jump to navigation

ពេញ​មួយ​ថ្ងៃ​នៅ​នេប្យ្ញីតៅ ថ្ងៃចន្ទ 18 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, រឿង​រ៉ាវ​ទៅ​ភូមា, អំពីសុភ័ក្ត្រ.
18 comments

ថ្ងៃ​នេះ​បន្ទាប់​ពី​ក្រោក​ពី​ដំណេក និង​បំពេញ​ការងារ​រួច​រាល់​ហើយ ខ្ញុំ​មាន​ឱកាស​ដើរ​កម្សាន្ត​បន្តិច​នៅ​ទីក្រុង​ថ្មី​របស់​ភូមា​នេះ ដោយ​ការ​ពី​គ្រា​មុន មិន​បាន​ទៅ​ណា​សោះ​។

ពេល​រសៀល​ខ្ញុំ​បាន​ទៅ​ទស្សនា​ចេតិយ​វត្ត​ឧប្បាតសន្តិ (ភ. ဥပ္ပါတသန္တိ) ដែល​រដ្ឋាភិបាល​ភូមា​បាន​សាង​សង់​ឡើង​យក​តាម​លំនាំ​ចេតិយ​ស្វេតិកុន នៅរ៉នកុន ដើម្បី​ជា​តំណាង​ទីក្រុង​ថ្មី​នេះ​។

បន្ទាប់​មក​នៅ​ពេល​រសៀល​ក៏​បាន​ទៅ​ផ្សារ​ទំនើប​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សណ្ឋាគារ​ដេក ដើម្បី​ទិញ​របស់​របរ​អនុស្សាវរីយ៍​បន្តិច​បន្តួច មុន​នឹង​ត្រឡប់​មក​សណ្ឋាគារ​វិញ ដើម្បី​យក​ឥវ៉ាន់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​នេប្យ្ញីតៅ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​មក​ក្រុង​បាងកក ប្រទេស​ថៃ​វិញ​។

ម៉ោង​ប្រមាណ​ជា​៧ និង​៤០​នាទី ខ្ញុំ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​តាម​ជើង​យន្ត​ហោះ​បាងកក​អ៊ែរ​វេយ៍ និង​មក​ដល់​ក្រុង​បាងកក នៅ​ម៉ោង​ប្រមាណ​២២ និង​៤០​នាទី ដោយ​សុវត្ថិភាព​៕

ផ្សារ​ទំនើប​មួយ​នៅ​នេប្យ្ញីតៅ

រង្វង់​មូល​មួយ​នៅ​នេប្យ្ញីតៅ

វិថី​នៅ​នេប្យ្ញីតៅ

វិថី​មួយ​នៅ​នេប្យ្ញីតៅ

វិថី​នៅ​នេប្យ្ញីតៅ

វិថី​នៅ​នេប្យ្ញីតៅ

ផ្លូវ​ចេញ​ពី​ក្រុង​នេប្យ្ញីតៅ

ចេតិយ​វត្ត​ឧប្បាសន្តិ

______________________________________________________________
អាន​ផង​ដែរ​៖
១. មក​ដល់​នេប្យ្ញីតៅ
២. ពីរ​ថ្ងៃ​នៅ​រ៉នកុន
៣. អាកាស​យានដ្ឋាន​អន្តរជាតិ​នេប្យ្ញីតៅ
៤. ផ្សារ​ទំនើប អូស៊ាន នៅ​នេប្យ្ញីតៅ
៥. រ៉ូយ៉ាល នេប្យ្ញីតៅ ហូតែល
៦. វត្ត​ឧប្បាតសន្តិ
៧. ជ្រុង​មួយ​នៃ​នគរ​នេប្យ្ញីតៅ

%d bloggers like this: