jump to navigation

ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា ថ្ងៃ​ព្រហស្បតិ៍ 5 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ថ្ងៃ​ទី​០៥ ខែ​ធ្នូ នេះ នៅ​ឯ​រាជ​អាណាចក្រ​ថៃ មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រិយ៍​របស់​ខ្លួន ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ គម្រប់​ព្រះ​ជន្ម​៨៦ យាង​ចូល​៨៧​ព្រះ​វស្សា។

បណ្ដា​ប្រជារាស្ត្រ​ថៃ​ក្នុង​អាវ​ព័ណ៌​លឿង (ព័ណ៌​សម្គាល់​ព្រះ​មហា​ក្សត្រិយ៍​ថៃ) ដែល​មាន​ស្វាមី​ភ័ក្ដិ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ព្រះ​មហាក្សត្រិយ៍ និង​ស្ថាប័ន​ក្សត្រិយ៍​នៅ​ក្នុង​ប្រទេស​ថៃ​នោះ បាន​នាំ​គ្នា​ចេញ​មក​ទទួល និង​រង់​ចាំ​ស្ដាប់​ព្រះ​រាជ​ឱង្ការ​របស់​ស្ដេច​ផែប​ដី​ខ្លួន​យ៉ាង​ច្រើន​កុះ​ករ​ពេញ​មហា​វិថី នៅ​ឯ​វាំង​ក្លៃ​កង្វល់ ខាង​ក្រៅ​រាជធានី​បាងកក​។

ព្រះ​មហា​ក្សត្រយ៍​ថៃ រួម​បណ្ដា​ព្រះ​រាជ​វង្សានុវង្ស និង​ខ្ញុំ​រាជការ​ថៃ​គ្រប់​ឋានៈ​បាន​មក​ប្រជុំ​គ្នា​ដើម្បី​ធ្វើ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ប្រចាំ​ឆ្នាំ​នេះ​។ ព្រះ​មហា​ក្សត្រិយ៍​ថៃ​ស្ដេច​ឡើង​ប្រថាប់​លើ​ព្រះ​ទីនាំង​ពុតានកាញ្ចន​សិង្ហាសន៍ ក្រោម​នព្បដល​មហា​ស្វេតឆត្រ នា​សាលា​រាជ​ប្រជា​សមាគម ដើម្បី​មាន​ព្រះ​រាជ​ឱង្កា​ទៅ​កាន់​អ្នក​ចូល​រួម​ទាំង​អស់ រួម​ទាំង​ប្រជានុរាស្ត្រ​ព្រះ​អង្គ ដែល​នាំ​គ្នា​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​ថៃ​គ្រប់​ប៉ុស្តិ៍​។

សម្រាប់​ព្រះ​រាជ​ពិធី​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ក្រៅ​ព្រះ​បរម​រាជ​វាំង​ជា​លើក​ទី​១ ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​៕





_________________________________________________
អាន​ផង​ដែរ
១. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច
២. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៣. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៤. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៦. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍

Advertisements

មតិ»

1. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

2. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

3. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

4. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

5. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្ - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

6. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: