jump to navigation

ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ ថ្ងៃ​ចន្ទ 16 ខែ​ធ្នូ 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

បើទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ មានសភាពច្របូកច្របល់ និងមានស្ថេរភាពក៏ដោយចុះ ក៏ប៉ុន្តែគេនៅស្ងើចសរសើរថា ប្រទេសថៃ ក៏ដូចជាជនជាតិថៃនៅមានភ័ព្វសំណាងជាងប្រជាជន និងប្រទេសមួយចំនួននៅក្នុងលោកនេះដែរ។ ដែលថាប្រជាជន និងប្រទេសថៃមានភ័ព្វសំណាងនោះ គឺនៅត្រង់ថា ប្រទេសនេះមាននាយករដ្ឋមន្ត្រី ដែលប្រកបដោយមនសិការ និងការស្រឡាញ់ប្រទេសជាតិ មាតុភូមិរបស់ថៃ គួរឲ្យសរសើរ និងលើកទឹកចិត្ត។

ជានាយករដ្ឋមន្ត្រីស្ត្រីវ័យក្មេងទី១របស់ប្រទេសថៃ អ្នកស្រី យិងលក្សណ៍ ជិនវ័ត្រ ត្រូវបានគេមើលឃើញ និងឲ្យតម្លៃយ៉ាងខ្លាំងពីភាពដឹកនាំរបស់លោកស្រី ជាពិសេសការហ៊ានទទួលស្គាល់ការពិត និងការហ៊ានស៊ីហ៊ានសង ក្លាហានជាងមេដឹកនាំបុរសជាច្រើននៅក្នុងផែនដីនេះទៀតផង។

មកដល់ថ្ងៃច័ន្ទ នេះមានរយៈពេល១សប្ដាហ៍គត់ ដែលលោកស្រី យិងលក្សណ៍ ជិនវ័ត្រ បានប្រកាសពីការលាលែងតំណែងរបស់លោកស្រី តាមកិច្ចសន្យាដែលលោកស្រីបានសន្យាតែមួយសប្ដាហ៍មុននោះ។ នេះសបញ្ជាក់ឲ្យឃើញថា នាយករដ្ឋមន្ត្រីថៃដ៏ក្លាហានរូបនេះ សុខចិត្តបោះបង់ចោលនូវអ្វីដែលគេហៅថាប្រយោជន៍សួនតួ ដើម្បីផលប្រយោជន៍ជាតិរបស់លោកស្រីនោះឯង។

អ្វីដែលគួរឲ្យកោតសរសើរនោះទៀតសោត គឺលោកស្រីហ៊ានទទួលស្គាល់ការពិតថា ពិតជាមានការស្អប់ខ្ពើមលោកស្រីពីសំណាក់ប្រជាជនលោកស្រីមែន ហើយការបន្តធ្វើនាយករដ្ឋមន្ត្រីនៅក្នុងសង្គមមួយដែលមានការបែកបាក់ជាតិដ៏ធំធេងនេះ គឺពិតជាមិនសមប្រកប និងគួរឲ្យអាម៉ាសបំផុត បើទោះបីជាលោកស្រី កាលពីពេលមុននោះ បានទទួលសំឡេងឈ្នះឆ្នោតដ៏ច្រើនលើសលុបពីប្រជាជនថៃក៏ដោយចុះ។

ការហ៊ានស៊ីហ៊ានធ្វើ ក៏គឺជាអ្វីដែលលោកស្រី យិងលក្សណ៍ ជិនវ័ត្រ បានបង្ហាញពិភពលោក ជាពិសេសមេដឹកនាំជាបុរស (ឬមេដឹកនាំអាញី) ជាច្រើនទៀតឲ្យយល់ដឹងច្បាស់ពីការសន្យាពិតប្រាកដ ពោលគឺមិនសន្យាខ្យល់ ដូចជាការស្ដោះហើយលេបទឹកមាត់ខ្លួនឯងនោះទេ។ ការសន្យាលាលែងតំណែង និងការគោរពតាមសន្យា១សប្ដាហ៍ក្រោយមកបានបង្ហាញពីភាពក្លាហាន និងចាស់ទុំក្នុងផ្លូវនយោបាយច្រើនជាងអ្នកដែលធ្វើនយោបាយច្រើនឆ្នាំទៀតផង។

ភាពអស្ចារ្យមួយទៀត ដែល លោកស្រី យិងលក្សណ៍ ជិនវ័ត្រ បានធ្វើ នោះគឺការយល់ព្រមបើកផ្លូវឲ្យមានការតវ៉ាពីសំណាក់អ្នកមិនគាំទ្រលោកស្រីយ៉ាងសេរី ដោយមិនមានការគំរាមកំហែង ឬប្រើកម្លាំងបង្ក្រាបសូមមួយសសៃសក់ បើទោះបីរដ្ឋាភិបាលរបស់លោកស្រី ក្នុងនាមជានាយករដ្ឋមន្ត្រីស្របច្បាប់ មានសិទ្ធិបង្ក្រាបហ្វូងបាតុករ ដែលបំពានច្បាប់ ដូចជាការទៅបិទផ្លូវ ការចូលរំលោភកាន់កាប់មន្ទីរក្រសួងរបស់រដ្ឋាភិបាលក្ដី។ ផ្ទុយមកវិញ លោកស្រីបែជាបើកផ្លូវឲ្យមានការចរចា រហូតដល់លោកស្រីសុខចិត្តរំលាយសភា សម្រាប់បើកផ្លូវឲ្យមានការបោះឆ្នោតជាថ្មី នៅដើមឆ្នាំ២០១៤ខាងមុខនេះទៀតផង។

ប្រការអស់ទាំងនេះដែលលោកស្រី យិងលក្សណ៍ ជិនវ័ត្រ បានបង្ហាញឲ្យពិភពលោកបានឃើញ ត្រូវបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងថា ជនជាតិថៃ និងប្រជាជាតិថៃ ពិតជាមានភ័ព្វសំណាងពិតប្រាកដ គឺភ័ព្វសំណាងដែលពួកគេមានមេដឹកនាំប្រកបដោយសុភវិនិច្ឆ័យ មេដឹកនាំដែលហ៊ានទទួលស្គាល់ការពិត មេដឹកនាំដែលក្លាហាន មេដឹកនាំដែលស្រឡាញ់ជាតិពិតប្រាកដ មេដឹកនាំដែលម៉ឺងម៉ាត់ តែមិនខ្លាំងដាក់ប្រជាជនខ្លួន មេដឹកនាំដែលមិនលុះនឹងអំណាច ។ល។ និង។ល។ សរុបឲ្យខ្លីមក នេះគឺជាភ័ព្វព្រេងសំណាងរបស់ប្រទេសថៃ និងប្រជាជាតិថៃ៕

__________________________________________________
អានផងដែរ
១. ខ្វូតស៍ ធូដេយ៍
២. យិងលក្សណ៍ ប្រកាសរំលាយសភា ឯស្ថានការណ៍ថៃបន្តវឹកវរ
៣. ភ័ព្វសំណាងប្រជាជាតិថៃ (ភាគ២)
៤. បទរៀនបាតុកម្មថៃ៖ ទង្វើនានាដែលគ្មានក្នុងសម្បជញ្ញៈរបស់មេដឹកនាំខ្មែរ
៥. យិងលក្សណ៍ ធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រី
៦. យិងលក្សណ៍ ចេញសេចក្ដីថ្លែងការណ៍បន្ទាប់ពីត្រូវបានកាត់ទោសហាមធ្វើនយោបាយ៥ឆ្នាំ និងបទឧក្រិដ្ឋផ្សេងៗទៀត
៧. Voice TV៖ សំឡេងជំនាន់ថ្មី

Advertisements

មតិ»

1. ខ្វូតស៍ ​ធូដេយ៍ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 17 ខែ​ធ្នូ 2013

[…] __________________________________________________ អាន​ផង​ដែរ​៖ ១. យិងលក្សណ៍ ប្រកាស​រំលាយ​សភា ឯ​ស្ថានការណ៍​ថៃ​បន្ត​វឹក​វរ ២. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ […]

2. យិងលក្សណ៍ ប្រកាស​រំលាយ​សភា ឯ​ស្ថានការណ៍​ថៃ​បន្ត​វឹក​វរ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 17 ខែ​ធ្នូ 2013

[…] __________________________________________________ អាន​ផង​ដែរ​៖ ១. ខ្វូតស៍ ​ធូដេយ៍ ២. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ […]

3. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ (ភាគ​២) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​ធ្នូ 2013

[…] ________________________________________________ អាន​ផង​ដែរ​​៖ ១. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ […]

4. បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ | ស្រែ​ - ថ្ងៃ​អង្គារ 21 ខែ​មករា 2014

[…] អាន​ផង​ដែរ​៖ ១. ស្ហាត់​ដោន បាងកក ២. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ ៣. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​កុម្ភៈ 2014

[…] នៅ​ខែ​វិច្ឆិកា និង​ធ្នូ វិញ​រួម​មាន​៖ «​ព្រះ​សែង​ខ័ឌ្ត​ជ័យ​ស្រី​» គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​ថៃ​ដែល​មាន​កំណើត​នៅ​ស្រុក​ខ្មែរ, នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល, ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ, នៅ​ពេល​ដែល​វត្ថុ​មាន​តម្លៃ​របស់​ជាតិ ត្រូវ​ចោរ​លួច​ប្លន់​។ […]

6. យិងលក្សណ៍ ធ្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​ឧសភា 2014

[…] ​ធូដេយ៍ ២. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ ៣. យិងលក្សណ៍ ប្រកាស​រំលាយ​សភា […]

7. យិងលក្សណ៍ ចេញ​សេចក្ដី​ថ្លែង​ការណ៍​បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ហាម​ធ្វើ​នយោបាយ​៥​ឆ្ន - ថ្ងៃ​សុក្រ 23 ខែ​មករា 2015

[…] អាន​ផង​ដែរ​៖ ១. ខ្វូតស៍ ​ធូដេយ៍ ២. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ ៣. យិងលក្សណ៍ ប្រកាស​រំលាយ​សភា […]

8. Voice TV៖ សំឡេង​ជំនាន់​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 26 ខែ​មេសា 2016

[…] __________________________________________________ អានផងដែរ៖ ១. ភ័ព្វសំណាងប្រជាជាតិថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: