jump to navigation

ភូមា​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេមស៍​) លើក​ទី​២៧ ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​ធ្នូ 2013

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៧.
trackback

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៧ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​ម្សិល​មិញ​នេះ ១១ ធ្នូ ២០១៣ នៅ​ឯ​ទីក្រុង​នេប្យ្ញីតៅ ធានី​នៃ​ប្រទេស​ភូមា​។

សម្រាប់កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​នេប្យ្ញីតៅ, រ៉នកុន និង​ក្រុង​ធំ​ៗ​មួយ​ចំនួន​ទៀត​របស់​ប្រទេស​ភូមា​ ពី​ថ្ងៃ​ទី​១១ ដល់​២២ ខែ​ធ្នូ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ប្រទេស​ភូមា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​នេះ ហើយ​ដែល​ចុង​ក្រោយ​បំផុត​គឺ​កាល​ពី​ឆ្នាំ​១៩៦៩ ដែល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។ កាល​ពី​កីឡា​លើក​ទី​២៦ ប្រទេស​ឥណ្ឌូណេស៊ី ជា​ម្ចាស់​ផ្ទះ

បើ​ទោះ​បី​ជា​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ទើប​ចាប់​ផ្ដើម​ក្ដី ប្រភេទ​កីឡា​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​មុន​នេះ​មក​ហើយ ហើយ​មេដាយ​ជា​ច្រើន​ក៏​ត្រូវ​បាន​ផ្ដល់​ផង​ដែរ​។ មក​ដល់​ថ្ងៃ​នេះ ប្រទេស​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ ក្នុង​ទទួល​មេដាយ ដោយ​បាន​មេដាយ​សរុប​រហូត​ដល់​ទៅ​៤៦ (មាស ២១​)​។ ចំណែក​ឯ​ប្រទេស​កម្ពុជា​វិញ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដោយ​បាន​មេដាយ​សរុប​ចំនួន​១៦ ក្នុង​នោះ​មាន​មាស​៣ ប្រាក់​៤ និង​សំរិទ្ធ​៩​។

សូម​ទស្សនា​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍​) លើក​ទី​២៧

___________________________________________
អាន​ផង​ដែរ​
១. បើក​ហើយ​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍) លើក​ទី​២៦
២. លាវ​​បើក​ស៊ីហ្កេមស៍​ទី​២៥​យ៉ាង​មហស្ចារ្យ
៣. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ
៤. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨

Advertisements

មតិ»

1. លាវ​បិទ​ស៊ីហ្គេមស៍​ទី​២៥​យ៉ាង​សង៉ាង៉ាម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 13 ខែ​ធ្នូ 2013
2. បើក​ហើយ​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍) លើក​ទី​២៦ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 13 ខែ​ធ្នូ 2013
3. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 22 ខែ​ធ្នូ 2013
4. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មិថុនា 2015
5. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 16 ខែ​មិថុនា 2015

[…] (​ស៊ីហ្គេមស៍​) លើក​ទី​២៨ ២. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ […]

6. បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ នៅ​ដែន​កោះ​សិង្ហ​បុរី | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 4 ខែ​ធ្នូ 2015

[…] (​ស៊ីហ្គេមស៍​) លើក​ទី​២៨ ២. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ […]

7. បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៥ កម្ពុជា បាន​មេដាយ​សរុប​៩​គ្រឿង | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 11 ខែ​ធ្នូ 2015

[…] (​ស៊ីហ្គេមស៍​) លើក​ទី​២៨ ៥. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: