jump to navigation

រក​ឃើញ​ព្រះ​បរម​សារីរិក​ធាតុ និង​ព្រះ​កោដ្ឋ​មាស ព្រម​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​របស់​ជាតិ​ដែល​ត្រូវ​ចោរ​លួច ថ្ងៃសុក្រ 7 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

  • ១សប្ដាហ៍មុនថ្ងៃបុណ្យមាឃបូជា

អាជ្ញាធរខ្មែរបានរកឃើញ និងចាប់បានជនសង្ស័យដែលលួចព្រះបរមសារីរិកធាតុ ជាមួយព្រះកោដ្ឋមាស ព្រមទាំងវត្ថុមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបានជាច្រើនទៀតរបស់ព្រះនគរ ដែលបានបាត់បង់កាលពីដើមខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ។

ភ្នាក់ងារមានសមត្ថកិច្ចរបស់ខេត្តតាកែវ ព្រមទាំងខេត្តកណ្ដាល បានចាប់ជនល្មើសដែលសង្ស័យ នៅភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីម៉ោង ២:១៥នាទី រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ (ម្សិលមិញនេះ)។ បន្ទាប់មកព្រះបរមសារីរិកធាតុ ត្រូវបានយកទៅរក្សាទុកនៅឯវត្តចំពុះក្អែកជាយក្រុងភ្នំពេញ។

ដោយឡែកនៅម៉ោងជាង១រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ (ថ្ងៃនេះ) ព្រះបរមសារីរិកធាតុ ត្រូវបានប្រគល់ជូនសម្តេចចៅហ្វាវាំង គង់ សំអុល ដង្ហែយកទៅដតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង ដើម្បីរកពេលវេលាស័ក្តិសមដង្ហែទៅតម្កល់ទុកឯព្រះសាក្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យដូចដើមវិញ៕


ព្រះបរមសារីរិកធាតុត្រូវបានប្រគល់សម្ដេចចៅហ្វាវាំង យកតម្កល់ទុកព្រះបរមរាជវាំង (រូប៖ ដើមអម្ពិល)

_______________________________________________
អានផងដែរ
១. នៅពេលដែលវត្ថុមានតម្លៃរបស់ជាតិ ត្រូវចោរលួចប្លន់
២. រកឃើញព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ និងចាប់ចោរលួចបានម្នាក់
៣. តុលាការ ខេត្តកណ្តាល សម្រេចឃុំខ្លួន ជនសង្ស័យ លួចព្រះបរម សារីរិកធាតុ ដាក់ពន្ធនាគារ
៤. ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ យកទៅតំកល់ទុកនៅក្នុងព្រះបរមរាជវាំង
៥. ប៉ូលិសបានប្រកាសបិទសំណុំរឿងលួចសារីរិកធាតុ
៦. មន្ត្រីក្រសួងមហាផ្ទៃ៖ សម្តេចម៉ែអះអាងថាព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ដែលបានរកឃើញជាវត្ថុពិត
៧. ព្រះបរមសារីរិកធាតុ និងព្រះបរមរតនកោដ្ឋ នឹងដង្ហែរួមគ្នា ទៅតម្កល់នៅព្រះសក្យមុនីចេតិយ នៅថ្ងៃពិសាខបូជា
៨. ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ

Advertisements

មតិ»

1. នៅ​ពេល​ដែល​វត្ថុ​មាន​តម្លៃ​របស់​ជាតិ ត្រូវ​ចោរ​លួច​ប្លន់ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 9 ខែ​កុម្ភៈ 2014

[…] អាន​ព័ត៌មាន​បន្ថែម​៖ ១. ផ្ទុះការភ្ញាក់ផ្អើល ពេលចោរចូលលួចវត្ថុ បុរាណនៅលើភ្នំ ព្រះរាជទ្រព្យ ២. កោដ្ឋមាស​ដាក់ សារីរិក​ធាតុ នៅលើ​ភ្នំព្រះ​រាជទ្រព្យ សង្ស័យ​ចោរលួច​យក​ទៅបាត់ ៣. ចោរទមិឡ​លួច​ព្រះ​សរីរិកធាតុ និង​វត្ថុ​បុរាណ​ពីព្រះ​សក្យមុនី​ចេតិយ​បាត់​ ៤. សមត្ថកិច្ចបន្ត ជជីកសួរឆ្មាំទាំង ៩នាក់ ដែលយាមកាម នៅព្រះសក្យមុនីចេតិយ ៥. សមត្ថកិច្ចបើកការ ស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ លើករណីចោរលួច វត្ថុបុរាណ និងកោដ្ឋមាសដាក់ សរិរិកធាតុ លើភ្នំព្រះរាជទ្រព្យ ៦. វិចារណកថា ៖ ក្រសួងវប្បធម៌ ជាអ្នកទទួលខុសត្រូវ ចំពោះប្រជាជាតិ នូវការបាត់បង់ កោដ្ឋមាស និងព្រះបរមសារីរិកធាតុ ៧. យុវវ័យ​ប្រតិកម្ម​រឿង​​បាត់​ព្រះ​សារីរិកធាតុ​ដ៏​មាន​តម្លៃ ៨. ប៉ូលិស​កំពុង​បន្ត​ស៊ើប​អង្កេត​​ការ​ចូល​លួច​​កោដ្ឋ​​ដ៏​ធំ​មួយ​​នៅ​លើ​កំពូល​ភ្នំ​ឧត្តុង្គ ៩. សមត្ថកិច្ច​សាកសួរ​ឆ្មាំ​យាម​ភ្នំ​ព្រះរាជទ្រព្យ​ពាក់ព័ន្ធ​ការ​បាត់​កោដ្ឋ​មាស​ ១០. ប៉ូលីស​​​ថា ​​មាន​​​​ពន្លឺ​​​នៃ​​​ចោរកម្ម​​​ព្រះ​​​សារីរិក​​ធាតុ ១១. ឃាត់ខ្លួន​មនុស្ស​៥​នាក់ សាកសួរ​រឿង​បាត់​កោដ្ឋ ព្រះ​បរម​សារីរិកធាតុ​ ១២. បញ្ជូនជន សង្ស័យ៥នាក់ ទៅតុលាការ ពាក់ព័ន្ធលួច កោដ្ឋមាស ដាក់សារីរិកធាតុ ១៣. ឃុំខ្លួនជន សង្ស័យ៥នាក់ ដាក់ពន្ធនាគារ ជាប់ពាក់ព័ន្ធ ការលួចកោដ្ឋមាស សារីរិកធាតុ នៅលើភ្នំ ព្រះរាជទ្រព្យ ១៤. តុលាការ​ឃុំខ្លួន​ជនសង្ស័យ​៥​នាក់ ករណី​លួច​សារីរិកធាតុ ១៥. វិចារណកថា ៖ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ នៅឯណា ? ១៦. ព្រះបរមសារីរិកធាតុ បាត់ ពី ព្រះ សក្យមុនីចេតិយ ១៧. ព្រះនរោត្តម រណឫទ្ធិ សម្តែងព្រះរាជ ហឫទ័យ ក្តុកក្តួល ចំពោះការបាត់ ព្រះបរមសារី រិកធាតុ ១៨. ព្រះបរមសារីរិកធាតុ ជាអំណោយប្រទេសស្រីលង្កា ថ្វាយព្រះមហាក្សត្រខ្មែរ ១៩. ករណី​ចោរ​លួច​​ព្រះ​សារីរិកធាតុ​​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ គឺ​ជា​និមិត្ត​​​​រូប​ដែល​​​បង្ហាញ​ពី​​ជំងឺ​ជាតិ​ ២០. ចៅក្រមចេញដីកា ឲ្យសមត្ថកិច្ច ស៊ើបអង្កេតទូទាំងប្រទេស ករណីបាត់ ព្រះបរមសារីរិកធាតុ ២១. វិចារណកថា ៖ ជាង​ ១ ខែមកហើយ ព្រះបរម សារីរិកធាតុ និងសុវណ្ណកោដ្ឋ នៅឯណា ? ២២. រកឃើញ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ និង​ឃាត់ខ្លួន​បុរស​ម្នាក់ ២៣. ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ ត្រឡប់មកឃុំគ្រងរាជា ណាចក្រកម្ពុជា វិញហើយ ២៤. ​រកឃើញ​ព្រះ​សុវណ្ណកោដ្ឋ ព្រះ​បរម​សារីរិកធាតុ និង​ចាប់ចោរ​លួចបាន​ម្នាក់ ២៥. តុលាការ ខេត្តកណ្តាល សម្រេចឃុំខ្លួន ជនសង្ស័យ លួចព្រះបរម សារីរិកធាតុ ដាក់ពន្ធនាគារ ២៦. ព្រះ​សុវណ្ណ​កោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ យក​ទៅ​តំកល់​ទុក​នៅ​ក្នុង​ព្រះបរម​រាជវាំង ២៧. ប៉ូលិស​បានប្រកាស​បិទ​សំណុំរឿង​លួច​សារីរិកធាតុ​ ២៨. រក​ឃើញ​ព្រះ​បរម​សារីរិក​ធាតុ និង​ព… […]

2. តា ម៉ាប់ - ថ្ងៃចន្ទ 10 ខែ​កុម្ភៈ 2014

ដូចមិនជឿថាម្នាក់ !

3. ព្រះ​បរម​សារីរិក​ធាតុ​ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​ព្រះ​សក្យ​មុនី​ចេតិយ​​ឯ​ភ្នំ​ព្រះ​រាជ - ថ្ងៃអាទិត្យ 22 ខែ​ឧសភា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: