jump to navigation

លាវ​បើក​ណងច័ន្ទន៍​ ខមផ្លេកស៍ ចុង​ឆ្នាំ ដាក់​លក់​សុទ្ធ​របស់​ប្រានដ៍ នេមស៍ ថ្ងៃសៅរ៍ 11 ខែមករា 2014

Posted by សុភ័ក្ត្រ in ພາສາລາວ.
1 comment so far

ណងច័ន្ទន៍​ ខមផ្លេកស៍ 

មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប និង​ការិយាល័យ​ទំនើប របស់​ប្រទេស​លាវ ឈ្មោះ​ ណងច័ន្ទន៍​ ខមផ្លេកស៍ ដែល​សាង​សង់​ឡើង​ដោយ​ក្រុមហ៊ុន North Nongchan Complex Development Co. Ltd ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាង​សង់​ជំហាន​ទី​១​នៅ​ខែ​កក្កដា ចុង​ឆ្នាំ​នេះ ហើយ​នឹង​បើក​ដាក់​លក់​របស់​សុទ្ធ​តែ​មាន​ឈ្មោះ​ល្បី​ៗ​ទាំង​អស់​នៅ​លើ​លោក​នេះ​។

ហាង និង​ផ្សារ​ទំនើប​នានា​ដែល​មាន​កម្ពស់​៤​ជាន់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង វៀងច័ន្ទន៍ សេនធ័រ ដែល​ត្រូវ​បាន​រដ្ឋ​អំណាច​លាវ​អនុញ្ញាត​ឲ្យ​សាង​សង់​លើក​ផ្ទៃ​ដី​ប្រមាណ​៥,៣​ហិចតា នៅ​ឯ​ខណ្ឌ​ជ័យជេដ្ឋា នា​នគរ​ហ្លួង​វៀង​ច័ន្ទន៍​។ ទី​ផ្សារ​ទំនើប​រួម​និង​អាគារ​ការិយាល័យ​ចំនួន​៩​ជាន់​មួយ​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ជួល​ស្រប​គ្នា​នេះ​ដែរ​នា​ពេល​ខាង​មុខ​នេះ​។

គម្រោង​ទី​១ ដែល​សាង​សង់​អស់​ប្រមាណ​៧០​លាន​ដុល្លារ​នេះ ត្រូវ​បាន​រាយការណ៍​មក​ថា មាន​អតិថិជន​ជួល​ប្រមាណ​៣០​ភាគ​រយ​ហើយ ហើយ​ដែល​ផ្សារ​ទំនើប​នេះ នឹង​ដាក់​លក់​តែ​របស់​មាន​ឈ្មោះ ឬ​ប្រាន នេមស៍ ល្បី​ៗ​តែ​ប៉ុណ្ណោះ​សម្រាប់​ជន​ជាតិ​លាវ ដែល​បច្ចុប្បន្ន​មាន​ទំនោរ​ឆ្លង​ដែន​ទៅ​ទិញ​របស់​ទំនើប​ៗ​ពី​ប្រទេស​លាវ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​វៀងច័ន្ទន៍​៕

អាន​ព័ត៌មាន​បន្ថែម

_____________________________________________________
អាន​ផង​ដែរ​៖
១. Vientiane New World 

%d bloggers like this: