jump to navigation

ទៅ​លាវ​ពីរ​ថ្ងៃ ថ្ងៃពុធ 6 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ថ្ងៃ​នេះ​ត្រូវ​ចេញ​ដំណើរ​ទៅ​ក្រុង​វៀងច័ន្ទន៍ ប្រទេស​លាវ តាំង​ពី​ព្រលឹម​អុរ ដើម្បី​ទៅ​ឲ្យ​ទាន់​ស្ថាន​ទូត​បើក ក្នុង​បំណង​ធ្វើ​វីសា និង​បំពេញ​ការងារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​។

ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក​មួយ​ថ្ងៃ​ទៀត ដោយ​ដេក​នៅ​ក្នុង​រដ្ឋធានី​នេះ​មួយ​យប់​។ មក​ដល់​វៀង​ច័ន្ទន៍​ប្រមាណ​ម៉ោង​៩​ព្រឹក ដោយ​ត្រូវ​ទៅ​ស្ថានទូត​ភូមា ដើម្បី​ធ្វើ​វីសា រួច​ទៅ​ស្ថានទូត​ថៃ​បន្ត​ទៀត​។

នៅ​ពេល​ល្ងាច​ដែល​ជា​ពេល​សម្រាក ខ្ញុំ​បាន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត​តាម​កន្លែង​នានា​ជា​ពិសេស​មាត់​ទន្លេ​មេគង្គ​។ អ្វី​ដែល​កត់​សម្គាល់​នោះ គឺ​ថា ប្រហាក់​ប្រហែល​នឹង​ក្រុង​ភ្នំពេញ​ដែរ វៀងច័ន្ទន៍​ មាន​ការ​រីក​ចម្រើន​ច្រើន​សម្បើម​ណាស់​ដែរ​ ទាំង​ជីវភាព​ប្រជាជន ទាំង​ការ​រស់​នៅ​គ្រប់​បែប​យ៉ាង​។

កាល​ពី​យប់​មិញ​នេះ ក៏​បាន​ចំណាយ​ពេល​ទៅ​ទស្សនា​ហ៊ី ដែល​សម្ដែង​នៅ​វិហារ​ចិន​ខាង​មាត់​ទន្លេ​ផង​ដែរ​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ទស្សនា​ហ៊ី​ចិន ហេហេហ…


ក្រុង​វៀងច័ន្ទន៍

មើល​ស្រុក​ថៃ​ពី​វៀង​ច័ន្ទន៍

ផ្សារ​រាត្រី​នៅ​វៀងច័ន្ទន៍

%d bloggers like this: