jump to navigation

រ៉ូយ៉ាល នេប្យ្ញីតៅ ហូតែល ថ្ងៃ​ព្រហស្បតិ៍ 21 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ទេសចរណ៍, សណ្ឋាគារ.
6 comments

យប់​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​ភូមា ក៏​ដូច​ជា​យប់​ទី​១​នៅ​រដ្ឋ​ធានី​នេប្យ្ញីតៅ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ រ៉ូយ៉ាល នេប្យ្ញីតៅ ហូតែល (Royal Naypyitaw Hotel)​។ សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​សណ្ឋាគារ ឌឹ ម្យ៉ាត មិងហ្កាឡារ៍ ដែល​ខ្ញុំ​បាន​ស្នាក់​នៅ​កាល​ពី​មក​ទី​នេះ ឆ្នាំ​មុន​ ដ្បិត​វា​នៅ​ចំ​នឹង​ផ្លូវ​ធំ​តែ​ម្ដង​។ ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉នកុន តាម​រថយន្ត​ក្រុង​នោះ យើង​អាច​ចុះ​នៅ​មុខ​សណ្ឋាគារ​នេះ​តែ​ម្ដង​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ប្រៀប​ធៀប​បន្ទប់​ជាមួយ​នឹង​សណ្ឋា​គារ ឌឹ ម្យ៉ាត មិងហ្កាឡារ៍ នោះ មិន​ឈ្នះ​ទេ​។

តម្លៃ​បន្ទប់​ដែល​ខ្ញុំ​ស្នាក់​នៅ​នោះ គឺ​មាន​តម្លៃ​ប្រមាណ​២៨០,០០០ រៀល គឺ​ដូច​គ្នា​នឹង​សណ្ឋាគារ ឌឹ ម្យ៉ាត មិងហ្កាឡារ៍ ដែរ​។

ខាង​ក្រោម​នេះ​ជា​អាសយដ្ឋាន​សណ្ឋាគារ៖
N0(5), YarZaThinGaHa Road, Hotel Zone, Naypyitaw Division, Myanmar.
ទូរស័ព្ទ: (+95-67) 414960~967
អ៊ីមែល: sales@kmahotels.com , rsvroyalnpt@kmahotels.com
គេហទំព័រ http://royalnaypyitaw.kmahotels.com/
ការ​ផ្ដល់​តម្លៃ​៖ 

ទិដ្ឋភាព​ខាង​មុខ​សណ្ឋាគារ

បន្ទប់​សណ្ឋាគារ

បន្ទប់​សណ្ឋាគារ

បន្ទប់​សណ្ឋាគារ

ទិដ្ឋភាព​នៅ​ខាង​ក្នុង​សណ្ឋាគារ

___________________________________________________________
អានផងដែរ
១. ឌឹ ម្យ៉ាត មិងហ្កាឡារ៍
២. សណ្ឋាគារ និង​ទី​កន្លែង​ស្នាក់​នៅ​នានា
៣. មក​ដល់​នេប្យ្ញីតៅ
៤. ពេញ​មួយ​ថ្ងៃ​នៅ​នេប្យ្ញីតៅ
៥. សណ្ឋាគារ​អ៊ិចសែល ត្រេសួរ

%d bloggers like this: