jump to navigation

នាយក​រដ្ឋ​មន្ត្រី​៤៩​ភាគ​រយ ថ្ងៃពុធ 25 ខែកញ្ញា 2013

Posted by សុភ័ក្ត្រ in បោះ​ឆ្នោត​២០១៣, ប្រវត្តិសាស្ត្រ, វីដេអូ.
trackback

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ម្សិល​មិញ​នេះ រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៤៩​ភាគ​រយ ថ្មី​នៃ​ប្រទេស​កម្ពុជា​ សម្រាប់​នីតិកាល​ពី​៥ ពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

ការ​ធ្វើ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ក្រោម​ព្រះ​រាជាធិបតីភាព​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ នរោត្ដម សីហមុនី​ និង​ការ​ប្រកាស​សុពល​ភាព អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​នេះ​។

ក្រោយ​ពី​ទទួល​បាន​ការ​ឯកភាព​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​៤៩​ភាគ​រយ​ថ្មី របស់​កម្ពុជា​មក លោក​នាយករដ្ឋមន្ត្រី​៤៩​ភាគ​រយ ហ៊ុន សែន ក៏​បាន​នាំ​​សមាជិក​រដ្ឋាភិបាល​ថ្មី ទៅ​ស្បថ​ចូល​កាន់​តំណែង​នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ នៃ​ព្រះ​បរម​មហា​រាជ​វាំង នា​រសៀល​ម្សិល​មិញ​នេះ​ផង​ដែរ​៕

លោក ហ៊ុន សែន [អាន​ថា៖ ហ៊ុន សែន] កើត​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​អាស៊ាន។ លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ គឺ​ចាប់​តាំង​ពី​លោក​មាន​អាយុ​៣៣​ឆ្នាំ​មក​ម្ល៉េះ ដែល​អាច​រាប់​បាន​ថា​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​អាយុ​តិច​បំផុត នា​ពេល​នោះ​ និង​ជា​នាយករដ្ឋមន្ត្រី​កាន់​តំណែង​ចំណាស់​ជាង​គេ​បំផុត​នា​ពេល​នេះ​។

ប្រវត្តិ

លោក ហ៊ុន សែន កើត​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ នៅ​ក្នុង​ខេត្ត​កំពង់ចាម ជា​កូន​អ្នក​ស្រែ ធូរ​ធា​ និង​បន្ទាប់​មក​គ្រួសារ​បាន​ធ្លាក់​ខ្លួន​ក្រ ​បាន​មក​​អាស្រ័យ​និង​វត្ត ដើម្បី​មាន​ឱកាស​បាន​រៀន​សូត្រ។

នៅ​ពេល​មាន​អាយុ​បាន​១៩​ឆ្នាំ លោក​បាន​ចូល​រួម​ក្នុង​កងទ័ព​​បដិវត្ត (ខ្មែរ​ក្រហម) ដើម្បី​តស៊ូ​ជាមួយ​ទាហាន​ លន់ ណុល ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​អាមេរិក ចាប់​ពី​ឆ្នាំ​១៩៧៤ ដល់ ១៩៧៨។

ការ​សិក្សា

លោក ហ៊ុន សែន​ បាន​ចូល​រៀន​ថ្នាក់​បឋម​សិក្សា នៅ​ឯ​ស្រុក​កំណើត រហូត​ដល់​ឆ្នាំ​១៩៦៥ ចូល​ក្រុង​ភ្នំពេញ បាន​បន្ត​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​ឥន្ទ្រទេវី ដោយ​សំណាក់​នៅ​វត្ត​នាគវ័ន្ត ជា​ក្មេង​វត្ត។

នៅ​ឆ្នាំ​១៩៧០ កំឡោះ​ ហ៊ុន សែន ក្នុង​វ័យ​១៨​ឆ្នាំ បាន​ចូលរួមជាមួយ​ការ​តស៊ូ​ប្រឆាំង​ពួក​ចក្រពត្តិ តាម​ការ​អំពាវ​នាវ​របស់​សម្ដេច “ នរោត្ដម សីហនុ” អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ត្រូវ​បាន​ឧត្ដមសេនីយ លន់ ណុល ទម្លាក់​ចេញ​ពី​អំណាច ដោយ​មាន​អង្គការ​ស៊ីអាយអេ របស់​សហរដ្ឋអាមេរិក នៅ​ពី​ក្រោយ។

រយៈ​ពេល​ក្រោយ​ៗ​មក​ និង​តាម​រយៈ​បទពិសោធន៍​ការងារ​របស់​លោក លោក ហ៊ុន សែន បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​មួយ​ ពី​សាកលវិទ្យាល័យ​មួយ​ចំនួន​ដូច​តទៅ​នេះ៖

– 1991 Ph.D. (វិទ្យាសាស្ត្រ​នយោបាយ) – National Political Academy of Hanoi
– 1995 Ph.D. (នយោបាយ) – Southern California University for Professional Studies
– 1996 Ph.D. (ច្បាប់) – IOWA Wesleyan College, USA
– 2001 Ph.D. (វិទ្យាសាស្ត្រ​នយោបាយ) – Dankook University, South Korea
– 2001 Ph.D. (វិទ្យាសាស្ត្រ​នយោបាយ) – Ramkhamhaeng University, Bangkok
– 2004 Ph.D. (វិទ្យាសាស្ត្រ​នយោបាយ) – Irish International University of Europa
– 2004 Ph.D. (វិទ្យាសាស្ត្រ​នយោបាយ) – University of Cambodia
– 2006 Ph.D. (វិទ្យាសាស្ត្រ​នយោបាយ) – Soon Chun Hyang University, Seoul, South Korea
– 2006 Ph.D. (អប់រំ) – Bansomdejchaopraya Rajabhat University, Bangkok
– 2007 Ph.D. (អប់រំ) – National University of Hanoi

ជីវិត​ផ្ទាល់​ខ្លួន

លោក ហ៊ុន សែន រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ស្រី ប៊ុន រ៉ានី (ឆ្នាំ​២០១៣ ទទួល​បាន​ងារ​ជា សម្ដេច”) និង​មាន​កូន​​ចំនួន​៥​នាក់ (ប្រុស​៣ ស្រី​២)។

គ្រឿង​ឥស្សរិយយស និង​បណ្ដាស័ក្តិ៍

លោក ហ៊ុន សែន បាន​ទទួល​កិត្តិយស​ជា “សម្ដេច” ពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ កាល​ពី​ឆ្នាំ​១៩៩១ និង​បាន​ទទួល​ងារ​ជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ពី​សម្ដេច​ព្រះបរមនាថ​ នរោត្ដម សីហមុនី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៧។

លោក ​ហ៊ុន សែន ត្រូវ​បាន​សភាតំណាងរាស្ត្រ បោះ​ឆ្នោត​សម្ដែង​ការ​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អណត្តិ​ទី​៤ (២០០៨-២០១៣) បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ឈ្នះ​ឆ្នោត​បាន​៩០​អសនៈ កាល​ពី​សម័យ​បោះឆ្នោត​ជាតិ​​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​។

នា​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ សភា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បោះ​ឆ្នោត​កញ្ចប់​សម្ដែង​ការ​ទុក​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​រូប​លោក ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​៤៩​ភាគ​រយ ​សម្រាប់​អណត្តិ​ទី​៥ (២០១៣-២០១៨) បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន​៦៨​អសនៈ (ស្ថិត​ក្នុង​ការ​មន្ទិល​សង្ស័យ​) កាល​ពី​សម័យ​បោះ​ឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​។

ពិធី​សច្ចា​ប្រណិធាន​សមាជិក​រាជ​រដ្ឋាភិបាល​អណត្តិ​ទី​៥
រសៀល​ថ្ងៃ អង្គារ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​មហា​រាជ​វាំង

_________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បើក​កិច្ច​​ប្រជុំ​លើក​ដំបូង តំណាង​រាស្ត្រ​ឯក​បក្ស​ជា​ប្រវត្តិសាស្ត្រ
២. ហ៊ុន សែន ត្រូវ​បាន​រើស​ជា​ថ្មី​ជា​នាយក​ស្រុក​ខ្មែរ

មតិ»

1. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 26 ខែកញ្ញា 2013

នាយករដ្ឋមន្ត្រី៤៩ភាគរយ ច្រៀងបទសន្យាស្រុកស្រែពិរោះមែន!

2. ហ៊ុន សែន | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

[…] នាយក​រដ្ឋ​មន្ត្រី​៤៩​ភាគ​រយ […]

3. កម្ពុជា​បើក​កិច្ច​​ប្រជុំ​លើក​ដំបូង តំណាង​រាស្ត្រ​ឯក​បក្ស​ជា​ប្រវត្តិសាស្ត្រ | ស្រែ​ខ្ម - ថ្ងៃ​ព្រហស្បតិ៍ 7 ខែសីហា 2014

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ឆោម​យង់​ថ្មី​នៃ​តំណាងរាស្ត្រ​ខ្មែរ ២. រូបភាពសកម្មភាព នៃការបើកកិច្ចប្រជុំ សភាលើកដំបូង ៣. សញ្ញាណ​នៃ​ការ​បែក​បាក់​ជាតិ​៖ បក្ស​សង្គ្រោះ​ជាតិ​ជញ្ជូន​តំណាង​រាស្ត្រ​ថ្មី​ទៅ​ស្បថ​នៅ​នគរ​វត្ត ៤. នាយក​រដ្ឋ​មន្ត្រី​៤៩​ភាគ​រយ ៥. សមាជិក​សភា​បក្ខ​សង្គ្រោះ​ជាតិ​ចូល​ធ្វើ​សច្ចា​ប្រណិធាន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: