jump to navigation

រូប​ចាស់​និទាន​ថ្មី​៖ កាល​គ្រា​បុណ្យ​សម្ពោធ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ ថ្ងៃសុក្រ 28 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អតីតភាព.
add a comment



វិនាស​ជន​ជាតិ​កូឡា នៅ​ប៉ៃលិន គួរ​តែ​ត្រូវ​បាន​សិក្សា ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
5 comments

កាល​ពី​ខ្ញុំ​បាន​ទៅ​ខេត្ត​ប៉ៃលិន​ជា​គ្រា​ដំបូង ខែ​សីហា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ព្យាយាម​រក ព្រម​ទាំង​សាក​សួរ​បង​ប្អូន​អ្នក​កំពុង​រស់​នៅ​និង​ប្រកប​របរ​រក​ស៊ី​ជា​ច្រើន​នាក់​ស្ដី​អំពី​ជន​ជាតិ​កូឡា ដែល​ធ្លាប់​តែ​ល្បី​ឈ្មោះ និង​ជា​អ្នក​នាំ​ភាព​រុង​រឿង​នៃ​ប៉ៃលិន​កាល​គ្រា​អតីត​កាល​នោះ​។ ចម្លើយ​ដែល​ខ្ញុំ​បាន​រក​ឃើញ​បាន​ប្រែ​ជា​ក្ដី​ស្រងាក​ចិត្ត​គឺ​គ្មាន​នរណា​បាន​ដឹង ឬ​ដឹង​ឮ​តិច​តួច​ណាស់​ពី​ជន​ជាតិ​កូឡា ហើយ​ជន​ជាតិ​កូឡា​នៅ​ប៉ៃលិន​វិនាស​ផុត​ពូជ​ស្ទើរ​អស់​ទៅ​ហើយ​។ បច្ចុប្បន្ន​នេះ​អ្នក​រស់​នៅ​ប៉ៃលិន​ភាគ​ច្រើន​លើស​លុប​សុទ្ធ​តែ​ជា​អ្នក​ចំណូល​ថ្មី​ទាំង​អស់​។

ជន​ជាតិ​កូឡា​កំពុង​ជិះ​សេះ​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន ប្រទេស​កម្ពុជា ដែល​ជា​តំបន់​មួយ​ល្បី​ឈ្មោះ​ខាង​ត្បូង​។ ស្រង់​ចេញ​ពី​សៀវភៅ Five Years in Siam (ប្រាំ​ឆ្នាំ​នៅ​ស្យាម​ប្រទេស) ដោយ H. Warington Smyth, ១៨៩៨​។

កូឡា គឺ​ជា​ជន​ជាតិ​ដើម​កំណើត​តៃ ដែល​ភៀស​ខ្លួន​ពី​ខេត្ត​យូណាន ប្រទេស​ចិន​, ពី​រដ្ឋ​មន និង​ស្ហាន ក្នុង​ប្រទេស​ភូមា មក​ភាគ​ខាង​ជើង​ឆៀង​ខាង​ត្បូង​របស់​ប្រទេស​ថៃ កាល​ពី​ប្រមាណ​ចុង​សតវត្សរ៍​ទី​១៩​។ គ្រា​ម្ដង​នោះ ជន​ជាតិ​កូឡា បាន​រស់​នៅ​យ៉ាង​ច្រើន​លើស​លុប​នា​ខេត្ត​ប៉ៃលិន កម្ពុជ​ប្រទេស​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ក្នុង​អំឡុង​សម័យ​អាណានិគម​និយម​បារាំង ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា ទី​នោះ​ហើយ​ដែល​បណ្ដា​ជន​ជាតិ​កូឡា​បាន​ប្រកប​របរ​ភាគ​ច្រើន​គឺ​ជា​អ្នក​ជួញ​ដូរ​ត្បូង​។

សង្គ្រាម​រ៉ាំរ៉ៃ​អស់​ច្រើន​សតវត្សរ៍​ប្រហែល​ជា​កត្ដា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់ ព្រម​ទាំង​វិនាស​អស់​រលីង​នូវ​ជន​ជាតិ​កូឡា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំង​មូល​។ វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ នូវ​សោភ័ណ្ឌ​ភាព​របស់​ប៉ៃលិន​បច្ចុប្បន្ន​បាន​ក្លាយ​ត្រឹម​ជា​សំណល់ ព្រម​សំណោក​អតីត​កាល​ពី​ភាព​រុង​រឿង ដែល​បន្សល់​ទុក​ដោយ​ជន​ភៀស​ខ្លួន​មួយ​ក្រុម (កូឡា) ហើយ​បច្ចុប្បន្ន​ពួក​គេ​បាន​វិនាស​ផុត​ពូជ​អស់​ទៅ​ហើយ​។

ការ​សិក្សា​ស៊ី​ជម្រៅ​មួយ​ស្ដី​ពី​ភាព​វិនាស​ហិន​ហោច​នៃ​ជន​ជាតិ​កូឡា​នៅ​ប៉ៃលិន គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ទុក​ជា​មេ​រៀន និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​ជាតិ​ខ្មែរ​៕

_________________________________________________________________________
អាន​ផង​ដែរ​
១. មក​លេង​ភ្នំ​យ៉ាត
២. មក​ដល់​ប៉ៃលិន

កម្រើក​ក្រុម​កុម្មុយនីស្ត​ថៃ ថ្ងៃពុធ 26 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
2 comments

ក្រុម​កុម្មុយនីស្ត​ថៃ ដែល​បាន​រំសាយ​ខ្លួន​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ ហាក់​បី​កម្រើក​ឡើង​វិញ​ជា​លំដាប់ ជា​ពិសេស​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ​កំពុង​វឹក​វរ​យ៉ាង​ខ្លាំង​នូវ​ហេតុការណ៍​នយោបាយ​មិន​ស្រាក​ស្រាន​។ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លង​ទី​ថ្មី​ៗ​​នេះ​ក្រុម​កុម្មុយនីស្ត​ថៃ​មួយ​ក្រុម ដែល​ពេល​នេះ​បាន​ឲ្យ​ឈ្មោះ​ខ្លួន​គេ​ថា​ជា «ក្រុម​អ្នក​រួប​រួម​អភិវឌ្ឍន៍​ជាតិ​ថៃ​ដើម្បី​ប្រជាធិបតេយ្យ​» ​បាន​ចេញ​មក​​​ធ្វើ​សេចក្ដី​ថ្លែងការណ៍ ប្រកាស​ចាប់​អាវុធ​ប្រជាជន​ដើម្បី​តស៊ូ នឹង​អ្វី​ដែល​គេ​ហៅ​ថា​អំណាច​ផ្ដាច់​ការ អាមាត្យ​និយម និង​ប្រកាស​ការពារ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​​ផង​ដែរ​។

ខាង​ក្រោម​នេះ​ជា​ឃ្លីប​វីដេអូ​នៃ​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អតីត​កុម្មុយនីស្ត​ថៃ​៖

___________________________________________________
ទស្សនាផងដែរ
១. ចម្រៀង​កុម្មុយនីស្ត​ថៃ
២. មឿង​ថៃ​ថ្ងៃ​នេះ

ស្មារតី​តម្រួត​អ៊ុយក្រែន ដែល​ពិភព​លោក​គួរ​ផ្ដល់​តម្លៃ ថ្ងៃអង្គារ 25 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in បរទេស, វីដេអូ.
add a comment

បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​ជា​ហេតុ​បណ្ដាល​ឲ្យ​ប្រជាជន​អ៊ុយក្រែន​ស្លាប់​ជា​ច្រើន​មក​នោះ នា​ថ្ងៃ​នេះ តម្រួត​អ៊ុយក្រែន​មួយ​ក្រុម​បាន​ចេញ​មុខ​មក​លុត​ជង្គង់​សុំ​ខមា​ទោស​ពី​ប្រជាជាតិ​ខ្លួន​ទៅ​លើ​ករណី​ដែល​តម្រួត​អ៊ុយក្រែន​ធ្វើ​បាន​បាញ់​បង្ក្រាប​ប្រជាជន​ខ្លួន​នោះ​។

វា​ពិត​ជា​គួរ​ឲ្យ​គោរព​ខ្លាំង​ណាស់ យ៉ាង​ហោច​ណាស់​អ្នក​ដែល​តាម​ពិត​ទៅ​ត្រូវ​មាន​ភារកិច្ច​ការពារ​ប្រជាជន​ខ្លួន រស់​នឹង​ភាស៊ី​អាករ​ដែល​ប្រជាជន​ខ្លួន​បាន​ផ្ដល់​ឲ្យ​នោះ ជាក់​ស្ដែង​ដូច​តម្រួត​អ៊ុយក្រែន​បាន​ធ្វើ​នា​ថ្ងៃ​នេះ​។

គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់ សម្រាប់​ប្រជាជន​អ៊ុយក្រែន បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​នៅ​មាន​ក្រុម​បុគ្គលិក​រដ្ឋ (តម្រួត​) មួយ​ក្រុម​ទៀត ដែល​ចូល​រួម​ឈឺ​ឆ្អាល និង​ឈឺ​ចុក​ចាប់​នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​ក្រុម​តម្រួត​គ្នា​គេ ធ្វើ​ការ​បាញ់​ប្រហារ និង​បង្ក្រាប​ប្រជាជន​ខ្លួន​ឯង ដើម្បី​គ្រាន់​តែ​ការពារ​នូវ​អំណាច​ផ្ដាច់​មុខ​របស់​ក្រុម​ដឹក​នាំ​ប្រទេស​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​។

សម្រាប់​ទង្វើ​របស់​តម្រួត​អ៊ុយក្រែន​នា​ពេល​នេះ បាន​នឹង​កំពុង​ដាស់​ស្មារតី និង​យ៉ាង​ហោច​ណាស់​ធ្វើ​ជា​គំរូ សម្រាប់​ក្រុម​អ្នក​ដែល​ត្រូវ​ការ​ពារ​ប្រជាជន​ខ្លួន មាន​តម្រួត ទាហាន​ នេះ​ជា​ដើម​។ល។ នៅ​ប្រទេស​ផ្សេង​ទៀត មាន​ដូច​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ជា​ច្រើន យក​ទៅ​អនុវត្ត​តាម​​៕

ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ ស្ដេច​ប្រពាស​នគរ​វត្ត នា​គ.ស.​១៩២១ ថ្ងៃចន្ទ 24 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ.
add a comment

ប្រសិន​បើ​យើង​និយាយ​ពី​រូបភាព​មាន​ចលនា ឬ​វីដេអូ​នោះ គឺ​ប្រហែល​មាន​តែ​​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះ​សិរីសុវត្ថិ ចម​ចក្រពង្ស ទេ ដែល​យើង​អាច​ឃើញ​មុន​គេ​បង្អស់ នៅ​ក្នុង​នគរ​កម្ពុជា​យើង​។ ក្រៅ​ពី​​នោះ​រូប​ថត​របស់​ទ្រង់ យើង​អាច​រក​ឃើញ​មាន​ច្រើន​ជាង​ព្រះ​ករុណា​ជា​អម្ចាស់ ព្រះ​ សិរីសុវត្ថិ មុនីវង្ស ដែល​សោយ​រាជ្យ​ក្រោយ​ព្រះ​អង្គ​នោះ​ទៅ​ទៀត​ផង​។

នេះ​ជា​រូប​ភាព​មាន​ចលនា ដែល​អាច​ចាត់​ទុក​ថា​ជា​រូប​កម្រ​មួយ​ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​រូប​ភាព​របស់​ព្រះ​ករុណា​ ព្រះ​សិរីសុវត្ថិ អម​នឹង​មន្ត្រី​ខ្ញុំ​រាជការ​ខ្មែរ​សម័យ​នោះ​ជា​ច្រើន​ទៀត ដែល​ព្រះ​អង្គ​បាន​យាង​ប្រពាស​ប្រាសាទ​នគរ​វត្ត​កាល​ពី​គ.ស.​១៩២១ គឺ​បន្ទាប់​ពី​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​សារ​មន្ទីរ​ជាតិ​បច្ចុប្បន្ន​នេះ​មក​​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋធានី​លាវ «វៀង​ចន្ទន៍​» ថ្ងៃអាទិត្យ 23 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អំពីភាសា, ພາສາລາວ.
53 comments

ប្រជាជនខ្មែរស្ទើរតែទាំងអស់ ជាពិសេសបណ្ដាអ្នកសារព័ត៌មាន ទាំងរដ្ឋក្ដី ទាំងឯកជនក្ដី មានការយល់ច្រឡំ ឬមិនចេះ ឬមិនដឹងក្នុងហេតុផលណាមួយពីប្រភពដើមនៃឈ្មោះរដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ (សបប លាវ) គឺនគរហ្លួងវៀងចន្ទន៍។

ប្រភពដើមនៃឈ្មោះរដ្ឋធានីលាវនេះ ចេញមកពីភាសាបាលី ដែលជាភាសាកំណើតនៃព្រះពុទ្ធសាសនានិកាយហិនយាន ជាសាសនាប្រចាំប្រជាជនតំបន់នេះ ដូចគ្នានឹងប្រទេសកម្ពុជាយើងដែរ។ ឈ្មោះពិតនៃក្រុងនេះ គឺ «វៀងចន្ទន៍» ឬ «វៀងច័ន្ទន៍» ដែលមានន័យថាទីក្រុង ឬធានីនៃដើមចន្ទន៍ គឺជាដើមមួយប្រភេទដែលមានខ្លឹមក្រអូប ឬក្នុងភាសាសំស្ក្រឹតសរសេរ चन्दन (chandana) និងភាសាលាវសរសេរ ຈັນ ឬ ຈັນທນ໌ នោះឯង។ វាដូចគ្នាដែរ នៅក្នុងសំណេរភាសាថៃ ដែលត្រូវសរសេរថា เวียงจันทน์ និងសំណេរភាសាខ្មែរ គឺ វៀងចន្ទន៍។

នៅក្នុងវចនានុក្រមខ្មែរ ពាក្យ៖ ចន្ទន៍ គឺជាភាសាបាលី សំស្ក្រឹត និងត្រូវបានផ្ដល់និយមន័យថាជាឈ្មោះឈើមានខ្លឹមក្រអូប : ចន្ទន៍ស, ចន្ទន៍ក្រហម ។

ឯពាក្យ វៀង គឺជាភាសាលាវ សៀម ដែលមានន័យថា រាជធានី, ក្រុង; វាំង; កំពែងក្រុង : វៀងចន្ទន៍ ក្រុងចន្ទន៍ (ក្នុងប្រទេសលាវប៉ែកខាងកើត)។

អ្វីដែលធ្វើឲ្យប្រជាជនខ្មែរមានការយល់ច្រឡំ (ឬអ្នកឯទៀត ទាំងថៃ ទាំងលាវខ្លួនឯង) គឺប្រហែលដោយសារការបញ្ចេញសំឡេងនៃពាក្យ «ចន្ទន៍» (ចាន់) ដែលទំនងដូចនឹងពាក្យដែលសរសេរជា «ចន្ទ្រ» ឬ «ចន្ទ» ដែលមានន័យថាព្រះខែ ឬក្នុងភាសាសំស្ក្រឹតសរសេរ चन्द्र (chandra) និងភាសាលាវ សរសេរថា ຈັນ ឬ ຈັນທຣ໌ នោះឯង។

ហេតុដូចនេះ ទីក្រុងរបស់ប្រទេសលាវនេះ មិនមែនមានអត្ថន័យថា ជាទីក្រុងនៃព្រះចន្ទទេ តែគឺជាទីក្រុងដែលសម្បូរទៅដោយដើមចន្ទន៍ នោះឯង គឺវៀងចន្ទន៍ មិនមែនវៀងចន្ទ ទេ៕

ជ្រុងមួយនៃរដ្ឋធានីវៀងចន្ទន៍

___________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ការយល់ច្រឡំ និងសរសេរព្រះនាម ព្រះបាទ អង្គ ដួង
២. បុប្ផាវៀងចន្ទន៍
៣. វៀងច័ន្ទន៍
៤. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»
៥. ប្រវត្តិក្រុងវៀងចន្ទន៍
៦. ការយល់ច្រឡំ និងការសរសេរពាក្យ «រង់ចាំ» ជា «រងចាំ»
៧. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៨. ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ»
៩. ការយល់ច្រឡំ និងការសរសេរខែ «មីនា» ជា «មិនា»
១០. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
១១. ការយល់ច្រឡំ និងការសរសេរពាក្យ «និស្សិត» ជា «និសិត្ស» ឬ «និសិត្យ»
១២. ការយល់ច្រឡំ និងការសរសេរពាក្យ «រជ្ជទាយាទ» ជា «រាជទាយាទ»
១៣. ការ​យល់​ច្រឡំ​រវាង​ពាក្យ «​គណនី» និង «​គណនេយ្យ​»

អង្គរ​ជា​បេតិកភណ្ឌ​របស់​យើង ថ្ងៃសៅរ៍ 22 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, English.
4 comments

%d bloggers like this: