jump to navigation

«​ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី​» គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​ថៃ​ដែល​មាន​កំណើត​នៅ​ស្រុក​ខ្មែរ ថ្ងៃអាទិត្យ 3 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ក៏ដូចក្នុងទំនៀមមហាក្សត្រិយ៍ខ្មែរដែរ (ដែលសៀមចម្លងចេញពីខ្មែរក្រោយបង្កើតនគរផ្ទាល់ខ្លួន) ព្រះខ័ឌ្តជ័យ គឺផ្នែកមួយនៃគ្រឿងរាជកកុធភ័ណ្ឌសម្រាប់ព្រះមហាក្សត្រិយ៍ថៃ។ ព្រះខ័ឌ្ត ដែលចំណែកមួយនៃបញ្ចកកុធភ័ណ្ឌនោះ នៅក្នុងភាសាថៃគេឲ្យឈ្មោះថា «ព្រះសែងខ័ឌ្តជ័យស្រី» (ថៃ៖ พระแสงขรรค์ชัยศรี)។

  • តើលោកអ្នកដឹងទេថា «ព្រះសែងខ័ឌ្តជ័យស្រី» ដែលប្រតិដ្ឋាននៅក្នុងប្រទេសថៃបច្ចុប្បន្ននេះ គឺការពិតមានកំណើតនៅក្នុងនគរកម្ពុជា?

ប្រវត្តិសាស្ត្រថៃបាននិយាយថា ព្រះសែងខ័ឌ្តជ័យស្រី មានកំណើតយ៉ាងយូរលង់ណាស់មកហើយ ដោយលិចលង់នៅក្នុងបាតទន្លេសាបរបស់កម្ពុជា ឯនគរសៀមរាប។ ថ្ងៃមាន នាគ.ស.១៧៨៤ មានអ្នកនេសាទម្នាក់បានបង់សំណាញ់ជាប់ព្រះខ័ឌ្តនេះ រួចក៏បាននាំយកទៅជូនចៅពញាអភ័យភូបេស្រ បែន ដែលជាអ្នកគ្រងខេត្តសៀមរាបនាខណៈនោះ។ បន្ទាប់ពីបានព្រះខ័ឌ្តហើយ ចៅពញា បែន ក៏បាននាំទៅថ្វាយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោករាមា ទី១ ដែលជាព្រះមហាក្សត្រិយ៍សៀម។

នៅថ្ងៃដែល ព្រះសែងខ័ឌ្តជ័យស្រី មកដល់ក្រុងទេពមហានគរ ក៏កើតមានរន្ទះបាញ់នៅក្នុងព្រះនគរសៀមរហូតដល់ទៅ៧កន្លែង ដូចជានៅឯទ្វារវិសេសជ័យស្រី ផ្នែកជាន់ខាងក្រៅនៃព្រះបរមរាជវាំង (សៀម) និងទ្វារវិមានជ័យស្រី ផ្នែកជាន់កណ្ដាលនៃព្រះបរមរាជវាំង (សៀម) ដែលសុទ្ធសឹងជាផ្លូវដែលអញ្ជើញ ព្រះសែងខ័ឌ្តជ័យស្រី ឆ្លងកាត់ចូលទៅក្នុងព្រះបរមរាជវាំង (សៀម)។

ព្រះសែងខ័ឌ្តជ័យស្រី ជាព្រះសែងសាស្ដាវុធដែលសំខាន់បំផុត ក្នុងព្រះរាជពិធីសំខាន់របស់ព្រះមហាក្សត្រិយ៍ថៃ ដូចជា ព្រះរាជពិធីថ្វាយទឹកពិពឌ្ឍសច្ចា និងព្រះរាជពិធីបរមរាជាភិសេក។

  • ខ្នាត

ប្រវែងព្រះខ័ឌ្តសរុបមានប្រវែង១១៥ស.ម.។ ផ្ទៃព្រះខ័ឌ្តធ្វើអំពីដែកទាំងពីរខាង ឯដងធ្វើអំពីកែវឆ្លាក់រូប៨ជ្រុង មានបិទមានតាមជ្រុង និងធ្វើជាគ្រាប់រូប៦ជ្រុង ប្រដាប់ដោយត្បូង។ ស្រោមធ្វើដោយមាសមានឆ្លាក់ជាក្បាច់ផ្សេងៗ និងបិទត្បូងចម្រុះព័ណ៌៕

រូបភាពព្រះសែងខ័ឌ្តជ័យស្រី

___________________________________________________________________
អានផងដែរ
១. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម
២. ព្រះមហាពិជ័យមង្កុដ
៣. វីដេអូប្រវត្តិសាស្ត្រ៖ ព្រះរាជពិធីបរមរាជាភិសេក ព្រះចៅផែនដីក្រុងស្យាម រាមាទី៩

Advertisements

មតិ»

1. ស្រុកស្រែ - ថ្ងៃអាទិត្យ 3 ខែវិច្ឆិកា 2013

មើលទៅ​ គួរ​អោយ​ស្តាយ​ខ្លាំង​ណាស់…

2. តា ម៉ាប់ - ថ្ងៃចន្ទ 4 ខែវិច្ឆិកា 2013

ក្រោយ​មក​គេ​យក​តែ​ស្រោមឲ្យវិញ ដែល​ព្រះខ័នរាជ្យ​យើង​មាន​តែ​ស្រោម​ដែល​ពិត​មក​ដល់​សព្វ​ថ្ងៃ ។

3. Chanty Piseth - ថ្ងៃចន្ទ 4 ខែវិច្ឆិកា 2013

ពិតជាគួរអោយចាប់អារម្មណ៏ណាស់… អរគុណខ្លាំងណាស់ដែលបានចែករំលែក។

4. គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែមករា 2014

[…] ២. ព្រះ​មហា​ពិជ័យ​មង្កុដ ៣. ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី ៤. ធារ​ព្រះ​ករ ៥. វាលវីជនី និង ៦. […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] […]

6. ស្ដេច​ថៃ​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ថ្ងៃ​ឆត្រ​មង្គល | ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

[…] […]

7. ព្រះ​មហា​ពិជ័យ​មង្កុដ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 20 ខែកញ្ញា 2015

[…] […]

8. ថៃ​ចាត់​បុណ្យ​ «​ឆត្រ​មង្គល» ឆ្នាំ​នេះ ដោយ​អវត្តមាន​ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2016

[…] […]

9. វីដេអូ​ប្រវត្តិ​សាស្ត្រ​៖ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​ក្រុង​ស្យាម រាមា​ទ - ថ្ងៃអាទិត្យ 8 ខែ​ឧសភា 2016

[…] […]

10. ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ ព្រះមហាក្សត្រិយ៍ខ្លួន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 10 ខែ​ឧសភា 2016

[…] ប្រកបព្រះឧណ្ណាលោមពណ៌មាស និងអមទៅដោយព្រះសែងខ័ឌ្តជ័យស្រី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: