jump to navigation

៧ មករា កំណើត​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្លាយ​ជា​ទាសករ​ជន​មួយ​ក្រុម​ជាង​៣០​ឆ្នាំ ថ្ងៃអង្គារ 7 ខែមករា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
trackback

បើ​រាប់​ពី​ឆ្នាំ​១៩៧៩ មក​ដល់​ថ្ងៃ​នេះ វា​មាន​រយៈ​ពេល​៣៥​ឆ្នាំ​គត់ ដែល​ប្រទេស​ខ្មែរ​ រួម​និង​ជន​​ជាតិ​នានា​នៅ​ក្នុង​នគរ​នេះ បាន​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​នៃ​គណៈបក្ស​មួយ និង​ជន​មួយ​​ក្រុម​ រហូត​ក្លាយ​ជា​ទាសករ​ដាច់​ថ្លៃ មិន​ដឹង​ថ្ងៃ​ណា​រួច​ផុត​ឡើយ​។ ៧ មករា ១៩៧៩ ថ្វី​ដ្បិត​​តែ​ប្រជាជន​ខ្មែរ​បាន​រួច​ផុត​ពី​ក្រញ៉ាំ​ដៃ​របស់​បន​ប្រល័យ​ពូជ​សាសន៍ របប​ខ្មៅ​ងងិត​មួយ​ដែល​​ប្រហារ​ជីវិត​ប្រជាជន​ឯង​ស្ទើរ​មួយ​នគរ​នោះ ៧ មករា ក៏​បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្ដើម​​នៃ​សករាជ​ថ្មី​មួយ​ដែល​បន្ត​ដោយ​ជន​មួយ​ក្រុម​ទៀត​គ្រប់​គ្រង​ប្រទេស​ខ្មែរ​ផ្ដាច់​មុខ រហូត​មក​​ដល់​សព្វ​ថ្ងៃ មិន​ខុស​អ្វី​ពី​ពាក្យ​ដែល​ថា​ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា​នោះ​ឡើយ​។

រយៈ​ពេល​ចុង​ក្រោយ​នេះ​ ថ្វី​ដ្បិត​តែ​សិទ្ធិ​សេរី​ភាព​ប្រជាជន​ខ្មែរ ត្រូវ​បាន​បង្ហាញ​ថា​មាន​គ្រាន់​​បើ​ប្រៀប​ធៀប​នឹង​របប​ខ្មែរ​ក្រហម​។ ការ​រីក​ចម្រើន​របស់​ប្រទេស​ត្រូវ​គេ​លើក​សរសើរ​ថា​មាន​​ភាព​គ្រាន់​បើ ប្រៀប​ធៀប​នឹង​របប​សង្គម​រាស្ត្រ​និយម ក៏​ប៉ុន្តែ​អ្វី​ៗ​អស់​ទាំង​នេះ ប្រហែល​​ជា​គំហើញ​ផ្ទៃ​មុខ ដែល​គ្រាន់​តែ​ជា​ភាព​បិទ​បាំង​នូវ​សំណោក​សោក​សៅ​ដែល​ប្រជាជន​ខ្មែរ​​កំពុង​តែ​នឹង​រង​ទទួល​ទាំង​យប់​ទាំង​ថ្ងៃ​មួយ​នគរ​នោះ​ឯង​។

ការ​កាន់​អំណាច​តែ​មួយ​បក្ស​រាប់​សិប​ឆ្នាំ បាន​ក្លាយ​ជា​អំណាច​ចាក់​ស្រេះ បក្ស​ពួក​និយម រហូត​​ធ្វើ​ឲ្យ​ស្រុក​ទេស​មាន​ភាព​អាណាធិបតេយ្យ​។ មេ​ដឹក​នាំ​ប្រើ​អំណាច ច្បាប់​ទម្លាប់​ស្រេច​នឹង​មាត់​​ថា ឯ​ប្រជាជន​វិញ​រស់​ក្នុង​ភាព​ភ័យ​ខ្លាច ម្នាក់​ៗ​យក​តែ​សុខ​រៀង​ៗ​ខ្លួន ដោយ​ទុក​ឲ្យ​រដ្ឋ​អំណាច​​សម្រេច​លើ​វាសនា​ខ្លួន​គេ និង​ប្រទេស​ជាតិ តាម​តែ​បក្ស​ពួក​ក្រុម​របស់​គេ ក្នុង​រូប​ភាព​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ស្ថិត​ក្នុង​បរិបថ​នេះ​ហើយ វា​មិន​មាន​អ្វី​គួរ​ឲ្យ​ងឿង​ឆ្ងល់​ទេ ដែល​ថា ការ​បោះ​ឆ្នោត​ជា​សាកល​​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ប្រជាជន​កម្ពុជា​បាន​ចេញ​មក​បោះ​ឆ្នោត​ទម្លាក់​​គណៈ​បក្ស​កាន់​អំណាច​រាប់​ទសវត្សរ៍​មក​នេះ​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាជន​ខ្មែរ ពិត​​ជា​ឆ្អែត​ឆ្អន់​ហើយ និង​​ការ​ធ្វើ​ទាសករ បម្រើ​បក្ស​មួយ​ និង​ក្រុម​មួយ​ក្រុម អស់​រយៈ​ពេល​៣៥​ឆ្នាំ​​មក​នេះ​។ ប្រជាជន​ខ្មែរ​ពិត​ជា​ចង់​ឃើញ​នូវ​អនាគត​ថ្មី​មួយ​ដ៏​ស្រស់​ស​ស្អាត និង​រស់​នៅ​ក្នុង​​ភាព​សេរី​បរិបូណ៍ ជា​ម្ចាស់​នៃ​ប្រទេស​នេះ​ពិត​ប្រាកដ​។

ការ​ដឹង​គុណ​ថ្ងៃ​៧ មករា គឺ​ជា​រឿង​ល្អ​មួយ​ដែល​ខ្មែរ​គ្រប់​រូប​គួរ​ត្រូវ​មាន​។ ក៏​ប៉ុន្តែ​គុណ​៧​ មករា មិន​គួរ​ណា​ក្លាយ​ជា​ព្រះ ជា​ទេវតា​ ដើម្បី​ជា​ហេតុ​ផល ឲ្យ​ប្រជាជន​កម្ពុជា​ទ្រាំ​រស់​នៅ​ធ្វើ​ជា​ទាសករ​នៃ​ជន​មួយ​ក្រុម​ដែល​កំពុង​យក ៧ មករា ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​បក្ស របស់​ពួក​នៃ​ជន​ទាំង​នោះ​ទេ​។ សូម​ឲ្យ​​គុណ​បុណ្យ​៧ មករា ឈប់​តាម​លង​​ប្រជាជន​ខ្មែរ​ទៀត​ទៅ!

________________________________________________
អាន​ផង​ដែរ​៖
១. «កម្មពូជា» ៣៥​ឆ្នាំ​ក្រោម​កណ្ដាប់​ដៃ​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា
២. នយោបាយ​ដើរ​ថយ​ក្រោយ​របស់​ប្រទេស​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: