jump to navigation

ម៉ែកដូណាល្ដស៍ ឈាន​ជើង​ចូល​វៀតណាម ថ្ងៃសៅរ៍ 3 ខែសីហា 2013

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

ក្រុមហ៊ុន​អាហារ​លឿន​របស់​អាមេរិក​ដ៏​ល្បី​ល្បាញ​ឈ្មោះ​ម៉ែកដូណាល្ដស៍ (McDonald’s) បាន​បើក​ហើយ​នៅ​ប្រទេស​កុម្មុយនីស្ត​វៀតណាម​។ អស់​រយៈ​ពេល​ជិត​៤០​ឆ្នាំ​ហើយ ដែល​អតីត​ទីក្រុង​សៃហ្គន​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​កុម្មុយនីស្ត​ហើយ​ចក្រ​ពត្តិ​អាមេរិក​បាន​ពេល​នេះ​បាន​ត្រឡប់​មក​ទី​នេះ​ជា​ថ្មី​ម្ដង​ទៀត​។ ឥឡូវ​នេះ​​ម៉ែកដូណាល្ដស៍ បាន​បើក​បម្រើ​ការ​ហើយ​នៅ​ទីក្រុង​ព្រៃ​នគរ ឬ​វៀតណាម​ហៅ​ថា​ក្រុង​ហូជីមិញ​នោះ​។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ​ម៉ែកដូណាល្ដស៍ មិន​មែន​ជា​ក្រុមហ៊ុន​អាមេរិកាំង​ទី​១​ដែល​បើក​ការ​រក​ស៊ី​នៅ​វៀតណាម​បន្ទាប់​ពី​សង្គ្រាម​នោះ​ទេ​។ មាន​ក្រុមហ៊ុន​ធំ​ៗ​របស់​អាមេរិក​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា ស្តារប័ក្ស បាន​បើក​នៅ​ក្រុង​ព្រៃ​នគរ​នេះ​ដែរ កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ។ ក្រុម​ហ៊ុន​ឃេ​អេហ្វ​ស៊ី និង​ភិស្សា ហ័ត ក៏​មាន​វត្ត​មាន​នៅ​ប្រទេស​យូរ​មក​ហើយ​ដែរ បន្ថែម​ពី​ក្រុមហ៊ុន​កូកា-កូឡា និង​ប៉ិបស៊ី ដែល​បាន​ត្រឡប់​មក​​បើក​រក​ស៊ី​​ឡើង​វិញ​នៅ​ប្រទេស​វៀតណាម​តាំង​ពី​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៩០​មក​ម្ល៉េះ​៕

_______________________________________
អាន​ផង​ដែរ​
១. ជន​ជាតិ​វៀតណាម​តម្រង់​ជួរ​ចូល​ហាង ​ម៉ែកដូណាល្ដស៍ សាខា​ដំបូង​នៅ​ព្រៃ​នគរ
២. ជន​ជាតិ​ភូមា​តម្រង់​ជួរ​ចូល​ហាង​ឃេ​អេហ្វ​ស៊ី​នៅ​រន្កុន

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: