jump to navigation

ឡុងដុង កំពុង​មាន​រថ​យន្ត​ក្រុង​បម្រើ​សាធារណ​ជន ថ្ងៃ​ព្រហស្បតិ៍ 23 ខែមករា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
9 comments

ថ្ងៃ​នេះ​អាជ្ញាធរ​ទីក្រុង​ឡុង​ដុង នៃ​ប្រទេស​អង់គ្លេស​កំពុង​រៀប​ចំ​គូស​គំនូស​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដើម្បី​ដាក់​សាក​ល្បង​រត់​រថយន្ត​ក្រុង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ទីក្រុង​ដ៏​មហា​រញ៉េ​រញ៉ៃ​របស់​ខ្លួន​។

តាម​រយៈ​រូប​ថត​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​នៅ​តាម​បណ្ដាញ​នានា​នៅ​លើ​អ៊ីនធ័រណេត គេ​ឃើញ​​អាជ្ញាធរ​អង់គ្លេស​ផ្ដើម​គូស​សញ្ញា​បញ្ជាក់​ពី​កន្លែង​ដែល​រថយន្ត​ក្រុង​ត្រូវ​ចត ឬ​នៅ​មុខ​ចំណត​នានា ដើម្បី​ឲ្យ​អ្នក​ដំណើរ​ចុះ និង​ឡើង​រថយន្ត​ក្រុង​នោះ​ឯង ឬ​ដែល​ភាសា​ខ្មែរ​យើង​ហៅ​ថា «បើស ស្តុប​» Sic

ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន​ស្ដី​ពី​ការ​រៀប​ចំ​ចំណត​រថយន្ត​ក្រុង​នៅ​ក្នុង​ទីក្រុង​ឡុងដុង ចក្រ​ភព​អង់គ្លេស​៖ (រូប​ថត​ពី​គេហទំព័រ​សប្បាយ​)



_______________________________________________
អាន​ផង​ដែរ​៖
១. ទៅ​ដល់​ស្រុក​អង់គ្លេស​តាំង​តែ​ពី​ច្រក​ចូល​ពោធិចិនតុង…!
២. ឡាន​ក្រុង​ភ្នំពេញ​៖ អនាគត​មួយ​ដែល​ស្រអាប់

%d bloggers like this: