jump to navigation

ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម ​ព្រះ​បាទ អង្គ ដួង ថ្ងៃចន្ទ 21 ខែតុលា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីភាសា.
trackback

មានប្រជាជនខ្មែរយើងភាគច្រើនណាស់ ដែលនាំគ្នាយល់ខុសពីការសរសេរព្រះនាមព្រះចៅផែនដីខ្មែរមួយព្រះអង្គ គឺព្រះករុណា ព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង។ មនុស្សខ្មែរជាច្រើនណាស់ បានសរសេរព្រះនាមព្រះអង្គ ជា «ឌួង» ជំនួសឲ្យ «ដួង» ទៅវិញ។ ព្រះនាមពិតប្រាកដរបស់ព្រះអង្គនោះ គឺសរសេរនឹងតួ «ដ» មិនមែនតួ «ឌ» ទេ។

ការយល់ច្រឡំនឹងការសរសេរជាតួ «ឌ» នេះ គឺទំនងជាការបញ្ចេញសូរសៀង «ដួង» និង «ឌួង» មានលក្ខណៈស្រដៀងគ្នា ទើបបណ្ដាលឲ្យមានការសរសេរ ព្រមទាំងយល់ដឹងខុសបែបនេះ។ មានអ្នកមួយចំនួនទៀត បែរជាគិតផ្ទុយទៅវិញ រហូតថា សរសេរ «ដួង» ខុស និងសរសេរថា «ឌួង» ត្រូវទៅវិញ។

ការនាំគ្នាច្រឡំតាំងពីប្រជាពលរដ្ឋសាមញ្ញរហូតដល់ថ្នាក់មន្ត្រីរាជការ និងស្ថាប័នរដ្ឋនេះ ទំនងកើតមាននាពេលថ្មីៗ ក្រោយប្រទេសកម្ពុជាមានស្ថាប័នព្រះមហាក្សត្រិយ៍ជាលើកទី២នេះទេ។ ប្រសិនបើលោកអ្នកសិក្សា និងរុករកឯកសារចាស់ៗមុនសង្គ្រាម ព្រះនាមរបស់ព្រះអង្គ ត្រូវបានសរសេរ ជាមួយនឹងតួ «ដ» ទាំងអស់គឺ អង្គ «ដួង»។

នៅក្នុងវចនានុក្រមខ្មែរ ក៏សរសេរនឹង «ដ» ដែរ។ សូមមើលត្រង់ពាក្យថា «បរមកោដ្ឋ» ដែលជាព្រះនាមរបស់ព្រះអង្គក្រោយសុវណ្ណគត៕

ស្លាកសញ្ញាវិថីនៅក្រុងភ្នំពេញ ដែលសរសេរព្រះនាមព្រះអង្គ ជា អង្គឌួង

មន្ទីរពេទ្យមួយនៅក្រុងភ្នំពេញ ក៏សរសេរព្រះនាមព្រះអង្គជា អង្គឌួង ដែរ

___________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីលាវ «វៀងចន្ទន៍»
២. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»
៣. ការយល់ច្រឡំ និងការសរសេរពាក្យ «រង់ចាំ» ជា «រងចាំ»
៤. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៥. ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ»
៦. ការយល់ច្រឡំ និងការសរសេរខែ «មីនា» ជា «មិនា»
៧. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
៨. ការយល់ច្រឡំ និងការសរសេរពាក្យ «និស្សិត» ជា «និសិត្ស» ឬ «និសិត្យ»
៩. ការយល់ច្រឡំ និងការសរសេរពាក្យ «រជ្ជទាយាទ» ជា «រាជទាយាទ»

មតិ»

1. ឫទ្ធី - ថ្ងៃ​ព្រហស្បតិ៍ 26 ខែធ្នូ 2013

ការ​សរសេរ​តួ ឌ ជំនួស​តួ ដ មក​ពី​ចុង​គ្រិស្តសតវត្សរ៍​ទី ១៩ ឬ​ដើម​ គ.ស. ទី ២០ គឺ​មុន​កំណែ​ទម្រង់​អក្ខរាវិរុទ្ធ​នៃ​វចនានុក្រម​ខ្មែរ​របស់​ពុទ្ធសាសនបណ្ឌិត្យ ។ នៅ ស.វ. ទី ១៩ ខ្មែរ​ប្រើ​តួ ឌ និង​ជើង ្ឌ ដោយ​កម្រ​ណាស់ (ឯ​ជន​ជាតិ​សៀមវិ ​មាន​ប្រើ​ច្រើន​ណាស់​ក្នុង​ការ​សរសេរ​ភាសា​របស់​គេ​ជា​តួ​អក្សរ​ខ្មែរ) ។ វា​មិន​ទាន់​ច្បាស់​ទេ​ថា តើ​គេ​ចាប់​ផ្តើម​សរសេរ​ជើង ្ឌ ជា​ញឹក​ញយ មាន​​ពី​អង្កាល់​មក តែ​តាម​ការ​សង្ស័យ​របស់​ខ្ញុំ យ៉ាង​យូរ​បំផុត​គឺ​នៅ​ក្នុង​រាជ្យ​ព្រះ​ករុណា​ព្រះ​បរមកោដ្ឋ (ព្រះ​បាទ​ហរិរក្ស​រាមា) ឬ​នៅ​ក្នុង​រាជ្យ​ព្រះ​ករុណា​ព្រះ​សុវណ្ណកោដ្ឋ (ព្រះ​បាទ​នរោត្តម) ឬ​នៅ​ដើម​រាជ្យ​ព្រះ​ករុណា​ព្រះ​​រាជានុកោដ្ឋ (ព្រះ​បាទ​ស៊ីសុវត្ថិ) ។ នៅ ស.វ. ទី ១៩ ពាក្យ​ខ្មែរ ដែល​មាន​សំឡេង​ ដ ជា​ព្យញ្ជនៈ​ទី ២ ក្នុង​ក្រុម​ព្យញ្ជនៈ គេ​សរសេរ​នឹង​ជើង ត៖ ្ត ជា​ឧទាហរណ៍​ ពាក្យ​ថា កណ្តាល គេ​សរសេរ​ជា កន្តាល (សម័យ​នោះ គេ​មិន​និយម​ប្រើ​ព្យញ្ជនៈ​មុទ្ធជៈ ដ ឋ ឌ ឍ ណ សម្រាប់​ពាក្យ​ខ្មែរ​សុទ្ធ​សាធ​ទាល់​តែ​សោះ ។ ជា​ឧទាហរណ៍ ឯណា គេ​សរសេរ ឯ​ន៉ា វិញ មឡាយូ គេ​សរសេរ មល៉ាយូ ។ល។) តែ​ក្រោយ​មក​គេ​ចាប់​ផ្ដើម​ប្រើ​តួ​មួយ​ក្នុង​វគ្គ​មុទ្ធជៈ​នោះ គឺ​តួ ដ ។ សម័យ​មុនៗ សម្រាប់​ពាក្យ​ខ្មែរ គេ​ប្រើ​តួ​ ត សម្រាប់​ទាំង​សំឡេង ត និង ដ ។ ឧទាហរណ៍ ពាក្យ ដែក គេ​សរសេរ តែក ឬ ត៎ែក ។ ក្រោយ​មក នៅ​ចុង​ ស.វ. ទី ១៩ បន្តិច​ម្តងៗ គេ​ចាប់​ផ្តើម​សរសេរ ដែក​ វិញ ។ តែ​សម្រាប់​ជើង គេ​ប្រើ​ ្ឌ វិញ ។ ដូច្នេះ ពាក្យ​ កណ្តាល គេ​សរសេរ​ជា កន្ឌាល វិញ ។ ជើង ដ មាន​ស្រាប់​ហើយ​តាំង​ពី​យូរ​លង់​មក​ហើយ គឺ​ខ្លួន​របស់ ដ ដោយ​លុប​ចោល​សក់ (នៅ​ក្នុង​អក្ខរក្រម​ខម​របស់​សៀម គេ​នៅ​តែ​ប្រើ​​ជើង​នេះសម្រាប់​ពាក្យ​បាលី) ។ ឯ​ខ្មែរ​វិញ ក៏​មាន​ប្រើ​ប្រាស់​បន្តិច​បន្តួច​ដែរ តែ​គួរ​ឲ្យ​សោក​ស្តាយ ក្នុង​វចនានុក្រម​ខ្មែរ លោក​មិន​បាន​យក​ជើង​នេះ​មក​ប្រើ​ទេ ខ្ញុំ​មិន​ដឹង​ថា ដោយ​មូលហេតុ​អ្វី ប្រហែល​ជា​មក​ពី​ជើង​នេះ​ស្រដៀង​ស្រៈ​និស្ស័យ ួ ពេក ក៏​មិន​ដឹង ។ មាន​ប្រើ​ខ្លះៗ ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា (លេខ​ដំបូងៗ), ក្នុង​សៀវភៅ​ ភាសា​ខ្មែរ ការ​ល្បង​ពិនិត្យ​ដោយ​រក​ហេតុ​ផល និពន្ធ​ដោយ​លោក អៀវ កើស និង​ក្នុង​សៀវភៅ សិលា​ចារឹក​នគរ​វត្ត នឹង​បទានុក្រម រៀប​រៀង​ដោយ​មហា​ពីទូរ ឈឹម ក្រសេម ។ ជើង​នេះ យូនីកូដ​ខ្មែរ​មិន​បាន​គូរ​ទេ មិន​ដឹង​ជា​មូលហេតុ​អ្វី ប្រហែល​ជា​ពួក​គាត់​មិន​ស្គាល់​ទេ ។ គួរ​បន្ថែម​ជើង​នេះ និង​បង្កើត​សញ្ញា​និង​វណ្ណយុត្ត​ទាំង​ឡាយ សម្រាប់​សរសេរ​ភាសា​សៀម​ជា​អក្សរ​ខម ដែល​យូនីកូដ​ខ្មែរ​មិន​បាន​ធ្វើ​ទេ ។ និយាយ​ពី​ជើង ឌ វិញ នៅ​ចុង​ ស.វ. ទី ១៩ និង​នៅ​ដើម ស.វ. ទី ២០ គេ​និយម​សរសេរ​ជា​ច្រើន​ញឹក​ញាប់​ក្នុង​សៀវភៅ​មួយ​ចំនួន ដូច​ជា បន្ឌារាស្ត្រ ស្ឌាយ កន្ឌាល បន្ឌាំ (សួម​មើល​ច្បាប់​ដើម​សៀវភៅ បន្ឌាំ​តា​មាស) ក្នុង​អំឡុង​ពេល​ខ្លី​មួយ ហាក់​ដូច​ជា​ការ​សាក​ក្នុង​ការ​សរសេរ​ភាសា​ខ្មែរ​ឲ្យ​កាន់​តែ​សម​ស្រប​នឹង​សូរ​សំឡេង តែ​ពេល​ធ្វើ​វចនានុក្រម​ខ្មែរ លោក​បាន​សម្រេច​ចិត្ត​លែង​ប្រើ​ក្នុង​ពាក្យ​ដែល​មាន​ខ្យល់ អ ជា​ស្រៈ​កប់​តួ ។ ឯ​តួ ឌ មាន​ប្រើ​​តែ​ក្នុង​ពាក្យ​មួយ​ចំនួន​តិច​ប៉ុណ្ណោះ ដូច​ជា ឌួង (ជា​ពាក្យ​ខ្មែរ​ឬ​សៀម) គ្រុឌ (ជា​ពាក្យ​មក​ពី​សំស្ក្រឹត គរុឌ) ។  ឯ​ក្នុង​ភាសា​សៀម បើ​សរសេរ​ជា​អក្សរ​ខម (អក្សរ​ខ្មែរ) គេ​ប្រើ​តួ ឌ សម្រាប់​ពាក្យ​សៀម​ទាំង​ឡាយ​ណា ដែល​មាន​សឡេង ដ ឬ ឌ ។ ឧទាហរណ៍ ดิน គេ​សរសេរ ឌិន (ឬ ឌិ្ន), ดี គេ​សរសេរ ឌី, ดำ គេ​សរសេរ ឌាំ ។ ក្នុង​ភាសា​ខ្មែរ ដោយ​ហេតុ​តែ ដួង និង ឌួង ប្រជារស្ត្រ​ខ្មែរ​ជាង ៩០% អាន​ដូច​គ្នា (ព្រោះ​បាត់​សំឡេង​ស្រាល​សំឡេង​ធ្ងន់​ក្នុង​ការ​បញ្ចេញ​សំឡេង) ក៏​នៅ​តែ​មាន​ទម្លាប់​សរសេរ​ព្រះ​នាម​នេះ​ថា អង្គ​ឌួង ជាជាង​ អង្គ​ដួង ។ តែ​ដូច​លោក​សុភ័ក្ត្រ​មាន​ប្រសាសន៍ គួរ​សរសេរ អង្គ​ដួង​ តាម​វចនានុក្រម​ខ្មែរ​វិញ ៕

2. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋធានី​លាវ «វៀង​ចន្ទន៍​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែ​កុម្ភៈ 2014

[…] […]

3. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ព្រះ​បរម​នាម ជា «​កោដិ​» ជំនួស​ឲ្យ «​កោដ្ឋ​» | ស្រែ​ខ្មុក - ថ្ងៃសុក្រ 4 ខែកក្កដា 2014

[…] […]

4. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «អុំ​ទូក​» ជា «អ៊ុំ​ទូក​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែវិច្ឆិកា 2015

[…] […]

5. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែវិច្ឆិកា 2015

[…] […]

6. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែវិច្ឆិកា 2015

[…] […]

7. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែវិច្ឆិកា 2015

[…] […]

8. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «មីនា​» ជា «មិនា​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែវិច្ឆិកា 2015

[…] […]

9. Baht | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

10. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​» | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

11. March | ស្រែ​ខ្មុក - ថ្ងៃអង្គារ 1 ខែ​មីនា 2016

[…] […]

12. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «​និស្សិត​» ជា​ «​និសិត្ស​» ឬ «​និសិត្យ​» | ស្រែ​ខ្មុក - ថ្ងៃសុក្រ 13 ខែ​ឧសភា 2016

[…] […]

13. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​» | ស្រែ​ខ្មុក - ថ្ងៃចន្ទ 22 ខែសីហា 2016

[…] […]

14. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «​និស្សិត​» ជា​ «​និសិត្ស​» ឬ «​និសិត្យ​» | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 3 ខែកញ្ញា 2016

[…] […]

15. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​» | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែតុលា 2016

[…] […]

16. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រជ្ជ​ទាយាទ​» ជា «រាជ​ទាយាទ​» | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 11 ខែធ្នូ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: