jump to navigation

សម្ពោធ​ព្រះ​រាជានុស្សាវរីយ៍​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃ​សុក្រ 11 ខែ​តុលា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីស្រុកខ្មែរ.
trackback

៙សុភមស្តុ​ព្រះ​ពុទ្ធ​សាសនា​យុកាល​បាន​២៥៥៧​វស្សា
ចុល្ល​សករាជ​បាន​១៣៧៥​វស្សា
ជា​ឆ្នាំ​ទី​៩​នៃ​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ
ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​៕៙៚

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក ព.ស.​២៥៥៧ ច.ស.​១៣៧៥ ម.ស.​១៩៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​តុលា គ.ស.​២០១៣ នេះ នៅ​ឯ​ព្រះ​រាជ​ធានី​​ក្រុង​ចតុម្មុខ​មហា​នគរ​ភ្នំ​ដូនពេញ នៃ​មហា​នគរ​កម្ពុជា មាន​ចាត់​ព្រះ​រាជ​ពិធី​ដ៏​ធំ​សម្បើម​ជា​ប្រវត្តិសាស្ត្រ​មួយ គឺ​ការ​បើក​សម្ពោធ​ព្រះ​រាជានុស្សាវរីយ៍​ ព្រម​ព្រះ​បរម​រូប ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ រាជ​ហរិវង្ស ព្រះ​វរ​រាជ​បិតា​ នៃ​ក្រុង​កម្ពុជា​ធិបតី​។

ព្រះ​រាជ​ពិធី​ដ៏​ជា​ប្រវត្តិសាស្ត្រ​នៃ​នគរ​កម្ពុជា​នេះ ត្រូវ​បាន​យាង​ចូល​រួម​ជា​អធិបតី​នៃ​ព្រះ​មហា​ក្សត្រិយ៍ បច្ចុប្បន្ន ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ព្រម​ទាំង​បណ្ដា​នាហ្មឺន សព្វ​មុខ​មន្ត្រី សេនា​បតី ជំទាវ ខុនណាង ខ្ញុំ​រាជការ និង​អាណា​ប្រជានុរាស្ត្រ ជា​ច្រើន​រួម​នាក់​ទៀត​។

ព្រះ​រាជានុស្សាវរីយ៍ រួម​និង​ព្រះ​បរម​រូប​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​រាជការ​សម្រេច​សាង​សង់​ឡើង ដើម្បី​ជា​ការ​រំឭក​ដល់​ព្រះ​មហា​ករុណា​ទិគុណ ដ៏​មហា​លើស​លន់​មិន​អាច​ពណ៌នា​បាន​នៃ​អង្គ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​មាន​ចំពោះ​ផែន​ដី​ខ្មែរ និង​អាណា​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ កាល​ពី​សម័យ​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ជីព​នៅ​ឡើយ​។

ព្រះ​បរម​រូប​ដែល​រាជ​ការ​បាន​ចាត់​សាង​ឡើង​នេះ មាន​កម្ពស់​សរុប​៧​ម៉ែត្រ​២០​សង់​ទី​ម៉ែត្រ ក្នុង​នោះ​ព្រះបរម​រូប​មាន​កម្ពស់​៤ម៉ែត្រ​​៥០​សង់ទីម៉ែត្រ និង ជើង​ទម្រ​កម្ពស់​២​ម៉ែត្រ​៧០​សង់​ទី​ម៉ែត្រ​។ រី​ឯ​តួ​បុស្ស​បុក​មាន​កម្ពស់​២៧​ម៉ែត្រ បណ្តោយ​ខឿន​មាន​ប្រវែង​៥៤​ម៉ែត្រ និង​ទទឹង​ប្រវែង​២៧​ម៉ែត្រ​។ ការ​យក​ខ្នាត​លេខ​៩​ជា​គោល​នេះ​គឺ​ឲ្យ​ស្រប​ទៅ​នឹង​ការ​យាង​សោយ​ព្រះ​សុវណ្ណ​គត​​របស់​ព្រះ​ករុណា​ព្រះ​​បរម​រតន​កោដ្ឋ ដែល​មាន​៩០​ព្រះ​វស្សា​។

ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ ស្ដេច​ប្រសូត នា​​ថ្ងៃ​អង្គារ ១១​កើត ខែ​កក្ដិក ឆ្នាំ ច ចត្វា​ស័ក ព.ស.​២៤៦៦ ត្រូវ​នឹង​ថ្ងៃ​​ទី​៣១​ ខែ​តុលា​ គ.ស.​១៩២២ នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ក្រុង​ចតុម្មុខ​មង្គល ព្រះរាជ​អាណាចក្រ​កម្ពុជា។ ព្រះ​អង្គ​​សុវណ្ណគត​នា​ថ្ងៃ​ច័ន្ទ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ច.ស.​១៣៧៤ ម.ស.​១៩៣៤ ត្រូវ​នឹង​ថ្ងៃ​​ទី​១៥ ខែ​តុលា គ.ស.​២០១២ ដោយ​រោគ​គាំង​​ព្រះ​ហទ័យ នៅ​វេលា​ម៉ោង​​០១:២០ នាទី​រំលង​អាធ្រាត (ម៉ោង​នៅ​​ព្រះ​រាជ​ធានី​ភ្នំពេញ) នៅ​មន្ទីរ​ពេទ្យ​ទីក្រុង​ប៉េកាំង នៃ​ផែន​ដី​ចិន​៕៚





_______________________________________________
អាន​ផង​ដែរ​
១. វិមាន​អនុស្សាវរីយ៍​សម្ដេច​តា
២. ព្រះ​រាជ​ពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «​ព្រះ​សីហនុ​រាជ​»

Advertisements

មតិ»

1. វិមាន​អនុស្សាវរីយ៍​សម្ដេច​តា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​វិច្ឆិកា 2013

[…] បន្ទាប់​ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​រួច​មក ព្រឹក​មិញ​នេះ ខ្ញុំ​មាន​​ឱកាស​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​សម្ដេច​តា ព្រម​និង​ថត​រូប​មួយ​ចំនួន​នូវ​វិមាន​អនុស្សាវរីយ៍​សម្ដេច​តា​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ខាង​កើត​វិមាន​ឯករាជ្យ នា​រាជ​ធានី​ភ្នំពេញ​។ […]

2. នរោត្ដម សីហនុ | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​អង្គារ 29 ខែ​កក្កដា 2014
3. ព្រះ​រាជ​ពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «​ព្រះ​សីហនុ​រាជ​» | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 8 ខែ​សីហា 2015

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: