jump to navigation

លទ្ធផល​ស្ទង់​មតិ​ថា​អ្នក​មាន​ជីវភាព​មធ្យម​របស់​វៀតណាម​កើន​ឡើង​លឿន​ជាង​គេ​បំផុត​នៅ​អាស៊ាន ថ្ងៃពុធ 22 ខែមករា 2014

Posted by សុភ័ក្ត្រ in Tiếng Việt.
2 comments

ស្ថានីយ​វិទ្យុ​សំឡេង​វៀតណាម​បាន​រាយ​ការណ៍​ដោយ​សម្អាង​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​បូស្តុន ខនសុលធីង ហ្គ្រុប (BCG) ថា ជន​មាន​ឋានៈ​មធ្យម​របស់​វៀតណាម​កំពុង​ត្រូវ​បាន​កើន​ឡើង​លឿន​ជាង​គេ​បំផុត​នៅ​ក្នុង​ភូមិភាគ​អាស៊ី​ភាគ​អាគ្នេយ៍​។

ការ​ស្ទង់​មតិ​របស់​ BCG បាន​ឲ្យ​ដឹង​ថា អតិថិជន​វៀតណាម​ជា​ក្រុម​ដែល​សំឡឹង​មើល​ពិភព​លោក​ក្នុង​ផ្លូវ​វិជ្ជមាន ដោយ​ជាង​៩០​ភាគ​រយ ជឿ​ថា សភាព​ការ​រស់​នៅ​របស់​ពួក​ខ្លួន​មាន​ភាព​ប្រសើរ​ជាង​ជំនាន់​ឪពុក​ម្ដាយ​របស់​ពួក​គេ និង​ជឿ​ថា​គុណភាព​ជីវិត​នឹង​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់​។

វៀតណាម​​បាន​ក្លាយ​ជា​ទិស​ដៅ​ដែល​ទាក់​ទាញ​បណ្ដា​អ្នក​វិនិយោគ​បរទេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រុមហ៊ុន​សាំសុង បាន​ទទួល​ការ​អនុញ្ញាត​បើក​រោង​ចក្រ​ដោយ​មាន​ទុន​វិនិយោគ​១.២០០​លាន​ដុល្លារ និង​ក្រុមហ៊ុន​នេស្លេ ទើប​តែ​បាន​បើក​រោង​ចក្រ​ផលិត ក្នុង​ទុន​វិនិយោគ​២៤០​លាន​ដុល្លារ​​៕

អាគារ​ខ្ពស់​ៗ​កប់​ពពក​នៅ​ទីក្រុង​ហាណូយ​របស់​វៀតណាម បង្ហាញ​ពី​ជីវភាព​រស់​នៅ​កើន​ឡើង​របស់​ប្រជាជន​វៀតណាម

អាគារ​កប់​ពពក​នៅ​ទីក្រុង​ព្រៃ​នគរ​របស់​វៀតណាម

_____________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. មក​មើល​ផ្លូវ​ហាយវេយ៍​វៀតណាម ទំនើប​ទាន់​សម័យ​៥៥​គ.ម. ពី​ក្រុង​ព្រៃ​នគរ​ទៅ​អាកាស​យាន​ដ្ឋាន​ថ្មី ដែល​មិន​ទាន់​បាន​សាង​សង់ 
២. វៀតណាម​ផ្ដើម​សាង​សង់​ផ្លូវ​ក្រោម​ដី​នៅ​ព្រៃ​​នគរ​បន្ទាប់​ពី​ខក​ខាន​ពីរ​ឆ្នាំ
៣. ហាណូយ​សង់​អាគារ​ខ្ពស់​បំផុត​យក​លំនាំ​អាវ​ផាយ​យួន

%d bloggers like this: