jump to navigation

ទៅ​លេង​កែប ថ្ងៃអាទិត្យ 2 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី​៣ ខ្ញុំ​ព្រម​ទាំងមគ្រួសារ​មួយ​ហ្វូង​ទៀត​បាន​នាំ​គ្នា​ទៅ​លេង​រមណីដ្ឋាន​កែប និងខេត្ត​កំពត​។ ដោយ​ចេញ​ពី​ភ្នំពេញ​រៀង​ជ្រេ​បន្តិច​ទៅហើយ ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃ​ត្រង់​ឯណុះ​ទើប​ទៅ​ដល់​ឆ្នេរ​កែប​។

ជា​ការ​ពិត​ខ្ញុំ​ខាន​មក​លេង​កែប​ច្រើន​ឆ្នាំ​ហើយ អាច​ថា​១០​ឆ្នាំ​ហើយ​ក៏​ថា​បាន គឹ​យូរ​មែន​ទែន​។ បច្ចុប្បន្ន​កែប​មាន​ការ​រៀប​ចំ​ស្អាត​បាទ​ច្រើន​គួរ​សម រួម​ជាមួយ​និង​ផ្លូវ​តាម​មាត់​សមុទ្ទ​។ល។ ព្រឹក​មិញ​នេះ​មនុស្ស​ម្នា​ច្រើន​សម្បើម​ណាស់ គឺ​ប្រប​ឆ្នេរ​កែប​ទាំង​មូល​តែ​ម្ដង ចំណែក​ឯ​តូប​នានា ព្រម​ទាំង​អាហារ​នោះ​គឺ​កាប់​សម្បើម​ណាស់ អាជ្ញាធរ​កែប​គួរ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ​ជៀស​វាង​កេរ្ដិ៍​ឈ្មោះ​កែប​ទៅ​ថ្ងៃ​ក្រោយ​។

បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ និង​សម្រាក​លេង​បាន​មួយ​សន្ទុះ​មក​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ទើប​ត្រឡប់​មក​ភ្នំពេញ​វិញ​៕





%d bloggers like this: