jump to navigation

គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស ថ្ងៃចន្ទ 12 ខែសីហា 2013

Posted by សុភ័ក្ត្រ in បោះ​ឆ្នោត​២០១៣.
trackback

បើ​ទោះ​បី​ជា​មាន​ភាព​ចម្រូង​ចម្រាស និង​មិន​ទាំង​បាន​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ជ្រះ​ស្រឡះ​ផង គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ជម្នះ​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​នូវ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ សម្រាប់​នីតិកាល​ទី​៥ កាល​ពី​ព្រឹក​មិញ​នេះ ​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ឆ្នាំ​២០១៣​។ យោង​តាម​លទ្ធផល​នេះ​ វា​គួរ​ឲ្យ​អស់​សំណើច​ដែរ ដែល​បណ្ដា​លទ្ធផល​មាន​ការ​ខុស​ប្លែក​គ្នា​ពី​លទ្ធផល​បឋម ដែល​គជប​បាន​ប្រកាស កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ ដោយ​គណបក្ស​ខ្លះ​បាន​ទទួល​សំឡេង​ឆ្នោត​កើន​ឡើង រី​ឯ​គណបក្ស​ខ្លះ​បែរ​ជា​មាន​សំឡេង​ធ្លាក់​ចុះ​ទៅ​វិញ​។

សម្រាប់​លទ្ធផល​ដែល​គជប​បាន​ប្រកាស​កាល​ពី​ព្រឹក​មិញ​​នេះ គឺ​គណបក្ស​ប្រជាជន​បាន​ទទួល​សំឡេង​ឆ្នោត​ចំនួន​៣.២៣៥.៩៦៩​សំឡេង (កើន​ឡើង​៨.២៤០​សំឡេង) រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ទទួល​សំឡេង​ឆ្នោត​ចំនួន​២.៩៤៦.១៧៦​សំឡេង (កើន​ឡើង​៥.០៤៣ សំឡេង) ក្រៅ​ពី​នោះ​គឺ​គណបក្ស​ដទៃ​ទៀត​សរុប​សំឡេង​រួម​គ្នា​បាន​៤៤៥.០១៤​សំឡេង​ (ថយ​ចុះ​២.២៣៤​សំឡេង)។ តាម​លទ្ធផល​នេះ​ផង​ដែរ អ្នក​ទៅ​បោះ​ឆ្នោត​រួម​សរុប​មាន​ចំនួន​៦.៦២៧.១៥៩​នាក់​ (កើន​ឡើង​​១១.០៤៩​សំឡេង)។

បើ​ទោះ​បី​មាន​ការ​កើន​ឡើង​សំឡេង​ឆ្នោត​​របស់​គណបក្ស​ទាំង​ពីរ​ ធៀប​នឹង​ការ​ប្រកាស​កាល​ពី​គ្រា​មុន​របស់​គជប​ក្ដី ក៏​ប៉ុន្តែ​បើ​គិត​ពី​ភាគ​រយ​វិញ គឺ​ថា​គណបក្ស​ទាំង​ពីរ​ទទួល​បាន​ភាគ​រយ​ដូច​ពី​មុន​ដដែល​គឺ​គណបក្ស​ប្រជាជន​បាន​៤៩​ភាគ​រយ គណបក្ស​សង្គ្រោះ​ជាតិ​បាន​៤៤​ភាគ​រយ និង​គណបក្ស​ដទៃ​ទៀត​រួម​គ្នា​បាន​៧​ភាគ​រយ​៕​​

ចុច​ទី​នេះ​ដើម្បី​យក​របាយការណ៍​លម្អិត​ពី​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន

លទ្ធផល​សំឡេង​ឆ្នោត​បណ្ដោះ​អាសន្ន

លទ្ធផល​គិត​ជា​ភាគ​រយ

_____________________________________________________________
អាន​ផង​ដែរ
១. លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣
២. លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥
៣. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត 
៤. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧

Advertisements

មតិ»

1. កំឡោះខ្មែរ - ថ្ងៃសុក្រ 16 ខែសីហា 2013

ប្រជាជនខ្មែរមិនជឿលទ្ធផលនេះទេ! ទាល់តែ យកទំរង់១១០៤ មកផ្ទៀងផ្ទាត់ ទើបគេជឿ! បើយោងតាមលទ្ធផលបណ្តោះអាសន្ននេះ សម្តេចតេជោ ត្រូវចុះចេញពីតំណែងតាមការសន្យារបស់គាត់។ ប៉ុន្មានខែមិន សម្តេចនៅមិននៅ ទៅយក ក ល អន្ទាក់ ឬ សាច់មិនបានស៊ី យកឆ្អឹងព្យូរក។ សម្តេចបានមានប្រសាសន៏ក្នុងអង្គពិធីមួយថា បើសម្តេចទទួលសំលេងឆ្នោតគាំទ្រពីប្រជាជនកម្ពុជា តិចជាង៥០% នោះសម្តេចនិងចុះចេញពីតំណែង។ យោងតាមលទ្ធផលបណ្តោះអាសន្ននេះ ឃើញថា គណបក្សប្រជាជនទទួលសំលេងគាំទ្រតិចជាង៥០%។ ចឹងសម្តេចគិតម៉េចដែរ ឬសម្តេចភ្លេចពាក្យសន្យា? សំលេងគាំទ្រតិចជាង៥០%នេះ ក៏បង្ហាញថា ប្រជាជនខ្មែរមិនអាណិត មិនស្រលាញ់ មិនពេញចិត្ត មិនទុកចិត្ត សម្តេចតេជោ និងបក្សប្រជាជនទៀតទេ។ កំឡោះខ្មែរ រង់ចាំមើលតើសម្តេចតេជោ ដោះអន្ទាក់ចេញពីក គាត់ដោយរបៀបណា?

2. តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​អ្វី​ខ្លះ​សម្រាប់​នីតិកាល​ថ្មី​នេះ​? | ស្រែ​ខ្មុក - ថ្ងៃសុក្រ 16 ខែសីហា 2013

[…] គណបក្ស​ប្រជាជន​កម្ពុជា បើ​តាម​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ប្រកាស​ដោយ​គជប […]

3. ពី​សាមញ្ញ​ជន​មក​ជា​អ្នក​នយោបាយ​ឆ្នើម | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែតុលា 2015

[…] […]

4. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧ | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: