jump to navigation

តើ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​ពិត​ជា​អាក្រក់​ណាស់​មែន​ទេ​? ថ្ងៃ​ព្រហស្បតិ៍ 8 ខែសីហា 2013

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, បោះ​ឆ្នោត​២០១៣.
trackback

ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​សេរី​ពិត​ប្រាកដ ការ​ធ្វើ​បាតុកម្ម​សម្ដែង​មតិ​របស់​ប្រជាជន​គឺ​​ជា​អ្វី​ដែល​ត្រូវ​បាន​លើក​ទឹក​ចិត្ត លើក​លែង​តែ​ការ​ធ្វើ​បាតុកម្ម​បែប​ហិង្សា​គ្មាន​សណ្ដាប់​ធ្នាប់​តែ​ប៉ុណ្ណោះ​។ ការ​ធ្វើ​ការ​តវ៉ា ដោយ​បាតុកម្ម​ក្ដី ឬ​កូដកម្ម​ក្ដី គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​មួយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេរី​ភាព​ និង​គោរព​សិទ្ធិ​របស់​ពល​រដ្ឋ​ពិត​ៗ​។

ងាក​មក​មើល​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ​ម្ដង​ ការ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អំពើ​មួយ​អាក្រក់​បំផុត​ និង​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ទេ ជា​ពិសេស​ពី​សំណាក់​រដ្ឋាភិបាល​។ ជា​រឿយ​ៗ រដ្ឋាភិបាល​បាន​ដាក់​គំនាប​គ្រប់​បែប​យ៉ាង តាំង​ពី​ការ​អនុញ្ញាត​ច្បាប់, ការ​អនុញ្ញាត​ទីតាំង​ធ្វើ​បាតុកម្ម ។ល។ និង​។ល។ ដោយ​បង្ក​ជា​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន ក្នុង​ន័យ​មិន​ចង់​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នេះ​។

ជាមួយ​នឹង​ការ​គំរាម​ធ្វើ​មហា​បាតុកម្ម​ពី​សំណាក់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ ជា​ថ្មី​ម្ដង​ទៀត រដ្ឋាភិបាល​បាន​ខិត​ខំ​​បង្កើន​យុទ្ធវិធី​នានា​ក្នុង​ន័យ​ធ្វើ​ឲ្យ​ឈ្មោះ​នៃ​ការ​ធ្វើ​បាតុកម្ម​អាក្រក់​ឡើង​ៗ​។

  • តើ​ការ​ធ្វើ​បាតុកម្ម​ពិត​ជា​អាក្រក់​ណាស់​មែន​ទេ?

ថ្ងៃ​នេះ​តាម​រយៈ​បណ្ដាញ​សង្គម​គេ​បាន​ឃើញ​ពី​ការ​ចល័ត​រថ​ពាស​ដែក​ពេញ​ផ្ទៃ​ប្រទេស​ចូល​មក​ក្នុង​រាជធានី ព្រម​ទាំង​ប៉ារ៉ាស់​បន្លា​លួស​ជា​ច្រើន​ត្រូវ​បាន​ដឹក​ជញ្ជូន​ចូល​ក្នុង​ក្រុង​។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ដំណឹង (ដែល​តាម​ពិត​គួរ​ប្រកាស​ដល់​ប្រជាជន​) ដល់​ប្រជាជន​ខ្លួន​ក៏​ដោយ ការ​នេះ​ត្រូវ​បាន​គេ​គិត​ជា​ទូទៅ​ថា ជា​វិធានការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ឬ​ទប់​ស្កាត់​បាតុកម្ម​ដែល​នឹង​អាច​មាន ហើយ​ក៏​គឺ​ជា​ការ​ព្រមាន​មួយ​ដើម្បី​កុំ​ឲ្យ​មាន​បាតុកម្ម​ណា​មួយ​កើត​ឡើង​ទៀត​ផង​។

រដ្ឋាភិបាល រាប់​តាំង​ពី​នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី តែង​តែ​ព្រមាន​ជា​ចំហ​ពី​ភាព​អាក្រក់​នៃ​បាតុកម្ម ដូច​ជា​ថា ការ​ធ្វើ​បាតុកម្ម​អាច​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​ជា​ថ្មី, បាតុកម្ម​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ, ចោរ​លួច ចោរ​ឆក់​អ្នក​ក្រុង​ភ្នំពេញ, បាតុកម្ម​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ជាតិ ។ល។ និង​។ល។ ជា​ដើម​ហូរ​ហែរ ដូច​ទឹក​ហូរ។ ទាំង​នេះ​ជា​និយមន័យ «បាតុកម្ម» ពី​ក្រសែ​ភ្នែក​នៃ​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា​។

ការ​ធ្វើ​បាតុកម្ម​មិន​មែន​ជា​អំពើ​អាក្រក់​ហួស​ហេតុ​រហូត​ដល់​ថ្នាក់​ត្រូវ​ព្រមាន​ទេ​។ ប្រសិន​បើ​ទាំង​អ្នក​ធ្វើ​បាតុកម្ម ទាំង​អ្នក​គ្រប់​គ្រង​ប្រទេស​មាន​ភ័ក្ដីភាព​នឹង​គ្នា ជា​ភាតរ​បម្រើ​ប្រទេស​ជាតិ​ដោយ​ស្មោះ​ស្ម័គ្រ​មែន​នោះ វា​គ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច​បាតុកម្ម​ ហើយ​គ្មាន​វិបាក​ណា​មួយ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​បាតុកម្ម​នោះ​ឡើយ​។ ការ​សម្ដែង​កម្លាំង​អំណាច និង​ការ​ព្រមាន ពុំ​មែន​សុទ្ធ​តែ​ជា​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​អ្នក​កាន់​អំណាច​ឡើយ​ ផ្ទុយ​ទៅ​វិញ​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ទៅ​វិញ​ទេ ដែល​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត និង​មាន​រយៈ​ពេល​យូរ​អង្វែង​ផង​ទៀត​៕

_________________________________
ប្រកាស​ប្រហាក់​ប្រហែល​៖
១. ខ្លាច​បាតុកម្ម

មតិ»

1. កំឡោះខ្មែរ - ថ្ងៃសុក្រ 9 ខែសីហា 2013

អ្នកដឹកនាំដែលមិនមានការទទួលខុសត្រូវ ច្រើនចេញសំដីអញ្ចឹង! អាងឡើង បាតុកម្ម និងបង្កឱ្យមានចោរកម្ម ដុតផ្ទះ​ ។ល។ ពាក្យពេចន៏ទាំងនេះ​ ត្រូវបានក្រុមប្រឆាំងមើលឃើញថា ជាការគំរាមកំហែង ហើយកំឡោះខ្មែរ និងប្រជាជនភាគច្រើន យល់ឃើញមិនសូវខុសគ្នាទេ!

ប៉ូលីស ទាហាន តុលាការ និងគជប ត្រូវនៅឯករាជ្យ។ បើមានបាតុកម្ម កងកំលាំងទាំងនេះ ត្រូវការពារសុវត្ថិភាព​ជូនប្រជាជន ហើយការធ្វើបាតុកម្ម គួរធ្វើក្នុងថ្ងៃខុសគ្នា ពេលវេលាខុសគ្នា កន្លែងខុសគ្នា រវាងអ្នកគំាទ្របក្សប្រឆាំង និងបក្សកាន់អំណាច។ ធ្វើយ៉ាងម៉េចដើម្បីអោយប្រជាជនដែលមាននិន្នាការនយោបាយខុសគ្នា បានសំដែងមតិដោយសន្តិភាព។

2. choubvichea - ថ្ងៃសុក្រ 9 ខែសីហា 2013

បើបាតុកម្មអហិង្សាវាមិនអីទេតែបានដៃចឹងហើយចាំតែអហិង្សាតើ

3. ខ្លាច​បាតុកម្ម | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 30 ខែមករា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: