jump to navigation

ប្ដេជ្ញា​អនុវត្ត​បី​មិន​មួយ​រាយការណ៍ ថ្ងៃអង្គារ 3 ខែកញ្ញា 2013

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

កាល​ពី​ខែ​កន្លង​ទៅ​ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​សំនួន​របស់​លទ្ធិ​កុម្មុយនីស្ត​កម្ពុជា កាល​ពី​ពីរ​ទសវត្សរ៍​កន្លង​ទៅ គឺ «លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ» ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ទ្រឹស្ដី​ប្រជា​ភិថុតិ​​មួយ​ទៀត​របស់​សម័យ​នោះ ដែល​ខ្ញុំ​នៅ​ចេះ​ចាំ​គឺ «ប្ដេជ្ញា​អនុវត្ត​បី​មិន​មួយ​រាយការណ៍​»។

ពាក្យ​ស្លោក​នេះ​ ត្រូវ​បាន​ឃើញ​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ពាក្យ​ស្លោក​ផ្សេង​ៗ​ទៀត ដែល​ខ្ញុំ​នឹង​លើក​យក​មក​ដាក់​នៅ​ទី​នេះ​ម្ដង​មួយ​ៗ​​។ បើ​ទោះ​បី​ជា​បាន​ឃើញ​និង​ចេះ​ចង​ចាំ​ក្នុង តាំង​ពី​សម័យ​នោះ រហូត​មក​ដល់​វិនាទី​នេះ ខ្ញុំ​មិន​ទាន់​យល់​ឡើយ​នូវ​ពាក្យ​ស្លោក «លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ» នេះ មិន​ដឹង​ថា​ជា​រដ្ឋបាល​សម័យ​នោះ​ចង់​និយាយ​ថា​ម៉េច​ទេ​។

ប្រសិន​បើ​លោក​អ្នក​នាង​ដឹង ពី​ពាក្យ​ស្លោក​នេះ​សូម​ជួយ​ប្រាប់​យក​បុណ្យ​ផង​៕

____________________________________________________________
អាន​ផង​ដែរ​
១. លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ

Advertisements

មតិ»

1. តា ម៉ាប់ - ថ្ងៃអង្គារ 3 ខែកញ្ញា 2013

បី មិននឹងអីគេខ្លះ ?

សុភ័ក្ត្រ - ថ្ងៃពុធ 4 ខែកញ្ញា 2013

មិន​ដឹង​ដែរ

2. kermankhmer - ថ្ងៃពុធ 2 ខែតុលា 2013

លក់ស្រូវជូនរដ្ឋ ស្នេហាជាតិ យកប្រពន្ធមួយទៀត ស្នេហាប្រជាជន

3. Repost: លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 1 ខែកញ្ញា 2014

[…] […]

4. Sam Chan Davidalexander - ថ្ងៃពុធ 12 ខែសីហា 2015

ខ្ញុំដូចជាមានសៀវភៅកម្មាភិបាលនាសម័យរដ្ឋកម្ពុជា ដូចជាមាននិយាយពី រឿងនេះដែរ។ ពេលខ្ញុំរកឃើញចាំខ្ញុំផ្តល់ចម្លើយជូន។

Borith Duch - ថ្ងៃសុក្រ 18 ខែកញ្ញា 2015

១មិន លាក់ខ្មាំង
២មិនផ្តល់ស្បឿងអោយខ្មាំង
៣មិនជឿឃោនាខ្មាំង

១ឃើញខ្មាំងទីណា រាយការណ៍ជូនរដ្ឋ

5. Borith Duch - ថ្ងៃសុក្រ 18 ខែកញ្ញា 2015

មិន លាក់ខ្មាំង
មិនផ្តល់ស្បឿងអោយខ្មាំង
មិនជឿឃោនាខ្មាំង

ឃើញខ្មាំងទីណា រាយការណ៍ជូនរដ្ឋ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: