អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស ថ្ងៃពុធ 29 ខែមករា 2014
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ພາສາລາວ.trackback
បន្ទាប់ពីការសោយព្រះទិវង្គតនៃអង្គព្រះមហាក្សត្រិយ៍ខ្លួន (លាវហៅម្ចាស់ជីវិត) ព្រះករុណាព្រះបាទសម្ដេចព្រះចៅ ស្រីស្វាងវង្ស កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥៩ មក រាជការលាវ ក៏បានចាត់ព្រះរាជពិធីបុណ្យព្រះបរមសព ព្រមថ្វាយព្រះភ្លើងព្រះបរមសព តាមរាជបវេណី។ អ្វីដែលគួរជាទីកត់សម្គាល់នោះ គឺហេតុភេទធម្មជាតិដ៏អស្ចារ្យមួយនាថ្ងៃថ្វាយព្រះភ្លើង។
ខណៈដែលព្រះរាជពិធីថ្វាយព្រះភ្លើងកំពុងប្រព្រឹត្តទៅ ដោយមិនទាន់ចប់សព្វគ្រប់នៅឡើយនោះ ក៏កើតមានព្យុះភ្លៀងយ៉ាងខ្លាំង បក់ចូលទីវាលព្រះមេរុដែលកំពុងប្រារព្ធព្រះរាជពិធី ដែលបណ្ដាលឲ្យកំពូលឆត្ររួត លើព្រះមេរុបាក់ធ្លាក់ចុះ។
ខ្យល់ព្យុះខ្លាំងខណៈកំពុងប្រព្រឹត្តទៅនៃព្រះរាជពិធីថ្វាយព្រះភ្លើង
មនុស្សម្នាដែលយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងនៅខណៈនោះ គ្រប់គ្នាក៏នាំគ្នាគិតថានេះជាគ្រោះអាក្រក់មួយសម្រាប់ព្រះនគរលាវ ហើយដែលថាផែនដីលាវ អាចនឹងត្រូវអស់មានស្ដេចផែនដីគ្រប់គ្រងទៀតហើយ ឬថារបបក្សត្រិយ៍ និងត្រូវរលត់បានពីប្រទេសលាវ នោះឯង។
ប្រហែលទំនាយ ព្រមទាំងអភូតហេតុនេះហើយមើលទៅដូចជាឆុតមែនទែន ដែលបន្ទាប់ពីព្រះអង្គទៅ ប្រទេសលាវ ក៏ត្រូវបានពួកកុម្មុយនីស្តលាវ រំលំរបបក្សត្រិយ៍បានសម្រេចនាឆ្នាំ១៩៧៥ និងគ្រប់គ្រងប្រទេសលាវ ប្រែក្លាយជារបបសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ រហូតមកដល់បច្ចុប្បន្ន៕
__________________________________________________
អានផងដែរ៖
១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៣. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
[…] […]
[…] […]
[…] […]
[…] […]
[…] […]
Good
[…] […]