jump to navigation

ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋធានី​លាវ «វៀង​ចន្ទន៍​» ថ្ងៃ​អាទិត្យ 23 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in អំពីភាសា, ພາສາລາວ.
trackback

ប្រជាជនខ្មែរស្ទើរតែទាំងអស់ ជាពិសេសបណ្ដាអ្នកសារព័ត៌មាន ទាំងរដ្ឋក្ដី ទាំងឯកជនក្ដី មានការយល់ច្រឡំ ឬមិនចេះ ឬមិនដឹងក្នុងហេតុផលណាមួយពីប្រភពដើមនៃឈ្មោះរដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ (សបប លាវ) គឺនគរហ្លួងវៀងចន្ទន៍។

ប្រភពដើមនៃឈ្មោះរដ្ឋធានីលាវនេះ ចេញមកពីភាសាបាលី ដែលជាភាសាកំណើតនៃព្រះពុទ្ធសាសនានិកាយហិនយាន ជាសាសនាប្រចាំប្រជាជនតំបន់នេះ ដូចគ្នានឹងប្រទេសកម្ពុជាយើងដែរ។ ឈ្មោះពិតនៃក្រុងនេះ គឺ «វៀងចន្ទន៍» ឬ «វៀងច័ន្ទន៍» ដែលមានន័យថាទីក្រុង ឬធានីនៃដើមចន្ទន៍ គឺជាដើមមួយប្រភេទដែលមានខ្លឹមក្រអូប ឬក្នុងភាសាសំស្ក្រឹតសរសេរ चन्दन (chandana) និងភាសាលាវសរសេរ ຈັນ ឬ ຈັນທນ໌ នោះឯង។ វាដូចគ្នាដែរ នៅក្នុងសំណេរភាសាថៃ ដែលត្រូវសរសេរថា เวียงจันทน์ និងសំណេរភាសាខ្មែរ គឺ វៀងចន្ទន៍។

នៅក្នុងវចនានុក្រមខ្មែរ ពាក្យ៖ ចន្ទន៍ គឺជាភាសាបាលី សំស្ក្រឹត និងត្រូវបានផ្ដល់និយមន័យថាជាឈ្មោះឈើមានខ្លឹមក្រអូប : ចន្ទន៍ស, ចន្ទន៍ក្រហម ។

ឯពាក្យ វៀង គឺជាភាសាលាវ សៀម ដែលមានន័យថា រាជធានី, ក្រុង; វាំង; កំពែងក្រុង : វៀងចន្ទន៍ ក្រុងចន្ទន៍ (ក្នុងប្រទេសលាវប៉ែកខាងកើត)។

អ្វីដែលធ្វើឲ្យប្រជាជនខ្មែរមានការយល់ច្រឡំ (ឬអ្នកឯទៀត ទាំងថៃ ទាំងលាវខ្លួនឯង) គឺប្រហែលដោយសារការបញ្ចេញសំឡេងនៃពាក្យ «ចន្ទន៍» (ចាន់) ដែលទំនងដូចនឹងពាក្យដែលសរសេរជា «ចន្ទ្រ» ឬ «ចន្ទ» ដែលមានន័យថាព្រះខែ ឬក្នុងភាសាសំស្ក្រឹតសរសេរ चन्द्र (chandra) និងភាសាលាវ សរសេរថា ຈັນ ឬ ຈັນທຣ໌ នោះឯង។

ហេតុដូចនេះ ទីក្រុងរបស់ប្រទេសលាវនេះ មិនមែនមានអត្ថន័យថា ជាទីក្រុងនៃព្រះចន្ទទេ តែគឺជាទីក្រុងដែលសម្បូរទៅដោយដើមចន្ទន៍ នោះឯង គឺវៀងចន្ទន៍ មិនមែនវៀងចន្ទ ទេ៕

ជ្រុងមួយនៃរដ្ឋធានីវៀងចន្ទន៍

___________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ការយល់ច្រឡំ និងសរសេរព្រះនាម ព្រះបាទ អង្គ ដួង
២. បុប្ផាវៀងចន្ទន៍
៣. វៀងច័ន្ទន៍
៤. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»
៥. ប្រវត្តិក្រុងវៀងចន្ទន៍
៦. ការយល់ច្រឡំ និងការសរសេរពាក្យ «រង់ចាំ» ជា «រងចាំ»
៧. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៨. ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ»
៩. ការយល់ច្រឡំ និងការសរសេរខែ «មីនា» ជា «មិនា»
១០. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
១១. ការយល់ច្រឡំ និងការសរសេរពាក្យ «និស្សិត» ជា «និសិត្ស» ឬ «និសិត្យ»
១២. ការយល់ច្រឡំ និងការសរសេរពាក្យ «រជ្ជទាយាទ» ជា «រាជទាយាទ»

Advertisements

មតិ»

1. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម ​ព្រះ​បាទ អង្គ ដួង | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 23 ខែ​កុម្ភៈ 2014

[…] ___________________________________________________ ប្រកាស​ប្រហាក់​ប្រហែល​៖ ១. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ… […]

2. គោរាគៈទេវី​ទៅ​ដល់​វៀងច័ន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 16 ខែ​មេសា 2014

[…] បាន​យាង​ទៅ​ដល់​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​លាវ […]

3. គោរាគៈ​ទេវី​​ទៅ​ដល់​ហ្លួង​ព្រះ​បាង | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​មេសា 2014

[…] បន្ទាប់​ពី​យាង​មក​ដល់​​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​លាវ […]

4. លាវ​នឹង​មាន​រថក្រុង​លឿន​ពិសេស​ភ្ជាប់​ព្រលាន​យន្តហោះ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 20 ខែ​មិថុនា 2014

[…] ឬ Bus Rapid Transit (BRT) នៅ​ទីក្រុង​វៀងច័ន្ទន៍ […]

5. វៀងច័ន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 20 ខែ​មិថុនា 2014

[…] វៀងច័ន្ទន៍ […]

6. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ព្រះ​បរម​នាម ជា «​កោដិ​» ជំនួស​ឲ្យ «​កោដ្ឋ​» | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 4 ខែ​កក្កដា 2014

[…] ___________________________________________________ ប្រកាស​ប្រហាក់​ប្រហែល​៖ ១. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម ​ព្រះ​បាទ អង្គ ដួង ២. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ… […]

7. ពីរ​ថ្ងៃ​នៅ​វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 26 ខែ​កក្កដា 2014

[…] កក្កដា ២០១៤​) ខ្ញុំ​បាន​មក​ក្រុង​វៀងច័ន្ទន៍ […]

8. ស៊ីធី អ៊ីនន៍ វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 28 ខែ​កក្កដា 2014

[…] កាល​ពី​យប់​ថ្ងៃ​ពុធ (២៣ កក្កដា ២០១៤) អំឡុង​ពេល​ស្នាក់​នៅ​ក្រុង​វៀងចន្ទន៍ កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កណ្ដាល​ក្រុង​វៀងចន្ទន៍ ឈ្មោះ​ថា ស៊ីធី អ៊ីនន៍ វៀងចន្ទន៍ (City Inn Vientiane)​។ ជា​សណ្ឋាគារ​ចំណាស់​មួយ​របស់​ក្រុង​នេះ មាន​កម្ពស់​៥​ជាន់ ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ឥណ្ឌា សញ្ជាតិ​លាវ​។ ស្ថិត​ក្នុង​តម្លៃ​ខ្ពស់​បន្តិច​ចំពោះ​សណ្ឋាគារ​ក្នុង​ក្រុង​វៀងច័ន្ទន៍ បើ​ប្រៀប​ធៀប​នឹង​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ​។ […]

9. វៀងចន្ទន៍​កំពុង​មាន​សណ្ឋាគារ​ខ្នាត​ធំ​ផ្កាយ​៥ រួម​មណ្ឌល​ពាណិជ្ជ​កម្ម​ទំនើប​ទាន់​សម័យ | - ថ្ងៃ​សុក្រ 3 ខែ​តុលា 2014

[…] វិនិយោគិន​មក​ពី​ប្រទេស​ចិន​​រួម​ជាមួយ​បក្ខ​រដ្ឋ​នៃ​ប្រទេស​លាវ បាន​បើក​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​សណ្ឋាគារ​ទំនើប​ទាន់​សម័យ​ធំ​បំផុត​​មួយ​កន្លែង​នៅ​​ក្នុង​រដ្ឋធានី​វៀងច័ន្ទន៍ ហើយ​ដែល​នឹង​គ្រោង​បញ្ចប់​រយៈ​ពេល​២០​ខែ​ខាង​មុខ​នេះ​ ដើម្បី​ឲ្យ​ទាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​ប្រទេស​លាវ នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​នេះ​​។ គម្រោង​ការ​នេះ​មាន​តម្លៃ​ប្រមាណ​១.៥០០​លាន​ដុល្លារ​អាមេរិក​។ […]

10. ពល​រដ្ឋ​លាវ​រាប់​សែន​នាក់​ចូល​រួម​បុណ្យ​ព្រះ​ធាតុ​ហ្លួង​ឆ្នាំ​នេះ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 16 ខែ​វិច្ឆិកា 2014

[…] ព្រះ​ធាតុ​ហ្លួង​គឺ​ជា​អត្ត​សញ្ញាណ​មួយ​របស់​ក្រុង​វៀងច័ន្ទន៍ ក៏​ដូច​ជា​ប្រទេស​លាវ​ទាំង​មូល​ផង​ដែរ​។ រូប​ព្រះ​ធាតុ​ហ្លួង​នេះ ត្រូវ​បាន​ផ្ដិត​ភ្ជាប់​នឹង​សញ្ញា​ជាតិ​របស់​សាធារណ​រដ្ឋ​ប្រធិបតេយ្យ​ប្រជាមានិត​លាវ​ផង​ទៀត​។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ពេញ​បូណ៌មី ១៥​កើត ខែ​កត្ដិក ប្រជាជន​លាវ​តែង​តែ​នាំ​គ្នា​មក​ធ្វើ​បុណ្យ​នៅ​ឯ​ព្រះ​ធាតុ​ហ្លួង​នេះ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​រដ្ឋធានី​វៀង​ច័ន្ទន៍​៕ […]

11. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 17 ខែ​វិច្ឆិកា 2014

[…] ធនប័ត្រ​ថ្មី​១​សែន​គីប​របស់​លាវ​នា​ពេល​នេះ នៅ​ផ្នែក​ខាង​មុខ​មាន​ដាក់​រូប​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ព្រះ​មហាក្ស័ត្រិយ៍​លាវ ដែល​ជា​អ្នក​ផ្លាស់​ប្ដូរ​រាជធានី​មក​នៅ​វៀងច័ន្ទន៍​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ និង​ពី​ខាង​ខ្នង​ព្រះ​អង្គ​ គឺ​ព្រះ​ធាតុ​ហ្លួង សញ្ញាល័ក្ខណ៍​នៃ​អតីត​រាជធានី​មួយ​នេះ។ អម​ជាមួយ​នឹង​ផ្កា​ចំប៉ី​ស (កកន៖ លាវ​ហៅ ចម្ប៉ា អាន​ប្រកាស៖ រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី) ដែលជា​ផ្កា​ប្រចាំ​ជាតិ​លាវ និង​ភ្ជាប់​នៅ​ក្បែរ​មាន​ដាក់​ថា “នគរ​ហ្លួង​វៀងច័ន្ទន៍ ៤៥០​ឆ្នាំ”។ ចំណែក​ឯ​នៅ​ខាង​ខ្នង​នៃ​ធនប័ត្រ​វិញ មាន​រូប​ហោ​ព្រះ​កែវ ដែល​អតីត (​ព្រះ​កែវ​មក៌ត) ​ធ្លាប់​បាន​ផ្ទុក​ព្រះ​កែវ​មក៌ត និង​ដែល​ក្រោយ​មក​ត្រូវ​បាន​ធ្លាក់​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត​ឯ​ក្រុង​ទេព (បាងកក) រហូត​មក​ដល់​បច្ចុប្បន្ន។ […]

12. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 17 ខែ​វិច្ឆិកា 2014

[…] មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន រួម​ទាំង​នា​ពេល​ថ្មី​ៗ​នេះ​​រហូត​ដល់​ទៅ​អ្នក​សារព័ត៌មាន​​បាន​សរសេរ​ថា​រូប​សំណាក​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ដែល​តាំង​នៅ​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ បច្ចុប្បន្ន​នេះ គឺ​ជា​អតីត​ស្ដេច​ខ្មែរ​ព្រះ​បាទ​ជ័យ​ជេដ្ឋា ដែល​ភៀស​ព្រះ​កាយ​ទៅ​នៅ​ស្រុក​លាវ​ផង​ទៀត​​។ តើ​នេះ​ជា​ការ​ពិត​? ឬ​ការ​ប្រឌិត​បោក​ប្រាស់​ប្រជាជន​ឬ​យ៉ាង​ណា​? ខ្ញុំ​សូម​មិន​អត្ថាធិប្បាយ និង​សូម​​រៀប​រាប់​អំពី​សាវតារ​ក្សត្រិយ៍​អង្គ​នេះ​តាម​សំណេរ​ប្រវត្តិសាស្ត្រ​លាវ​ដូច​ត​ទៅ​នេះ​៖ […]

13. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 25 ខែ​វិច្ឆិកា 2014

[…] មក​នៅ​វៀងច័ន្ទន៍ និង​បាន​ប្រតិដ្ឋាន​ព្រះ​កែវ​មរកត […]

14. លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​ព្រះ​កែវ វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​ធ្នូ 2014

[…] នៃ​ការ​កសាង​វត្ត​ព្រះ​កែវ​ ក្រុង​វៀងច័ន្ទន៍ […]

15. លាវ​ចំណាយ​ប្រាក់​ជាង​៣​ពាន់​លាន​រៀល ស្ដារ​ឡើង​វិញ​ហោ​ព្រះ​កែវ ក្រុង​វៀងច័ន្ទន៍ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​ធ្នូ 2014

[…] អាជ្ញាធរ​នៃ​នគរ​ហ្លួង​វៀងច័ន្ទន៍ រដ្ឋធានី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ បាន​សរុប​ឲ្យ​ដឹង​ពី​ផែន​ការ​ស្ដារ​ និង​ជួស​ជុល​ឡើង​វិញ នូវ​ហោ​ព្រះ​កែវ ជា​ថ្មី​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ នឹង​ដែល​ត្រូវ​ប្រើ​ថវិកា​សរុប​រហូត​ដល់​ទៅ​៧.០០០​លាន​គីប (ប្រាក់​លាវ​) ឬ​ប្រមាណ​៣.៦៨៨​លាន​រៀល ហើយ​ដែល​ត្រូវ​ធ្វើ​ឲ្យ​រួច​រាល់​ទាន់​បុណ្យ​ប្រវត្តិសាស្ត្រ​នា​ឆ្នាំ​ក្រោយ គឺ​បុណ្យ​គម្រប់​៤០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ និង​បុណ្យ​គម្រប់​៤៥០​ឆ្នាំ​ នៃ​ការ​កសាង​វត្ត​ព្រះ​កែវ​ក្រុង​វៀងច័ន្ទន៍​។ […]

16. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 16 ខែ​មករា 2015

[…] Your most commented on post in 2014 was ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ… […]

17. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 11 ខែ​កុម្ភៈ 2015

[…] ប្រកាស​សំខាន់​ៗ​នៅ​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ ខ្ញុំ​បាន​ឧទ្ទិស​ទាំង​ស្រុង​ដាក់​ប្រកាស​នានា​ទាក់​ទង​នឹង​​ឡុងដុង កំពុង​មាន​រថ​យន្ត​ក្រុង​បម្រើ​សាធារណ​ជន, គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម​, បទ​រៀន​បាតុកម្ម​ថៃ​៖ ទង្វើ​នានា​ដែល​គ្មាន​ក្នុង​សម្បជញ្ញៈ​របស់​មេ​ដឹក​នាំ​ខ្មែរ​, ៧ មករា កំណើត​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្លាយ​ជា​ទាសករ​ជន​មួយ​ក្រុម​ជាង​៣០​ឆ្នាំ​, ស្ងាត់​ៗ​រដ្ឋាភិបាល​៤៩​ភាគ​រយ លួច​បំបែក​ខេត្ត​ថ្មី​មួយ​ទៀត​, វិនាស​ជន​ជាតិ​កូឡា នៅ​ប៉ៃលិន គួរ​តែ​ត្រូវ​បាន​សិក្សា​, ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…​។ […]

18. ទៅ​ចូល​រួម​ពិធីការ​អតីត​មិត្រ​រួម​ការងារ​នៅ​វៀងច័ន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 2 ខែ​មីនា 2015

[…] មក​ដល់​វៀងច័ន្ទន៍​នៅ​ម៉ោង​ប្រមាណ​១០​គត់ […]

19. ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 20 ខែ​មីនា 2015

[…] នៅ​ឯ​រដ្ឋ​ធានី​​វៀងច័ន្ទន៍​។ […]

20. សណ្ឋាគារ​ដូម៉ន | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 22 ខែ​មីនា 2015

[…] កាល​ពី​ទៅ​វៀងច័ន្ទន៍​ ចុង​ខែ​កុម្ភៈ កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ​ថា ដូម៉ន (​លាវ​៖ ໂດມ້ອນ​) ដែល​នៅ​​ជិត​កន្លែង​ប្រារព្ធ​ពិធី​លៀង​អាហារ និង​តាម​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ក្រុង​វៀងចន្ទន៍​។ […]

21. ប្រវត្តិ​ក្រុង​វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​មីនា 2015

[…] កាល​ពី​ឆ្នាំ​២០១០ កន្លង​មក​នេះ ប្រទេស​លាវ បាន​​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ខួប​៤៥០​ឆ្នាំ​នៃ​ទីក្រុង​វៀងចន្ទន៍ យ៉ាង​ធំ​សម្បើម​អស្ចារ្យ​។ មាន​ការ​ហែ​ក្បួន ការ​បោះ​​ផ្សាយ​ប័ណ្ណ​ប្រៃសណីយ៍ ធនបត្រ បទ​ភ្លេង ជា​ដើម​។ល។ ក្នុង​នោះ ក៏​មាន​ការ​ផលិត​ជា​ខ្សែ​វីដេអូ​ស្ដី​អំពី​ប្រវត្តិ​ការ​ក​តាំង​ទី​ក្រុង​មួយ​នេះ​ដែរ​។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ស្ដី​អំពី​ប្រវត្តិ​ក្រុង​វៀងច័ន្ទន៍​​។ សូម​អញ្ជើញ​ទស្សនា​ស្វែង​យល់​ដូច​ត​ទៅ​៖ […]

22. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 18 ខែ​សីហា 2015

[…] ប្រទេស​នេះ​ថ្វី​ដ្បិត​តែ​ប្រកាន់​របប​កុម្មុយនីស្ត តែ​សម័យ​ចុង​ក្រោយ​នេះ បាន​បន្ថែម​ការ​សាង​រូប​សំណាក​អតីត​ក្សត្រិយ៍​ជា​ច្រើន ក្នុង​នេះ រូប​សំណាក​ព្រះ​ចៅ​អានុវង្ស (​លាវ​៖ ເຈົ້າອານຸວົງສ໌​) ឬ​​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​៥ ត្រូវ​បាន​សាង​ឡើង​​ និង​ធ្វើ​ពិធី​សម្ពោធ​យ៉ាង​ធំ​សម្បើម កាល​ពី​ឆ្នាំ​២០១០ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ខួប​៤៥០​ឆ្នាំ​កំណើត​រដ្ឋធានី​វៀងចន្ទន៍​។ ព្រះ​បរម​រូប​នេះ​ត្រូវ​​បាន​សាង​ឡើង​អំពី​សំរឹទ្ធ​យ៉ាង​ធំ​អស្ចារ្យ នា​ប្រប​ទន្លេ​មេគង្គ និង​បែរ​ព្រះ​ភ័ក្ដ្រ​ទៅ​កាន់​ប្រទេស​ថៃ​។ […]

23. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «អុំ​ទូក​» ជា «អ៊ុំ​ទូក​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​វិច្ឆិកា 2015

[…] «មីនា​» ជា «មិនា​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

24. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​វិច្ឆិកា 2015

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

25. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​វិច្ឆិកា 2015

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

26. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​វិច្ឆិកា 2015

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

27. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «មីនា​» ជា «មិនា​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​វិច្ឆិកា 2015

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

28. លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 4 ខែ​ធ្នូ 2015

[…] (​សបប.​លាវ​) នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ មាន​ចាត់​ពិធី​បុណ្យ​ឆ្លង​យ៉ាង​ធំ […]

29. មក​មើល​ក្បួន​ព្យុហ​យាត្រា​លាវ កាល​ពី​បុណ្យ​ខួប​៤០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 19 ខែ​ធ្នូ 2015

[…] (​សបប.​លាវ​) នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ មាន​ចាត់​ពិធី​បុណ្យ​ឆ្លង​យ៉ាង​ធំ […]

30. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 21 ខែ​ធ្នូ 2015

[…] ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ […]

31. ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 22 ខែ​ធ្នូ 2015

[…] ខែ​ធ្នូ ឆ្នាំ​១៩៩៥ ទៅ​កាន់​ទីក្រុង​វៀងចន្ទន៍​ រដ្ឋ​ធានី នៃ​សបប​. លាវ […]

32. Baht | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 16 ខែ​កុម្ភៈ 2016

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

33. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​» | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 16 ខែ​កុម្ភៈ 2016

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

34. March | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 1 ខែ​មីនា 2016

[…] «អុំ​ទូក​» ជា «អ៊ុំ​ទូក​» ៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋ…៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម […]

35. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «​និស្សិត​» ជា​ «​និសិត្ស​» ឬ «​និសិត្យ​» | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 13 ខែ​ឧសភា 2016

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]

36. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​» | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 14 ខែ​មិថុនា 2016

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]

37. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​» | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 22 ខែ​សីហា 2016

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]

38. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «​និស្សិត​» ជា​ «​និសិត្ស​» ឬ «​និសិត្យ​» | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 3 ខែ​កញ្ញា 2016

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]

39. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​កញ្ញា 2016

[…] និង២៩ បានចាប់ផ្ដើមហើយនៅទីក្រុងវៀងចន្ទន៍ សបប.លាវ នាថ្ងៃអង្គារ ទី៦ ខែកញ្ញា […]

40. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​» | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 5 ខែ​តុលា 2016

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]

41. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រជ្ជ​ទាយាទ​» ជា «រាជ​ទាយាទ​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 11 ខែ​ធ្នូ 2016

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]

42. ព្រះ​រាជ​វាំង «​ហោ​ខាំ​» ឬ​វិមាន​ប្រធាន​ប្រទេស​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 18 ខែ​មករា 2017

[…] នៃនគរហ្លួងវៀងចន្ទន៍ […]

43. Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «មីនា​» ជា «មិនា​» | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 5 ខែ​មីនា 2017

[…] «អុំទូក» ជា «អ៊ុំទូក» ៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីល…៦. ការយល់ច្រឡំ និងសរសេរព្រះនាម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: