jump to navigation

ចូល​ឆ្នាំ​ចិន​បិទ​ស្រុក​ខ្មែរ ថ្ងៃសុក្រ 31 ខែមករា 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

ទិដ្ឋភាព​សង្កាត់​ជំនួញ​ក្រុង​ភ្នំពេញ​ ផ្សារ​ធំ​ថ្មី នា​ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​ចិន ថ្ងៃ​ទី​មួយ ថ្ងៃ​សុក្រ ៣១​ មករា ២០១៤​។



ម៉ោ​ភ្នំពេញ ថ្ងៃ​ព្រហស្បតិ៍ 30 ខែមករា 2014

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​មិញ​នេះ​ចេញ​ពី​អាផារ៍តមេនត៍​នៅ​ស្រុក​ថៃ​មក​ដល់​បាងកក​ប្រមាណ​ម៉ោង​១២​ថ្ងៃ​ត្រង់​​ រួច​ចេញ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ដនមឿង ដើម្បី​មក​ស្រក​ខ្មែរ​។

ជើង​យន្តហោះ​ថ្ងៃ​នេះ​ដែល​ជិះ​មក​ស្រុក​ខ្មែរ​នោះ​គឺ​​ FD2776​ មក​ដល់​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​។ មក​លេង​ស្រុក​ខ្មែរ​ក្នុង​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន សប្ដាហ៍​ក្រោយ​ទើប​ត្រឡប់​ទៅ​ថៃ​វិញ​

នៅ​បន្ទប់​រង់​ចាំ

នៅ​បន្ទប់​រង់​ចាំ

yនៅ​ក្នុង​យន្តហោះ

________________________________________________
អាន​ផង​ដែរ៖
១. ត្រឡប់​មក​ស្រុក​ថៃ​វិញ

អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​ស្វាងវង្ស ថ្ងៃពុធ 29 ខែមករា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ພາສາລາວ.
9 comments

បន្ទាប់​ពី​ការ​សោយ​ព្រះ​ទិវង្គត​នៃ​អង្គ​ព្រះ​មហាក្សត្រិយ៍​ខ្លួន (លាវ​ហៅ​ម្ចាស់​ជីវិត​) ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​ ស្រី​ស្វាង​វង្ស កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​១៩៥៩ មក រាជការ​លាវ ក៏​បាន​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រម​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព តាម​រាជ​បវេណី​។ អ្វី​ដែល​គួរ​ជា​ទី​កត់​សម្គាល់​នោះ គឺ​ហេតុ​ភេទ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​។

ខណៈ​ដែល​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​កំពុង​ប្រព្រឹត្ត​ទៅ ដោយ​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​នោះ ក៏​កើត​មាន​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង បក់​ចូល​ទី​វាល​ព្រះ​មេរុ​ដែល​កំពុង​ប្រារព្ធ​ព្រះ​រាជ​ពិធី ដែល​បណ្ដាល​ឲ្យ​កំពូល​ឆត្រ​រួត លើ​ព្រះ​មេរុ​បាក់​ធ្លាក់​ចុះ​។

ខ្យល់​ព្យុះ​ខ្លាំង​ខណៈ​កំពុង​ប្រព្រឹត្ត​ទៅ​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង

មនុស្ស​ម្នា​ដែល​យាង​ និង​អញ្ជើញ​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ខណៈ​នោះ គ្រប់​គ្នា​ក៏​នាំ​គ្នា​គិត​ថា​នេះ​ជា​គ្រោះ​អាក្រក់​មួយ​សម្រាប់​ព្រះ​នគរ​លាវ ហើយ​ដែល​ថា​ផែន​ដី​លាវ អាច​នឹង​ត្រូវ​អស់​មាន​ស្ដេច​ផែន​ដី​គ្រប់​គ្រង​ទៀត​ហើយ ឬ​ថា​របប​ក្សត្រិយ៍ និង​ត្រូវ​រលត់​បាន​ពី​ប្រទេស​លាវ នោះ​ឯង​។

ប្រហែល​ទំនាយ ព្រម​ទាំង​អភូត​ហេតុ​នេះ​ហើយ​មើល​ទៅ​ដូច​ជា​ឆុត​មែន​ទែន ដែល​បន្ទាប់​ពី​ព្រះ​អង្គ​ទៅ ប្រទេស​លាវ ក៏​ត្រូវ​បាន​ពួក​កុម្មុយនីស្ត​លាវ រំលំ​របប​ក្សត្រិយ៍​បាន​សម្រេច​នា​ឆ្នាំ​១៩៧៥ និង​គ្រប់​គ្រង​ប្រទេស​លាវ ​ប្រែ​ក្លាយ​ជា​​របប​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ រហូត​មក​ដល់​បច្ចុប្បន្ន​៕

__________________________________________________
អាន​ផង​ដែរ​
១. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
២. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ
៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស
៤. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស
វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ

បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ ថ្ងៃអង្គារ 28 ខែមករា 2014

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
14 comments

ព្រឹកមិញនេះទើបតែបានប័ណ្ណឥណទានដែលខ្ញុំបានបើកនៅធនាគារថៃមួយឈ្មោះថា ធនាគារក្រុងស្រីអយុធ្យា កាលពីចុងឆ្នាំ២០១៣ កន្លងមកនេះ។ សារហេតុដែលត្រូវបើកនោះ ដ្បិតបច្ចុប្បន្នមានតែប័ណ្ណប្រភេទឥណពន្ធ ដែលពិបាកទិញទំនិញនៅលើវេបសៃត៍មួយចំនួនដែលត្រូវការតែប្រភេទប័ណ្ណឥណទាន។

កាលពិតខ្ញុំក៏មានប័ណ្ណឥណទានមួយដែររបស់ធនាគារខ្មែរយើង (កាណាឌីយ៉ា) ដែលធ្វើតាំងពីខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ហើយដែលខ្ញុំតែងប្រើរាល់ពេលធ្វើដំណើរទៅក្រៅប្រទេសម្ដងៗ និងទិញឥវ៉ាន់តាមវេបសៃត៍ ដែលគិតជាប្រាក់ដុល្លារ តែនៅស្រុកថៃនេះ គេប្រើតែប្រាក់បាទ ច្នេះទេ ក៏សម្រេចបើកប័ណ្ណឥណទាននៅធនាគារថៃនេះមួយទៀត ស្រួលប្រើប្រាស់នៅស្រុកនេះ៕

ការ៍ដប័ណ្ណឥណទានថ្មីរបស់ខ្ញុំទើបនឹងបានព្រឹកមិញនេះ

__________________________________________
ប្រកាសប្រហាក់ប្រហែល
១. បើកកុងនៅធនាគារថៃ
២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា
៣. ការ៍ដវីសាថ្មី
៤. បណ្ណឥណទានធនាគារកសិករថៃ
៥. ប័ណ្ណឥណទានរបស់ឃេធីស៊ី ធនាគារក្រុងថៃ
៦. បណ្ណឥណទានធនាគារបាងកក និងថៃអ៊ែរអាស៊ី
៧. បានបណ្ណឥណទានថ្មីពីធនាគារក្រុងស្រី
៨. ប័ណ្ណឥណទាន ក្រុងស្រី First Choice
៩. ប័ណ្ណ​ឥណ​ទាន​របស់​ឃេ​ធី​ស៊ី រួម​អាកាសចរណ៍​ថៃ
១០. បណ្ណ​ឥណទាន ហូម​ប្រូ វីសា​ការ៍ដ
១១. បណ្ណ​ឥណទាន តេស្កូ ឡូតូស វីសា​ការ៍ដ

រូបភាព​វីដេអូ​កម្រ​ដ៏​មហស្ចារ្យ​នៃ​ព្រះ​រាជ​មាតា​សិល្បៈ​ខ្មែរ ថ្ងៃចន្ទ 27 ខែមករា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីសុភ័ក្ត្រ.
6 comments

ថ្ងៃ​នេះ​ខ្ញុំ​បើក​យូ​ធូប ចំណាយ​ពេល​ជា​ច្រើន​ស្វែង​រក​នេះ​ស្វែង​រក​នោះ តាម​ទម្លាប់​អត់​អី​ធ្វើ ជា​ចុង​ក្រោយ​បញ្ចប់​ដោយ​ស្វែង​រក​ពាក្យ​ថា นาฏศิลป์เขมร (នាដ​សិល្ប៍​ខ្មែរ) ដ្បិត​ចង់​ដឹង​ថា​ថៃ​គេ​និយាយ​អី​ខ្លះ​ពី​រឿង​សិល្បៈ​ខ្មែរ​យើង សម្រេច​សម្រួល​ក៏​បាន​ឃើញ​ខ្សែ​វីដេអូ​មួយ​ដែល​និយាយ​ពី​នាដ​សិល្បៈ​ខ្មែរ​មុន​សង្គ្រាម ហើយ​អ្វី​ដែល​ខ្ញុំ​រំភើប​ឥត​ឧប្បមា​នោះ​គឺ​ឃើញ​មាន​រូប​វីដេអូ​ដែល​មាន​ចលនា​របស់​វីរ​ក្សត្រីយ៍ ដែល​ជា​ទី​ស្រឡាញ់​ស្មើ​ជីវិត​របស់​ខ្ញុំ​ម្នាក់​គឺ សម្ដេច​យាយ​ទួត សម្ដេច​ព្រះ ស៊ីសុវត្ថិ កុសុមៈ។ ជា​រឿយ​ៗ​កម្រ​នឹង​ឃើញ​ព្រះ​ឆាយាលក្ខណ៍​របស់​ទ្រង់​ណាស់ កុំ​ថា​ឡើយ​រូប​ភាព​មាន​ចលនា សូម្បី​តែ​រូប​ថត ក៏​កម្រ​ណាស់​ដែរ​។

ថ្វី​ដ្បិត​តែ​ខ្ញុំ​កើត​មិន​ទាន់​រជ្ជកាល​របស់​ទ្រង់ ថែម​ទាំង​មិន​ទាន់​ពិរាល័យ​របស់​ទ្រង់​ទៅ​ទៀត តែ​តាម​រយៈ​ការ​សិក្សា​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ ឮ ពី​ព្រះ​គុណ​របស់​ទ្រង់ ដែល​មាន​ចំពោះ​ព្រះ​នគរ ជា​ពិសេស​ចំពោះ​សិល្បៈ​ខ្មែរ ដែល​ធ្វើ​ឲ្យ​ខ្មែរ​មាន​មុខ​មាត់​មួយ​ចំណែក​ទៀត នៅ​ក្នុង​ពិភព​លោក​យើង​នេះ​។ ព្រះ​គុណ​ដ៏​ថ្លៃ​ថ្លា​របស់​ទ្រង់​ចំពោះ​ព្រះ​នគរ បែរ​ជា​មិន​បាន​ជួយ​ទ្រង់​ពិរាល័យ​ប្រកប​ដោយ​​ព្រះ​កិត្តិយស​ទេ តែ​ព្រះ​អង្គ​បាន​និរាស​ពី​ព្រះ​នគរ ព្រម​សោយ​ព្រះ​ពិរាល័យ​នៅ​ឯ​ស្រុក​គេ​ទៀត ខ្ញុំ​ថា​ទ្រង់​ពិត​ជា​អភ័ព្វ​ណាស់​

ខាង​ក្រោម​នេះ​ជា​រូប​ភាព​វីដេអូ​ដែល​មាន​រំលេច​នូវ​ព្រះ​កាយវិការ​របស់​ទ្រង់​ដ៏​គួរ​ជា​ទី​គោរព​ពន់​ពេក​។ ជា​រូប​ភាព​ប្រវត្តិសាស្ត្រ​ដែល​កម្រ​នឹង​ឃើញ​។ សូម​អញ្ជើញ​ទស្សនា​៖

___________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ
២. សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​ស៊ីសុវត្ថិ កុសុមៈ ស្ថាបនិក​នៃ​អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ

ពីរ​នគរ​៖ ប្រហាក់​ប្រហែល​គ្នា តែ​ខុស​គ្នា ថ្ងៃអាទិត្យ 26 ខែមករា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
3 comments

ថ្ងៃ​នេះ​មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ប្រហាក់​ប្រហែល​គ្នា​កើត​នៅ​ឡើង​នៅ​នគរ​ក្បែរ​ខាង​គ្នា​ចំនួន​ពីរ​ តែ​មាន​លក្ខណៈ​ខុស​គ្នា នោះ គឺ​នៅ​ប្រទេស​ថៃ និង​នៅ​កម្ពុជា​។

រាជ​អាណាចក្រ​ថៃ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ជា​សាកល ដើម្បី​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ថ្មី (សម្រាប់​អ្នក​ដែល​ចង់​បោះ​ឆ្នោត​មុន​) ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ថៃ អ្នក​ស្រី យិងលក្សណ៍ ជិនវ័ត្រ ប្រកាស​រំលាយ​រដ្ឋសភា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ កន្លង​មក​នេះ​។ ក៏​ប៉ុន្តែ​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដើម​ហេតុ​ពី​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​ធ្វើ​បាតុកម្ម​រាប់​ខែ​មក​ហើយ​នោះ នាំ​គ្នា​ចេញ​អុក​ឡុក​មណ្ឌល​បោះ​ឆ្នោត​នានា​ទូទាំង​ប្រទេស​ថៃ ក្នុង​បំណង​កុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត ជា​ហេតុ​ធ្វើ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត​ថៃ ប្រកាស​បិទ​ការិយាល័យ​បោះ​ឆ្នោត​ជា​ច្រើន​ផង​ដែរ​។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​ថៃ រួម​ទាំង​អាជ្ញាធរ​សម្ដែង​ភាព​អត់​ធ្មត់​គ្រប់​បែប​យ៉ាង​បើ​ទោះ​បី​ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ទាំង​នោះ​ប្រព្រឹត្ត​កំហុស ខុស​នឹង​ច្បាប់​គ្រប់​បែប​យ៉ាង​ ហើយ​ដែល​អាច​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការណ៍​បាន​គ្រប់​ពេល​វេលា​។ ក៏​ប៉ុន្តែ​ជំនួស​ឲ្យ​មក​វិញ ក្រុម​អាជ្ញាធរ​ថៃ ក៏​ដូច​ជា​រដ្ឋាភិបាល​ថៃ បាន​ប្រកាន់​ជំហរ​អហិង្សា ដោយ​បញ្ជៀស​ការ​ប្រឈម​មុខ​គ្រប់​បែប​យ៉ាង​ជា​មួយ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​។

ងាក​មក​មើល​​ព្រះ​រាជាណាចក្រ​កម្ពុជា ឬ​ដែល​គេ​ហៅ​ថា​រាជាណាចក្រ​អច្ឆរិយ​វិញ​ម្ដង​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​ដែល​កូន​ខ្មែរ ក៏​ដូច​ជា​ពិភព​លោក​គួរ​ចង​ចាំ​នោះ​គឺ​ការ​រារាំង ព្រម​ទាំង​ការ​បង្ក្រាប​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ ក៏​ដូច​ជា​អាជ្ញាធរ ទៅ​លើ​ហ្វូង​បាតុករ​ ដែល​នេះ​បង្ហាញ​ពី​ភាព​មិន​ផ្ដល់​តម្លៃ​ទាល់​តែ​សោះ​ចំពោះ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឬ​ក្រដាស​ឥត​ន័យ​។

រឿង​មួយ​ទៀត​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ហើយ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ​ដែរ​នោះ គឺ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ប្រឆាំង​នឹង​ការ​ចុះ​មូល​ដ្ឋាន​របស់​គណៈបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា ទៅ​កាន់​ខេត្ត​កំពង់​ចាម ពី​សំណាក់​គណៈបក្ស​ប្រជាជន គឺ​ជា​សេចក្ដី​វេទនា​ដ៏​ពន់​ពេក​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​អ្នក​ដឹក​នាំ​ខុស​ស្រឡះ​ពី​ប្រទេស​ថៃ ដែល​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​ប៉ុន្មាន​។

សរុប​សេចក្ដី​មក ថ្ងៃ​នេះ ហាក់​ដូច​ជា​ចំអក​ព្រហ្ម​លិខិត​មួយ​ដែល​ព្រឹត្តិការណ៍​ពីរ​ប្រហាក់​ប្រហែល​គ្នា​បាន​កើត​ឡើង​នៅ​ប្រទេស​ចំនួន​ពីរ​តែ​ខុស​គ្នា​ស្រឡះ​ដូច​មេឃ​និង​ដី​។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ថា នៅ​ប្រទេស​មួយ​រដ្ឋាភិបាល​ព្រម​អាជ្ញាធរ​ខិត​ខំ​បញ្ជៀស​ការ​បង្ហូរ​ឈាម​រវាង​ជន​ជាតិ​គេ​និង​ជន​ជាតិ​គេ តែ​ប្រទេសមួយ​ទៀត រដ្ឋាភិបាល ព្រម​អាជ្ញាធរ​ខិត​ខំ​បង្កើត​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​រវាង​ជន​ជាតិ​ខ្លួន​ឯង​ទៅ​វិញ ម្ដង​ហើយ​ម្ដង​ទៀត​។ នេះ​បាន​ជា​គេ​ហៅ​ថា ប្រហាក់​ប្រហែល​គ្នា តែ​​ខុស​គ្នា​មែន​៕

ការ​តវ៉ា​ប្រឆាំង​ការ​បោះ​ឆ្នោត​របស់​ក្រុម​បាតុករ​ថៃ

ការ​តវ៉ា​ប្រឆាំង​ការ​បោះ​ឆ្នោត​របស់​ក្រុម​បាតុករ​ថៃ

ការ​បង្ក្រាប​របស់​អាជ្ញាធរ​ខ្មែរ​លើ​ហ្វូង​បាតុករ

ការ​សម្ដែង​ឫទ្ធិ​របស់​អាជ្ញាធរ​ខ្មែរ​លើ​ហ្វូង​បាតុករ និង​ប្រជាជន

_____________________________________________
អាន​ផង​ដែរ​
១. បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ
២. លក្ខណៈ​ខុស​គ្នា​រវាង​អ្នក​ដឹក​នាំ​ខ្មែរ ប្រជាជន​ខ្មែរ និង​អ្នក​ដឹក​នាំ​ថៃ ប្រជាជន​ថៃ

សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​៖ ប្រមាទ និង​មិន​ប្រមាទ ថ្ងៃសៅរ៍ 25 ខែមករា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ.
1 comment so far

_________________________________
មើល​ផង​ដែរ
១. សម្ដេចព្រះសង្ឃរាជ ជួន ណាត៖ អំពើអាក្រក់ឆក់ចិត្តឲ្យងាយធ្វើ

%d bloggers like this: