jump to navigation

អ្វី​ខ្លះ​នៅ​ពី​ក្រោយ​អាកាសចរណ៍​ជាតិ អង្គរ អ៊ែរ ថ្ងៃសុក្រ 10 ខែមករា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ.
trackback

ដូច​លោក​អ្នក​បាង​ដឹង​តាម​រយៈ​ប្រកាស​មុន​ហើយ​ថា ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ឡើង​ជិះ​យន្តហោះ អ្វី​ដែល​គេ​ហៅ​ថា​ជា​យន្តហោះ​របស់​ជាតិ ជា​លើក​ដំបូង​តាំង​ពី​ក្រុមហ៊ុន​ចម្រុះ​វៀតណាម​មួយ​នេះ​បើក​ប្រតិបត្តិការ​មក​។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ គឺ​ថា ក្រុមហ៊ុន​មួយ​នេះ​មាន​អតិថិជន​គាំទ្រ​ច្រើន​គួរ​សម ជា​ពិសេស​គឺ​ជន​ជាតិ​ខ្មែរ​យើង​តែ​ម្ដង​។ តាម​រយៈ​ជើង​យន្តហោះ​ដែល​ខ្ញុំ​បាន​ជិះ​ទាំង​ពីរ​ដង កាល​ពី​មុន​នេះ គឺ​ទាំង​ពី​បាងកក មក​ស្រុក​ខ្មែរ និង​ទាំង​ពី​ស្រុក​ខ្មែរ​មក​បាងកក​វិញ គឺ​ឃើញ​ថា​មាន​មនុស្ស​ជិះ​ពេញ​ៗ​តែ​ម្ដង​។

ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ចម្រុះ​វៀតណាម យើង​ចូល​ទៅ​ដល់​ក្នុង​យន្តហោះ​ភ្លាម​យើង​ឃើញ​ចំហាយ​វៀតណាម​តែ​ម្ដង​បើ​ទោះ​បី​នេះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ក្ដី ដូច​ជា​អក្សរ​សរសេរ​នៅ​ក្នុង​យន្តហោះ ព្រម​ទាំង​បាហុនិកា​ដែល​មិន​ចេះ​និយាយ​ខ្មែរ (ជន​ជាតិ​វៀតណាម) ។ល។​

សម្រាប់​អាហារ​ដែល​បម្រើ​នៅ​លើ​យន្តហោះ​វិញ បើ​ទោះ​បី​ថា​មាន​ឱជារស​ឆ្ងាញ់​ពិសារ​មែន (សម្រាប់​ខ្ញុំ​) តែ​លក្ខណៈ​អាហារ​ឃើញ​ថា​មាន​លក្ខណៈ​ខ្វះ​មាត្រដ្ឋាន​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​វេច​ខ្ចប់​ណាស់​។ គឺ​មាន​ការ​ខ្ចប់​វេច​ដោយ​ប្រើ​ប្លាស្ទិច​ទូទៅ​ដែល​គេ​ឃើញ​នៅ​ខាង​ក្រៅ ព្រម​ទាំង​កំប៉ុង​ក្រដាស​សម្រាប់​ដាក់​ទឹក​ជូន​ភ្ញៀវ​ជា​ដើម។ល។​ បើ​ទោះ​បី​ថា​នេះ​ជា​អាកាសចរណ៍​ជាតិ​ក្ដី តែ​មិន​ឃើញ​មាន​ការ​លើក​ទឹក​ចិត្ត​ប្រើ​ប្រាស់​ផលិត​ផល​ជាតិ​ទេ បែរ​ជា​ប្រើ​ប្រាស់​ផលិត​ផល​កញ្ចប់​របស់​ថៃ​ទៅ​វិញ ដូច​ជា​អំបិល ស្ករ​ ជា​ដើម​។ល។

សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ និង​មាន​ការ​កែ​ប្រែ ព្រម​រីក​ចម្រើន​ទៅ​មុខ​ទៅ​ចុះ​៕

ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​យន្តហោះ

អក្សរ​ដែល​បិទ​នៅ​លើ​យន្តហោះ

អក្សរ​ដែល​បិទ​នៅ​លើ​កៅ​អី

ច្រក​ចេញ
អាហារ​នៅ​លើ​យន្តហោះ

ផលិតផល​ថៃ​សម្រាប់​អាហារ​លើ​យន្តហោះ

______________________________________________________
អាន​ផង​ដែរ​
១. ខេមបូឌា អង្គរ អ៊ែរ៍, មោទនភាព​នៃ​អាកាសចរ​ជាតិ (?)
២. ចេញ​មក​ស្រុក​ខ្មែរ​តាម​អង្គរ​អ៊ែរ
៣. ជ្រុង​មួយ​នៃ​រថ​យន្ត​ក្រុង​​សាធារណៈ​នៅ​ភ្នំពេញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: