jump to navigation

ភ្នំពេញ​បង្កើត​ខណ្ឌ​ថ្មី​បន្ថែម​ដល់​ទៅ​៥ ថ្ងៃ​ព្រហស្បតិ៍ 14 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

រាជធានី​ដ៏​អស្ចារ្យ​របស់​កម្ពុជា​គ្រោង​នឹង​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​ប្រាំ​បន្ថែម​លើ​ចំនួន​ខណ្ឌ​ដែល​មាន​ប្រាំ​បួន​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ការ​បង្កើត​ខណ្ឌ​ថ្មី ក្នុង​លក្ខណៈ​បំបែក​ខណ្ឌ​ចាស់​នោះ ត្រូវ​បាន​​​​​អោយ​ដឹង​ថា​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​។​​ sic

ខណ្ឌ​ថ្មី​ដែល​ហ្នឹង​ត្រូវ​បង្កើត​ចំ​នួន​ទាំង​៥​នោះ​​ រួម​មាន

ខណ្ឌទួលគោក បំបែក​ជា​ពីរ គឺ​ខណ្ឌទួលគោក​ទី​១ និង​ទួលគោក​ទី​២ ឬ​ខណ្ឌ​បឹង​សាឡាង​។ ខណ្ឌ​ចំកា​មន បំបែក​ជា​ខណ្ឌ​ចំ​កាម​នទី​១ និង​ចំ​កាម​នទី​២ ឬ​ខណ្ឌ​ទន្លេបាសាក់​។ ខណ្ឌមានជ័យ បំបែក​ជា​ខណ្ឌមានជ័យ​ទី​១ និង​ខណ្ឌមានជ័យ​ទី​២ ឬ​ខណ្ឌ​ច្បារអំពៅ​។ ខណ្ឌ​ប្ញ​ស្សី​កែវ  បំបែក​ជា​ខណ្ឌ​ប្ញ​ស្សី​កែវ​ទី​១ និង​ខណ្ឌ​ប្ញ​ស្សី​កែវ​ទី​២ ឬ​ខណ្ឌ​ជ្រោយចង្វារ​។​

​ប្រភព​ដដែល បាន​បន្តថា ចំណែក​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បំបែក​ចូលគ្នា ដោយ​យក​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ទាំងពីរ បង្កើតជា​ខណ្ឌ​ថ្មី​១ ហៅ ខណ្ឌ​សែន​សុខ​ទី​២ ឬ​ខណ្ឌ​ពោធិ៍ចិនតុង ឬក៏ ខណ្ឌ​ចោមចៅ តែ​ត្រូវ​គិតពី​ចំណុច​បឹង ឬ ប្រឡាយ ត្រូវ​នៅក្នុង​ខណ្ឌ​ណា ឲ្យ​បាន​ច្បា​ស់សិន​។​

​ការ​បំបែក​ខណ្ឌ​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​ធ្វើឱ្យបាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខែឧសភា ឆ្នាំ​២០១៤ ខាងមុខនេះ​៕​

អាន​ព័ត៍មាន​បន្ថែម CEN

________________________________________________________
អាន​ផង​ដែរ
១. ភ្នំពេញ​បង្កើត​ខណ្ឌ​ថ្មី​បី​បន្ថែម​ទៀត

%d bloggers like this: