jump to navigation

កម្ពុជា​វៀតណាម សាង​ស្ពាន​មិត្រភាព​ទី​១ ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ ថ្ងៃអង្គារ 14 ខែមករា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, Tiếng Việt.
add a comment

នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ (១៤ មករា ២០១៤) ប្រទេស​កម្ពុជា និង​វៀតណាម បាន​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត គឺ​ការ​ត​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ដោយ​ស្ពាន​មិត្រភាព​ទី​១ រវាង​ច្រក​ជ្រៃ​ធំ នា​ខេត្ត​កណ្ដាល និង​ច្រក​ឡុងប៊ិញ នា​ខេត្ត​អាន​យ៉ាង​ របស់​វៀតណាម​។ លោក​ ហ៊ុន សែន រួម​និង​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យ៉ុង បាន​ចូល​រួម​ជា​អធិបតី​​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ជា​ប្រវត្តិសាស្ត្រ​នេះ​។

គម្រោង​សាងសង់​ស្ពាន ជ្រៃ​ធំ – ឡុង​ប៊ិញ មាន​ប្រវែង ៤២៨​ម៉ែត្រ​។ ការដ្ឋាន​សាងសង់​ស្ពាន​នេះ ឆ្លងកាត់​ដៃ​ទន្លេបាសាក់ ហៅថា ព្រែក​ជ្រៃ​ធំ ឬ​ព្រែកបាក់​ដាយ​ព្រំប្រទល់​កម្ពុជា វៀតណាម ដោយ​គម្រោង​នេះ ស្ថិតនៅ​ចម្ងាយ ១.២២៥ ម៉ែត្រ ពី​ចំនុចប្រសព្វ​ទន្លេបាសាក់​និង​ព្រែក​ជ្រៃ​ធំ ឬ​ព្រែកបាក់​ដាយ ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ​ គ្រោង​នឹង​ចំណាយ​ថវិកា​សរុប ៣៨,៣៩ លាន​ដុល្លារ​អាមេរិក​ នឹង​ត្រូវ​ប្រើ​រយៈពេល​សាងសង់ ៣០ ខែ ចាប់ផ្តើម​ពី​ខែ​មករា ឆ្នាំ​២០១៤ និង​គ្រោង​បញ្ចប់​នា​ខែកក្កដា ឆ្នាំ​២០១៦​​៕

លោក​ ហ៊ុន សែន រួម​និង​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យ៉ុង បើក​ការដ្ឋាន​សាង​សង់​ស្ពាន
គំនូស​ស្ពាន​មិត្រ​ភាព​ទី​១ វៀតណាម​កម្ពុជា

_________________________________________
អាន​ព័ត៌មាន​បន្ថែម​
១. ​ស្ពាន​ជ្រៃ​ធំ-ឡុង​ប៊ិញ​«​ស្ពាន​មិត្តភាព.សហប្រតិបត្តិការ.ត​ភ្ជាប់​»
២. ជ្រៃ​ធំ​-​ ឡុ​ង​ប៊ិ​ញ​ចាប់ផ្តើម​សាងសង់​ស្ពាន​ព្រឹក​នេះ​
៣. ស្ពាន​ជ្រៃ​ធំ ភ្ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ

%d bloggers like this: