jump to navigation

ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ (ភាគ​២) ថ្ងៃពុធ 18 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

កកន៖ កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ដែល​មាន​ចំណង​ជើង​ថា «ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ» ហើយ​​ដែល​ទទួល​បាន​ការ​គាំទ្រ​ចូល​អាន​ជា​ច្រើន​រយ​ដង​។ ថ្ងៃ​នេះ ខ្ញុំ​សូម​ជូន​និយាយ​ពី​ភ័ព្វ​សំណាង​​មួយ​ផ្សេង​ទៀត​របស់​ប្រជាជាតិ​ថៃ ភាគ​ទី​២ ដូច​ត​ទៅ​។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៣ កន្លង​ទៅ​ថ្មី​នេះ​ៗ សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ គឺ សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ព្រះ​អង្គ​បាន​ទទួល​អនិច្ចធម្ម​​ទៅ​ក្នុង​ព្រះ​ជន្ម​រហូត​ដល់​ទៅ​១០០​វស្សា​ឯណុះ​ ក្រោម​ក្ដី​សោក​សៅ​អា​ឡោះ​អាល័យ​ព្រះ​អង្គ​ពី​​បណ្ដា​ប្រជារាស្ត្រ​ថៃ​ទូទាំង​ប្រទេស និង​រហូត​ដល់​ព្រះ​មហាក្សត្រិយ៍​ថៃ​ទៀត​ផង​។ រដ្ឋាភិបាល​ថៃ​​បាន​ចាត់​ឲ្យ​មាន​ការ​កាន់​ទុក្ខ​ជា​ផ្លូវ​ការ​រហូត​ដល់​ទៅ​៣០​ថ្ងៃ​ឯណុះ​សម្រាប់​ប្រទេស​ថៃ​។

សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ គឺ​ជា​ព្រះ​សង្ឃ​មួយ​រូប​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ទ័យ​សន្ដោស​ប្រណី​ និង​​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​សំណាក់​ប្រជា​រាស្ត្រ​ថៃ​ប្រៀប​ស្មើ​នឹង​អង្គ​ព្រះ​សម្មា​សម្ពុទ្ធ​។ ព្រះ​អង្គ​មិន​លុះ​នឹង​អំណាច​បុណ្យ​ស័ក្ដិ៍​តាម​ការ​បញ្ចើច​បញ្ជួស​ពី​សំណាក់​អ្នក​នយោបាយ​​ឡើយ​​។ ព្រះ​អង្គ​បាន​ឡើង​ឋានន្តរ​សក្តិ​តាម​លំដាប់​លំដោយ គឺ​ដោយ​សារ​ចំណេះ​ដឹង និង​សមត្ថភាព​​របស់​ព្រះ​អង្គ​ពិត​ៗ។

សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​​បរិណាយក ព្រះ​អង្គ​ធ្វើ​ការ​ដើម្បី​បម្រើ​ជាតិ បម្រើ​សាសនា និង​បម្រើ​ព្រះ​មហាក្សត្រិយ៍​របស់​ព្រះ​​អង្គ ដោយ​មិន​បម្រើ​ជន​កាន់​អំណាច​នៅ​ថៃ​មួយ​ក្ដាប់​តូច​ណា​នោះ​ឡើយ​។ ហេតុ​ច្នេះ​ហើយ​បាន​​ជា​ប្រជា​រាស្ត្រ​គេ​គោរព​ស្រឡាញ់​ព្រះ​អង្គ​ខ្លាំង​ណាស់ មិន​មែន​គេ​ស្អប់​គេ​ជេរ​បញ្ចោរ ព្រះ​អង្គ ដូច​​ជា​ស្ដេច​សង្ឃ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ឡើយ​។

ក្រៅ​ពី​ព្រះ​កិច្ច​បម្រើ​ព្រះ​សាសនា​ដោយ​ឥត​ងាក​រេ សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ព្រះ​អង្គ​ក៏​មាន​ស្នា​ព្រះ​​ហត្ថ​ច្រើន​ឥត​គណនា ទាំង​ផ្លូវ​រដ្ឋ​ទាំង​ផ្លូវ​សាសនា ក្នុង​ការ​កសាង ព្រម​ព្រះ​និពន្ធ​តម្រា​ ព្រះ​ធម្ម​​នានា ច្រើន​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ថៃ​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​ក៏​មិន​ដែល​បាន​ចេញ​លិខិត​​គាំទ្រ​លើក​ជើង ឬ​បន្តុះ​បង្អាប់​ជន​ជាតិ​ថៃ​ណា​ម្នាក់ ​ក្រុម​ណា​មួយ​ដែល​មិន​មាន​និន្នាការ​ខុស​ពី​​ព្រះ​អង្គ​ឡើយ​។ និយាយ​មក​វិញ គឺ​ព្រះ​អង្គ​គ្មានចាត់​ទុក​ជន​រួម​ជាតិ​ព្រះ​អង្គ​ណា​ម្នាក់​ជា​សត្រូវ​​ព្រះ​អង្គ​ឡើយ និង​សម​ជា​ទស​ពិធ​រាជ​ធម្ម​ដែល​ព្រះ​អង្គ​មាន​ព្រះ​ករុណា​ចំពោះ​ជន​ជាតិ​ថៃ​។

ហេតុ​ផល​មួយ​ទៀត​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​ទទួល​បាន​ការ​គោរព និង​ស្រឡាញ់​យ៉ាង​ស្មោះ​​ស្ម័គ្រ​ពី​សំណាក់​ប្រជាជន​ថៃ​នោះ គឺ​ សម្ដី​វាចារ​របស់​ព្រះ​អង្គ ពោរពេញ​ដោយ​ក្ដី​មេត្តា ករុណា​​។ ​ព្រះ​អង្គ​មិន​ដែល​ប្រើ​ពាក្យ​អសុរស អា ម៉ឺង ហ្អែង ហ៎ង ឆ្កួត ឡប់ … ។ល។ ខ្វះ​សេចក្ដី​ថ្លៃ​ថ្នូរ​ដូច​​ព្រះ​សង្ឃ​ខ្លះ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទេ​។

ការ​បួស​ជា​ព្រះ​សង្ឃ គ្រង​ស្បង់​លឿង និង​មាន​ឋានៈ​រហូត​ដល់​ទៅ​សម្ដេច​ព្រះ​​សង្ឃ​រាជ សម្ដេច​​ព្រះ​សង្ឃ​រាជ​ថៃ បាន​បង្ហាញ​ប្រជាជាតិ​ថៃ ក៏​ដូច​ជា​ប្រជាជាតិ​លើ​លោក​នេះ​ជា​ពិសេស​ស្ដេច​​សង្ឃ​នានា​នៅ​ប្រទេស​ដទៃ​ទៀត​ឲ្យ​ឃើញ​ពី​វីរ​ភាព សម​ជា​អ្នក​កាន់​សាសនា​ពិត​ៗ​។ ការ​កាន់​​សាសនា ឆាន់​បាយ​ពី​ប្រជារាស្ត្រ បម្រើ​ប្រទេស​ជាតិ តួ​យ៉ាង​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ គឺ​ជា​និមិត្ត​​រូប​នៃ​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ពិត​ប្រាកដ និង​បាន​យាង​ព្រះ​និព្វាន គឺ​ខុស​​ចាក​ឆ្ងាយ​ពី​អ្នក​កាន់​​ក្លែង​ក្លាយ​ស៊ី​បាយ​រាស្ត្រ​ បម្រើ​បក្ខ​ពួក សម្ដី​បាត​ផ្សារ មុខ​ណា​ឡើយ​ ងាប់​ហើយ នរក​បើក​ទ្វារ​រង់​​ចាំ​។ សរុប​ឲ្យ​ខ្លី​មក នេះ​គឺ​ជា​ភ័ព្វ​ព្រេង​សំណាង​មួយ​ទៀត ​របស់​ប្រទេស​ថៃ និង​ប្រជាជាតិ​ថៃ​ ដែល​មាន​សម្ដេច​សង្ឃ​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម្ម​៕៚

________________________________________________
អាន​ផង​ដែរ​​
១. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ
២. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា
៣. បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ
៤. អតីត​សម្ដេច​​ព្រះ​សង្ឃ​រាជ​សៀម​មក​រួម​ពិធី​សម្ពោធ​ព្រះ​បរម​សារី​រិក​ធាតុ​នៅ​នគរ​ខ្មែរ

មតិ»

1. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែធ្នូ 2013

[…] __________________________________________________ អាន​ផង​ដែរ​៖ ១. ខ្វូតស៍ ​ធូដេយ៍ ២. យិងលក្សណ៍ ប្រកាស​រំលាយ​សភា ឯ​ស្ថានការណ៍​ថៃ​បន្ត​វឹក​វរ ៣. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ (ភាគ​២) […]

2. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែធ្នូ 2013

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ (ភាគ​២) […]

3. បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ | ស្រែ​ - ថ្ងៃអង្គារ 21 ខែមករា 2014

[…] __________________________________________________ អាន​ផង​ដែរ​៖ ១. ស្ហាត់​ដោន បាងកក ២. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ ៣. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ (ភាគ​២) […]

4. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 15 ខែធ្នូ 2015

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ […]

5. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ៣. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៤. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ […]

6. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 10 ខែមករា 2016

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ […]

7. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 17 ខែមករា 2016

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ ៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ […]

8. ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 29 ខែ​កុម្ភៈ 2016

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ២. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម ៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ […]

9. អតីត​សម្ដេច​​ព្រះ​សង្ឃ​រាជ​សៀម​មក​រួម​ពិធី​សម្ពោធ​ព្រះ​បរម​សារី​រិក​ធាតុ​នៅ​នគរ​ខ្មែរ - ថ្ងៃចន្ទ 14 ខែ​មីនា 2016

[…] សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​ស… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: