jump to navigation

អាណាចក្រ​ល៉ា្នន៉ា (លាន​នា) ថ្ងៃ​ព្រហស្បតិ៍ 26 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

អាណាចក្រ​ល៉ា្នន៉ា ឬ លាននា (លន៖ ᩋᩣᨱᩣᨧᩢᨠᩕᩃ᩶ᩣ᩠ᨶᨶᩣ, ថ៖ อาณาจักรล้านนา, ភម៖ ဇင်းမယ် ပြည်) គឺ​ជា​អតីត​អាណាចក្រ​ធំ​ធេង​មួយ​ ដែល​រលាយ​បាត់​ស្រមោល​ដូច​នគរ​ចាម្ប៉ា​ដែរ។ ល៉ា្នន៉ា ឬ​លាននា មាន​ន័យ​ថា «វាល​ស្រែ​រាប់​លាន», នគរ​លាននា នេះ​អាច​រាប់​ថា​ជា​នគរ​បង​ប្អូន​ជាមួយ​នឹង «លាន​ជាង» ឬ «ល៉ាន​សាង» ដែល​មាន​ន័យ​ថា «ដំរី​រាប់​លាន» ហើយ​ដែល​បច្ចុប្បន្ន​មួយ​ផ្នែក​ស្ថិត​នៅ​ក្នុង​ទឹក​ដី​លាវ​សព្វ​ថ្ងៃ។

អាណាចក្រ​ល៉ា្នន៉ា ឬ លាននា នៅ​អតីត​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន, សិបសង​ពាន់ន៉ា (វាល​ស្រែ​១២​ពាន់) នៃ​ក្រុង​ជៀងរុង មណ្ឌល​យូណាន​របស់​ចិន​បច្ចុប្បន្ន ភាគ​ខាង​កើត​នៃ​ប្រទេស​ភូមា​បច្ចុប្បន្ន ផ្នែក​ខាង​កើត​របស់​ទន្លេ​សាលៈវិន ដែល​មាន​ក្រុង​ជៀងតុង ជា​ធានី។ ផ្នែក​ខាង​លិច​ទន្លេ​សាលៈវិន មាន​មឿងនាយ ជា​ធានី និង​មាន​៨​ខែត្រ គឺ៖ ខេត្ត​ជៀងហ្មៃ, ល៉ាំពូន, ល៉ាំប៉ាង, ជៀងរ៉ាយ, ផៈយ៉ៅ, ព្រែ, ន៉ាន និង​មេហងសន ដោយ​មាន​ក្រុង​ជៀងហ្មៃ ជា​រាជធានី មាន​ភាសា, អក្សរ​សរសេរ, វប្បធម៌ និង​ប្រពៃណី ផ្ទាល់​ខ្លួន​ឯង។ ក្រោយ​មក​អាណាចក្រ​ល៉ា្នន៉ា ឬ​លាននា នេះ​បាន​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​ក្នុង​ឋានៈ​រដ្ឋ​បណ្ណាការ​របស់​អាណាចក្រ​តងអ៊ូ, អាណាចក្រ​អយុធ្យា និង​អាណាចក្រ​អាំងវៈ រហូត​បាត់ឋានៈ​ជា​អាណាចក្រ ក្លាយ​ជា​តំបន់​មួយ​របស់​អាណាចក្រ​អាំងវៈ នៅ​ទី​បំផុត។

កកន៖ សូម​ពន្យល់​អំពី​ការ​សរសេរ និង​ការ​ហៅ​ឈ្មោះ​នៃ​អាណាចក្រ​នេះ​ ដូច​ត​ទៅ៖ ចំពោះ​ការ​សរសេរ​ឈ្មោះ​នៃ​អាណាចក្រ​នេះ ប្រជាជន​ល៉ា្នន៉ា គេ​សរសេរ​ជា «» សមមូល​នឹង​អក្សរ​ខ្មែរ គឺ «»។ ដោយ​សារ «ល» គេ​បញ្ចេញ​សំឡេង​ថា «ល៉» ឯ «ន» គេ​បញ្ចេះ​សំឡេង​ថា «ន៉» ហេតុ​ដូច​នេះ​ហើយ «» ត្រូវ​បញ្ចេញ​សំឡេង​ថា «ល៉ាន.ន៉ា» ឬ «ឡាន ណា» ចំណែក​ឯ​ភាសា​ខ្មែរ​យើង​វិញ គឺ​សរសេរ និង​អាន​ថា «លាននា» ដ្បិត​យើង​មិន​យក​ព្យញ្ជនៈ​ប្រកប​ខាង​ក្រោយ​ជាមួយ​នឹង​ជើង​របស់​ព្យញ្ជនៈ​ទេ (ពាក្យ «លាន» មិន​សរសេរ ល+ា+្ន ដូច​អ្នក​លាននា ទេ)។​


ផែន​ទី​នៃ​អតីត​អាណាចក្រ​ «លាននា» និង​អាណាចក្រ​ដែល​នៅ​ជិត​ខាង

 

Advertisements

មតិ»

1. មឿង​ថៃ​ថ្ងៃ​នេះ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 2 ខែ​មីនា 2014

[…] សបប​ ល៉ា្នន៉ា […]

2. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 17 ខែវិច្ឆិកា 2014

[…] នៃ​ព្រះ​នាង​ចិរប្រភា នៃ​អាណាចក្រ​ល៉ា្នន៉ា (លាន​នា)​ […]

3. setthathirath | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែវិច្ឆិកា 2014

[…] នៃ​ព្រះ​នាង​ចិរប្រភា នៃ​អាណាចក្រ​ល៉ា្នន៉ា (លាន​នា)​ […]

4. มนต์เมืองเหนือ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 2 ខែធ្នូ 2014

[…] ជា​អតីត​ផ្នែក​មួយ​នៃ​អាណាចក្រ​ល៉ា្នន៉ា ដែល​មាន​ប្រពៃណី ព្រម​ទាំង​វប្បធម៍ […]

5. លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​ព្រះ​កែវ វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែធ្នូ 2014

[…] (អាណាចក្រ​ល៉ា្នន៉ា​​) […]

6. Repost : សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 20 ខែមិថុនា 2019

[…] នៃ​ព្រះ​នាង​ចិរប្រភា នៃ​អាណាចក្រ​ល៉ា្នន៉ា (លាន​នា)​ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: