jump to navigation

មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន ថ្ងៃ​សៅរ៍ 19 ខែ​តុលា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

នៅ​កាល​គ្រា​ដែល​ព្រះ​អង្គ​បាន​យាង​ទៅ​កំពត ដើម្បី​ទៅ​ទត​មើល​សំពៅ​ពាណិជ្ជកម្ម​មួយ ដែល​ទ្រង់​បាន​ឲ្យ​គេ​ធ្វើ​ឡើង រួ​ចប្រគល់​ឲ្យ​ជន​ម៉ាឡេ​ម្នាក់​នៅ​ត្រី​កា​កាន់​កាប់។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ជួប​ជាមួយ​អ្នក​ស្រាវជ្រាវ​មូហូត ជជែក​ជាមួយ​បាន​បន្តិច ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ផ្ដល់​មធ្យោបាយ​ដល់​គាត់​ធ្វើ​ដំណើរ​មក​ឧដ្ដុង្គ​ទៀត។

នៅ​ពេល​យាង​ត្រឡប់​មក​កាន់​រាជធានី​វិញ ក្រោយ​ពេល​ដែល​លោក​មូហូត ចូល​គាល់​ព្រះ​អង្គ​នៅ​នឹង​ព្រះរាជ​ដំណាក់​ធ្វើ​ពី​ឈើ​បាន​បន្តិច ព្រះ​បាទ​អង្គ ដួង ក៏​ធ្លាក់​ព្រះកាយ​ប្រឈួន ហើយ​បាន​សុវណ្ណគត​នៅ​ឆ្នាំ​១៨៦០ នា​ថ្ងៃ​ទី​១៩ ខែ​តុលា ត្រូវ​នឹង​មហាសករាជ​១៧៨២ ចុល្លសករាជ​១២២២ (ក្នុង​ខែ​កត្ដិក ៥​កើត)។

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​អង្គ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ នរោត្ដម និង​ទ្រង់​បាន​ថ្វាយ​ព្រះ​បរម​នាម​ថា “ព្រះ​ករុណា​បរម​កោដ្ឋ” ឬ “ហ្លួង​បរម​កោដ្ឋ“។

សម្ដេច​ព្រះ​ហរិរក្សរាមាធិបតី អង្គ ដួង ព្រះ​អង្គ​ព្រះរាជ​សម្ភព​​នៅ​ថ្ងៃ​អាទិត្យ​៩​កើត ​ខែ​អា​សាធ ឆ្នាំរោង ​អដ្ឋស័ក ព​.ស.​២៣៤០ គ​.ស.​១៧៩៦ ម​.ស.​១៧១៨ ច.​ស.​១៦៤៥ នា​ក្រុង​ឧដុង្គ​មាន​ជ័យ។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​នៃ សម្ដេច​ព្រះ​នារាយរាមាធិបតី ព្រះ​អង្គ អេង ជាមួយ​នឹង​អ្នក​ម្នាង រស់ និង​ជា​ព្រះ​អនុជ​នៃ​សម្ដេច​ព្រះ​ឧទ័យ​រាជា ព្រះ​អង្គ ច័ន្ទ៕៚

________________________________________________________
អាន​ផង​ដែរ​៖
១. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ
២. វរ​វង្ស សូរ​វង្ស អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម

Advertisements

មតិ»

1. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​សៅរ៍ 26 ខែ​មេសា 2014

[…] ព្រះ​អង្គ​ដួង ទ្រង់​សុវណ្ណគត​ទៅ សៀម​បាន​សម្រេច​ចិត្ត​គាំទ្រ […]

2. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 27 ខែ​មេសា 2014

[…] ________________________________________________________ អាន​ផង​ដែរ​៖ ១. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន […]

3. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​សៅរ៍ 7 ខែ​មិថុនា 2014

[…] ព្រះ​អង្គ​ដួង ទ្រង់​សុវណ្ណគត​ទៅ សៀម​បាន​សម្រេច​ចិត្ត​គាំទ្រ […]

4. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​សៅរ៍ 7 ខែ​មិថុនា 2014

[…] ព្រះ​អង្គ​ដួង ទ្រង់​សុវណ្ណគត​ទៅ សៀម​បាន​សម្រេច​ចិត្ត​គាំទ្រ […]

5. វរ​វង្ស សូរ​វង្ស អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ - ថ្ងៃ​អង្គារ 20 ខែ​តុលា 2015

[…] ________________________________________________________ អាន​ផង​ដែរ​៖ ១. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន ២. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: