មី ៤. ម៉ាយញូវប៉ា្សស្ព័រត ៥. ប៉ា្សស្ព័រតទី៥ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: