jump to navigation

ស្ហាត់​ដោន បាងកក ថ្ងៃចន្ទ 13 ខែមករា 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

បណ្ដា​ពួក​ប្រជាជន​ថៃ ដែល​នាំ​គ្នា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ​នោះ នា​ថ្ងៃ​នេះ (១៣ មករា ២០១៤​) បាន​នាំ​គ្នា បង្កើន​ការ​តវ៉ា​ខ្លាំង​ក្លា​ថែម​ទៀត ដោយ​នាំ​គ្នា​បំបែក​ក្រុម​បិទ​ផ្លូវ​បំបែក​នានា​ទូទាំង​ក្រុង​បាងកក យ៉ាង​ហោច​ណាស់​ចំនួន​៧​ទី​តាំង​ដែរ ក្នុង​យុទ្ធ​នា​ការ​ដែល​គេ​ហៅ​ថា បិទ​ក្រុង​បាងកក ឬ​ស្ហាត់​ដោន បាងកក ដើម្បី​ពង្រីក​ការ​ទាម​ទារ​របស់​គេ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ព្រម​ទាំង​គណៈ​រដ្ឋមន្ត្រី​ទាំង​មូល​លា​ចេញ​ពី​តំណែង និង​ចាត់​តាំង​សភា​តំណាង​ប្រជាជន​ថ្មី​មួយ​។

ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​គណៈ​កម្មការ​ប្រជាជន​ដើម្បី​កំណែ​ទម្រង់​ប្រទេស​ថៃ​ឲ្យ​ជា​ប្រជាធិបតេយ្យ​​ពេញ​លេញ​​ដែល​មាន​ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​ជា​ប្រមុខ ហើយ​ដែល​ដឹក​នាំ​ដោយ​បណ្ដា​ក្រុម​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​នោះ ​បាន​នាំ​គ្នា​បិទ​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​ចាប់​តាំង​ពី​ព្រឹក​មិញ​មក​ម្ល៉េះ ព្រម​ទាំង​គំរាម​នឹង​បិទ​ក្រសួង​មន្ទីរ​រាជការ​ថៃ​ជា​បន្ត​បន្ទាប់​ទៀត​។

ប្រទេស​ថៃ​បាន​និង​កំពុង​ទទួល​រង​នូវ​ការ​តវ៉ា​រាប់​ខែ​មក​ហើយ​ពី​ក្រុម​នេះ បើ​ទោះ​បី​ជា​នាយករដ្ឋមន្ត្រី​ថៃ បាន​​រំលាយ​សភា​​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ​ក្ដី​។ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ថៃ បាន​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​ជា​ថ្មី ដែល​កំណត់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ខាង​មុខ​នេះ តែ​ស្ថានការណ៍​នៅ​ប្រទេស​ថៃ​នា​ពេល​នេះ ហាក់​បី​ដូច​ជា​មិន​អំណោយ​ផល​សម្រាប់​ការ​បោះ​ឆ្នោត ហើយ​ការ​បោះ​ឆ្នោត​ក៏​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ​៕




__________________________________________________
អាន​ផង​ដែរ​
១. យិងលក្សណ៍ ប្រកាស​រំលាយ​សភា ឯ​ស្ថានការណ៍​ថៃ​បន្ត​វឹក​វរ
២. បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ
៣. មឿង​ថៃ​ថ្ងៃ​នេះ

%d bloggers like this: