jump to navigation

រក​ឃើញ​ព្រះ​បរម​សារីរិក​ធាតុ និង​ព្រះ​កោដ្ឋ​មាស ព្រម​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​របស់​ជាតិ​ដែល​ត្រូវ​ចោរ​លួច ថ្ងៃសុក្រ 7 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
3 comments

  • ១សប្ដាហ៍មុនថ្ងៃបុណ្យមាឃបូជា

អាជ្ញាធរខ្មែរបានរកឃើញ និងចាប់បានជនសង្ស័យដែលលួចព្រះបរមសារីរិកធាតុ ជាមួយព្រះកោដ្ឋមាស ព្រមទាំងវត្ថុមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបានជាច្រើនទៀតរបស់ព្រះនគរ ដែលបានបាត់បង់កាលពីដើមខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ។

ភ្នាក់ងារមានសមត្ថកិច្ចរបស់ខេត្តតាកែវ ព្រមទាំងខេត្តកណ្ដាល បានចាប់ជនល្មើសដែលសង្ស័យ នៅភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីម៉ោង ២:១៥នាទី រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ (ម្សិលមិញនេះ)។ បន្ទាប់មកព្រះបរមសារីរិកធាតុ ត្រូវបានយកទៅរក្សាទុកនៅឯវត្តចំពុះក្អែកជាយក្រុងភ្នំពេញ។

ដោយឡែកនៅម៉ោងជាង១រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ (ថ្ងៃនេះ) ព្រះបរមសារីរិកធាតុ ត្រូវបានប្រគល់ជូនសម្តេចចៅហ្វាវាំង គង់ សំអុល ដង្ហែយកទៅដតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង ដើម្បីរកពេលវេលាស័ក្តិសមដង្ហែទៅតម្កល់ទុកឯព្រះសាក្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យដូចដើមវិញ៕


ព្រះបរមសារីរិកធាតុត្រូវបានប្រគល់សម្ដេចចៅហ្វាវាំង យកតម្កល់ទុកព្រះបរមរាជវាំង (រូប៖ ដើមអម្ពិល)

_______________________________________________
អានផងដែរ
១. នៅពេលដែលវត្ថុមានតម្លៃរបស់ជាតិ ត្រូវចោរលួចប្លន់
២. រកឃើញព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ និងចាប់ចោរលួចបានម្នាក់
៣. តុលាការ ខេត្តកណ្តាល សម្រេចឃុំខ្លួន ជនសង្ស័យ លួចព្រះបរម សារីរិកធាតុ ដាក់ពន្ធនាគារ
៤. ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ យកទៅតំកល់ទុកនៅក្នុងព្រះបរមរាជវាំង
៥. ប៉ូលិសបានប្រកាសបិទសំណុំរឿងលួចសារីរិកធាតុ
៦. មន្ត្រីក្រសួងមហាផ្ទៃ៖ សម្តេចម៉ែអះអាងថាព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ដែលបានរកឃើញជាវត្ថុពិត
៧. ព្រះបរមសារីរិកធាតុ និងព្រះបរមរតនកោដ្ឋ នឹងដង្ហែរួមគ្នា ទៅតម្កល់នៅព្រះសក្យមុនីចេតិយ នៅថ្ងៃពិសាខបូជា
៨. ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ

%d bloggers like this: