jump to navigation

នៅ​ពេល​ដែល​វត្ថុ​មាន​តម្លៃ​របស់​ជាតិ ត្រូវ​ចោរ​លួច​ប្លន់ ថ្ងៃពុធ 11 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback


សេចក្ដីចុះផ្សាយរបស់សារព័ត៌មានដើមអម្ពិលបានឲ្យដឹងថា កាលពីយប់អាធ្រាត យប់មិញនេះ (១០ ធ្នូ ២០១៣) មានករណីចូលលួចយកវត្ថុមានតម្លៃរបស់ជាតិ ដែលត្រូវបានតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាល។ ប្រការដែលគួរឲ្យសោកស្ដាយនោះ គឺព្រះកោដ្ឋមាស ដែលដាក់ព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ក៏ត្រូវបានចោរឥតសាសនាលួចយកបាត់ទៅផងដែរ។

ប្រជាពលរដ្ឋខ្មែរ មិនថាឡើយអ្នករស់នៅតំបន់ជុំវិញជើងភ្នំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស កាលបើបានឮដំណឹងនេះមានការភ្ញាក់ផ្អើល និងហួសចិត្តជាពន់ពេក នៅពេលដែលរបស់ទ្រព្យដ៏មានតម្លៃលើសលុបរបស់ជាតិត្រូវបានបាត់បង់យ៉ាងដូច្នេះ។

ព្រះសក្យមុនីចេតិយ ព្រមព្រះសារីរិកធាតុ គឺជាវត្ថុមានតម្លៃដែលប្រជាពលរដ្ឋខ្មែរគោរពបូជា ហើយវត្ថុមង្គលអស់ទាំងនេះ ក្រៅពីតំណាងឲ្យការគោរពយ៉ាងខ្ពង់ខ្ពស់នៃប្រជានុរាស្ត្រខ្មែរហើយ វត្ថុទាំងនោះ ក៏ជាតំណាងឲ្យសុខសន្តិភាព ព្រមសិរីសួស្ដីនៃប្រទេសជាតិផងដែរ ដូចដែលព្រះរាជវត្ថុបំណងនៃព្រះករុណាព្រះបរមរតនកោដ្ឋដែលទ្រង់មានព្រះរាជតម្រិះ ព្រមសទ្ធាជ្រះថ្លាក្នុងការផ្ដួចផ្ដើមសាងព្រះសក្យមុនីចេតិយនៅលើភ្នំព្រះរាជ្យទ្រព្យនេះ កាលពីព្រះអង្គនៅមានព្រះជន្មជីព។

ការលួចយករបស់ដ៏មានតម្លៃនេះ ទោះក្នុងរូបភាពណាក៏ដោយគឺជាការប្រមាថ និងលួចយកនូវព្រលឹងជាតិមួយផងដែរ ដែលជនជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ ផ្ដល់ការគោរពបូជានោះ។ ប្រការនេះ ក៏គឺជាការប្រមាថដល់ស្ថាប័នទាំងបីរបស់ប្រទេស គឺជាតិ សាសនា និងព្រះមហាក្សត្រិយ៍ ផងដែរ។

យើងជាប្រជាពលរដ្ឋខ្មែរសូមធ្វើការថ្កោលទោសចំពោះចោរឥតសាសនា ដែលហ៊ានប្រព្រឹត្តករណីនេះ ដែលជាការប្រមាថយ៉ាងធ្ងន់ចំពោះសាសនាជាតិ ក៏ដូចជាចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានជំនឿជឿជាក់លើព្រះពុទ្ធសាសនា និងគោរពបូជាចំពោះព្រះសក្យមុនីចេតិយ និងទាមទារឲ្យរដ្ឋវែកមុខឲ្យឃើញឲ្យបានឆាប់រហ័ស ដើម្បីយកជនដែលប្រព្រឹត្តអំពើនេះមកដាក់ទោសឲ្យបានដាច់ខាត៕

ព្រះករុណាព្រះបរមរតនកោដ្ឋព្រះអង្គកាន់កោដ្ឋមាសដាក់សារីរិកធាតុព្រះពុទ្ធជាម្ចាស់ដើម្បីតម្កល់ក្នុងព្រះសក្យមុនីចេតិយ កាលពីថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស.២៥៤៦ (១៩ ធ្នូ ២០០២)

ព្រះកោដ្ឋមាស រួមវត្ថុមានតម្លៃជាច្រើនរបស់ជាតិត្រូវបានតម្កល់ក្នុងព្រះសក្យមុនីចេតិយ៍ កាលពីថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស.២៥៤៦ (១៩ ធ្នូ ២០០២)

អានព័ត៌មានបន្ថែម
១. ផ្ទុះការភ្ញាក់ផ្អើល ពេលចោរចូលលួចវត្ថុ បុរាណនៅលើភ្នំ ព្រះរាជទ្រព្យ
២. កោដ្ឋមាសដាក់ សារីរិកធាតុ នៅលើភ្នំព្រះរាជទ្រព្យ សង្ស័យចោរលួចយកទៅបាត់
៣. ចោរទមិឡលួចព្រះសរីរិកធាតុ និងវត្ថុបុរាណពីព្រះសក្យមុនីចេតិយបាត់
៤. សមត្ថកិច្ចបន្ត ជជីកសួរឆ្មាំទាំង ៩នាក់ ដែលយាមកាម នៅព្រះសក្យមុនីចេតិយ
៥. សមត្ថកិច្ចបើកការ ស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ លើករណីចោរលួច វត្ថុបុរាណ និងកោដ្ឋមាសដាក់ សរិរិកធាតុ លើភ្នំព្រះរាជទ្រព្យ
៦. វិចារណកថា ៖ ក្រសួងវប្បធម៌ ជាអ្នកទទួលខុសត្រូវ ចំពោះប្រជាជាតិ នូវការបាត់បង់ កោដ្ឋមាស និងព្រះបរមសារីរិកធាតុ
៧. យុវវ័យប្រតិកម្មរឿងបាត់ព្រះសារីរិកធាតុដ៏មានតម្លៃ
៨. ប៉ូលិសកំពុងបន្តស៊ើបអង្កេតការចូលលួចកោដ្ឋដ៏ធំមួយនៅលើកំពូលភ្នំឧត្តុង្គ
៩. សមត្ថកិច្ចសាកសួរឆ្មាំយាមភ្នំព្រះរាជទ្រព្យពាក់ព័ន្ធការបាត់កោដ្ឋមាស
១០. ប៉ូលីសថា មានពន្លឺនៃចោរកម្មព្រះសារីរិកធាតុ
១១. ឃាត់ខ្លួនមនុស្ស៥នាក់ សាកសួររឿងបាត់កោដ្ឋ ព្រះបរមសារីរិកធាតុ
១២. បញ្ជូនជន សង្ស័យ៥នាក់ ទៅតុលាការ ពាក់ព័ន្ធលួច កោដ្ឋមាស ដាក់សារីរិកធាតុ
១៣. ឃុំខ្លួនជន សង្ស័យ៥នាក់ ដាក់ពន្ធនាគារ ជាប់ពាក់ព័ន្ធ ការលួចកោដ្ឋមាស សារីរិកធាតុ នៅលើភ្នំ ព្រះរាជទ្រព្យ
១៤. តុលាការឃុំខ្លួនជនសង្ស័យ៥នាក់ ករណីលួចសារីរិកធាតុ
១៥. វិចារណកថា ៖ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ នៅឯណា ?
១៦. ព្រះបរមសារីរិកធាតុ បាត់ ពី ព្រះ សក្យមុនីចេតិយ
១៧. ព្រះនរោត្តម រណឫទ្ធិ សម្តែងព្រះរាជ ហឫទ័យ ក្តុកក្តួល ចំពោះការបាត់ ព្រះបរមសារី រិកធាតុ
១៨. ព្រះបរមសារីរិកធាតុ ជាអំណោយប្រទេសស្រីលង្កា ថ្វាយព្រះមហាក្សត្រខ្មែរ
១៩. ករណីចោរលួចព្រះសារីរិកធាតុរបស់ព្រះពុទ្ធជាម្ចាស់ គឺជានិមិត្តរូបដែលបង្ហាញពីជំងឺជាតិ
២០. ចៅក្រមចេញដីកា ឲ្យសមត្ថកិច្ច ស៊ើបអង្កេតទូទាំងប្រទេស ករណីបាត់ ព្រះបរមសារីរិកធាតុ
២១. វិចារណកថា ៖ ជាង ១ ខែមកហើយ ព្រះបរម សារីរិកធាតុ និងសុវណ្ណកោដ្ឋ នៅឯណា ?
២២. រកឃើញកោដ្ឋព្រះបរមសារីរិកធាតុ និងឃាត់ខ្លួនបុរសម្នាក់
២៣. ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ ត្រឡប់មកឃុំគ្រងរាជា ណាចក្រកម្ពុជា វិញហើយ
២៤. រកឃើញព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ និងចាប់ចោរលួចបានម្នាក់
២៥. តុលាការ ខេត្តកណ្តាល សម្រេចឃុំខ្លួន ជនសង្ស័យ លួចព្រះបរម សារីរិកធាតុ ដាក់ពន្ធនាគារ
២៦. ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ យកទៅតំកល់ទុកនៅក្នុងព្រះបរមរាជវាំង
២៧. ប៉ូលិសបានប្រកាសបិទសំណុំរឿងលួចសារីរិកធាតុ
២៨. រកឃើញព្រះបរមសារីរិកធាតុ និងព្រះកោដ្ឋមាស ព្រមវត្ថុមានតម្លៃមួយចំនួនទៀតរបស់ជាតិដែលត្រូវចោរលួច
២៩. មន្ត្រីក្រសួងមហាផ្ទៃ៖ សម្តេចម៉ែអះអាងថាព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ដែលបានរកឃើញជាវត្ថុពិត
៣០. ព្រះបរមសារីរិកធាតុ និងព្រះបរមរតនកោដ្ឋ នឹងដង្ហែរួមគ្នា ទៅតម្កល់នៅព្រះសក្យមុនីចេតិយ នៅថ្ងៃពិសាខបូជា
៣១. ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ

មតិ»

1. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2013

ចោរស្រុកឲ្យដៃទើបចោរព្រៃវាហ៊ាន ។

2. កូនខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2013

សម័យតេជោរសែន មេចោរហារយ លួចខ្ទេចគ្មានសល់អ្វីទេ !

3. ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2013

ចោរទមិឡវាលួចព្រះកោដ្ឋមាស​តម្កល់ព្រះសារីរិកធាតុ​​ព្រះ​ពុទ្ធជាម្ចាស់ អាជ្ញាធរថា​ព្រះកោដ្ឋ​និង​របស់មានតម្លៃដែល​លួចនោះ​តម្លៃប្រមាណ១លានដុល្លា ចុះព្រះសារីរិកធាតុ​ថ្លៃប៉ុន្មាន??? ទៅ​រកជាវ​ឯណាមកវិញ??? សារីរិធាតុ​ទំហំ​ប៉ុន​គ្រាប់អង្ក បើវាចាក់ចោលបាត់ តើទៅរកឯណា​ឃើញ??? ព្រះសារីរិកធាតុនេះ គឺ​ព្រះមរមរតនកោដ្ឋ​ជាអ្នក​យាង​ពី​ ព្រះចេតិយ​មុខ​រាជាយស្វ័យយាន​ទៅ​ដោយ​ផ្ទាល់ព្រះហ័ស្ថ ឥលូវ​ត្រូវរលាយបង់ តើអ្នកណាជាអ្នកទទួលខុសត្រូវ??? សូមសួរសម្តេច!!

4. Yano - ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2013

ជំនាន់ហ៊ុន សែន គឺចឹងហើយមានអីត្រូវឆ្ងល់….

5. Buddha Relics Stolen, Recovered. Implications? | imagining the real world - ថ្ងៃសៅរ៍ 8 ខែ​កុម្ភៈ 2014

[…] should at this point refer the reader to the impressive collection of links on Sopheak’s blog, posted shortly after the […]

6. រក​ឃើញ​ព្រះ​បរម​សារីរិក​ធាតុ និង​ព្រះ​កោដ្ឋ​មាស ព្រម​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​របស - ថ្ងៃអាទិត្យ 9 ខែ​កុម្ភៈ 2014

[…] ដែល​បាន​បាត់​បង់​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​… […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] […]

8. ព្រះ​បរម​សារីរិក​ធាតុ​ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​ព្រះ​សក្យ​មុនី​ចេតិយ​​ឯ​ភ្នំ​ព្រះ​រាជ - ថ្ងៃអាទិត្យ 22 ខែ​ឧសភា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: