jump to navigation

សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៣ ថ្ងៃចន្ទ 10 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
21 comments

ចំនួនចូលទស្សនាប្រចាំខែសម្រាប់ឆ្នាំ២០១៣

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៣នេះគឺមានចំនួន៨៩.៦១១ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២៤៦ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការថយចុះជាងឆ្នាំកន្លងទៅ (២០១២) ច្រើន គឺចំនួន ១៦.៨៥៥ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប ដល់ទៅ១០៦.៤៦៦ ឯណុះ។ ស្ថិតិនេះថយចុះជាងកាលពីឆ្នាំ២០១១ទៅទៀត ដែលកាលណុះមានចំនួន៩៧.៥១៨ដង។

បើទោះបីសរុបមានការថយចុះនូវចំនួនការចូលអានក្ដី សម្រាប់ឆ្នាំ២០១៣នេះ មានការកើនឡើងនូវស្ថិតិថ្មីប្រចាំខែ ដែលមានចំនួនចូលអានខ្ពស់ជាងពេលណាៗទាំងអស់ គឺខែកក្កដា ដែលមានចំនួនចូលអានរហូតដល់ទៅ១២.៧៣៦ដង ឈ្នះស្ថិតិចាស់កាលពីខែតុលា ឆ្នាំ២០១២ ដែលមានចំនួនតែ១០.៨៦៥ដង។ តែសម្រាប់ខែដែលចូលទស្សនាទាបជាងគេវិញ សម្រាប់ឆ្នាំ២០១៣នេះ គឺខែវិច្ឆិកា ដែលមានចំនួនទស្សនាតែ៥.៤០៥ដងប៉ុណ្ណោះ គឺតិចជាងឆ្នាំកន្លងទៅដែលមាន៧.០៩២ដង។

ឆ្នាំ២០១៣ នេះស្ថិតិទស្សនាប្រចាំខែមានទំនោរធ្លាក់ចុះ ជាលំដាប់តាំងពីដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំមានការកើនឡើងវិញបន្តិច។ តាមការឲ្យដឹង ប្រសិនបើប្លក់នេះយកទៅតាំងពិពណ៌នៅឯសារមន្ទីរឡូវើរ (Louvre) នោះនឹងត្រូវការពេល៤ថ្ងៃដើម្បីឲ្យអ្នកមកមើលបានអានអស់។ សារមន្ទីរឡូវើរនេះមានអ្នកចូលទស្សនាចំនួន៨,៥លាននាក់ក្នុង១ឆ្នាំ៕

ចំនួនអ្នកទស្សនាចាប់ពីខែកញ្ញា ឆ្នាំ២០១១

______________________________________________________
ប្រកាសទាក់ទង
១. 2013 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៣
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩
៥. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៦. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦
៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤
១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២
១១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
១២. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
១៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
១៤. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
១៥. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧)

%d bloggers like this: