jump to navigation

មក​ដល់​នេប្យ្ញីតៅ ថ្ងៃអាទិត្យ 17 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, រឿង​រ៉ាវ​ទៅ​ភូមា, អំពីសុភ័ក្ត្រ.
4 comments

បន្ទាប់​ពី​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​អស់​រយៈ​ពេល​៦​ម៉ោង​គត់ រសៀល​នេះ (១៧ វិច្ឆិកា ២០១៣​) ខ្ញុំ​បាន​មក​ដល់​រដ្ឋធានី​ថ្មី​របស់​ប្រទេស​ភូមា គឺ​រដ្ឋធានី នេប្យ្ញីតៅ (ភ. နေပြည်တော်​) ជា​ថ្មី​ម្ដង​ទៀត លើក​ទី​២ បន្ទាប់​ពី​មក​ទី​នេះ​ម្ដង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​។

ដោយ​មិន​មាន​អ្វី​ប្លែក​គួរ​ជា​ទី​កត់​សម្គាល់​ទេ​រយៈ​ពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ ប៉ុន្តែ​ដោយ​សារ​តែ​ទីក្រុង​មួយ​នេះ នឹង​ត្រូវ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​ដ៏​ធំ​មួយ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ ស្លាក​សញ្ញា​ផ្ទាំង​ឃោសនា​ស្ដី​អំពី​កីឡា​ស៊ី​ហ្គេមស៍​ត្រូវ​បាន​ដាក់​តាំង​នៅ​តាម​ដង​វិថី​នានា​ជា​ច្រើន​។

យប់​នេះ​ ខ្ញុំ​មាន​បំណង​ទៅ​វត្ត​ចម្លង​ស្វេតិកុន​ដើម្បី​មើល​ប្រជាជន​ភូមា​ធ្វើ​បុណ្យ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពេញ​បូរមី គឺ​ថ្ងៃ​សំពះ​ព្រះ​ខែ តែ​អកុសល​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​ត្រូវ​បាន​បង្អាក់​ផែន​ការ ត្រូវ​នៅ​ដេក​បន្ទប់​សណ្ឋាគារ​ពេញ​មួយ​យប់​៕

អាគារ​សាង​សង់​ថ្មី​នៅ​នេប្យ្ញីតៅ

ជ្រុង​មួយ​នៃ​នេប្យ្ញីតៅ

នេប្យ្ញីតៅ​សូម​ស្វាគមន៍

ដើម​ត្នោត​នៅ​ក្រុង​នេប្យ្ញីតៅ

វិថី​ដ៏​ធំ​ធេង​នៅ​នេប្យ្ញីតៅ

វិថី​ដ៏​ធំ​ធេង​នៅ​នេប្យ្ញីតៅ

______________________________________________________________
អាន​ផង​ដែរ
១. ស៊ី​យូ​ម្យៀនម៉ារ៍
២. ពីរ​ថ្ងៃ​នៅ​រ៉នកុន
៣. ពេញ​មួយ​ថ្ងៃ​នៅ​នេប្យ្ញីតៅ
៤. រ៉ូយ៉ាល នេប្យ្ញីតៅ ហូតែល

%d bloggers like this: