jump to navigation

វិនាស​ជន​ជាតិ​កូឡា នៅ​ប៉ៃលិន គួរ​តែ​ត្រូវ​បាន​សិក្សា ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

កាល​ពី​ខ្ញុំ​បាន​ទៅ​ខេត្ត​ប៉ៃលិន​ជា​គ្រា​ដំបូង ខែ​សីហា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ព្យាយាម​រក ព្រម​ទាំង​សាក​សួរ​បង​ប្អូន​អ្នក​កំពុង​រស់​នៅ​និង​ប្រកប​របរ​រក​ស៊ី​ជា​ច្រើន​នាក់​ស្ដី​អំពី​ជន​ជាតិ​កូឡា ដែល​ធ្លាប់​តែ​ល្បី​ឈ្មោះ និង​ជា​អ្នក​នាំ​ភាព​រុង​រឿង​នៃ​ប៉ៃលិន​កាល​គ្រា​អតីត​កាល​នោះ​។ ចម្លើយ​ដែល​ខ្ញុំ​បាន​រក​ឃើញ​បាន​ប្រែ​ជា​ក្ដី​ស្រងាក​ចិត្ត​គឺ​គ្មាន​នរណា​បាន​ដឹង ឬ​ដឹង​ឮ​តិច​តួច​ណាស់​ពី​ជន​ជាតិ​កូឡា ហើយ​ជន​ជាតិ​កូឡា​នៅ​ប៉ៃលិន​វិនាស​ផុត​ពូជ​ស្ទើរ​អស់​ទៅ​ហើយ​។ បច្ចុប្បន្ន​នេះ​អ្នក​រស់​នៅ​ប៉ៃលិន​ភាគ​ច្រើន​លើស​លុប​សុទ្ធ​តែ​ជា​អ្នក​ចំណូល​ថ្មី​ទាំង​អស់​។

ជន​ជាតិ​កូឡា​កំពុង​ជិះ​សេះ​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន ប្រទេស​កម្ពុជា ដែល​ជា​តំបន់​មួយ​ល្បី​ឈ្មោះ​ខាង​ត្បូង​។ ស្រង់​ចេញ​ពី​សៀវភៅ Five Years in Siam (ប្រាំ​ឆ្នាំ​នៅ​ស្យាម​ប្រទេស) ដោយ H. Warington Smyth, ១៨៩៨​។

កូឡា គឺ​ជា​ជន​ជាតិ​ដើម​កំណើត​តៃ ដែល​ភៀស​ខ្លួន​ពី​ខេត្ត​យូណាន ប្រទេស​ចិន​, ពី​រដ្ឋ​មន និង​ស្ហាន ក្នុង​ប្រទេស​ភូមា មក​ភាគ​ខាង​ជើង​ឆៀង​ខាង​ត្បូង​របស់​ប្រទេស​ថៃ កាល​ពី​ប្រមាណ​ចុង​សតវត្សរ៍​ទី​១៩​។ គ្រា​ម្ដង​នោះ ជន​ជាតិ​កូឡា បាន​រស់​នៅ​យ៉ាង​ច្រើន​លើស​លុប​នា​ខេត្ត​ប៉ៃលិន កម្ពុជ​ប្រទេស​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ក្នុង​អំឡុង​សម័យ​អាណានិគម​និយម​បារាំង ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា ទី​នោះ​ហើយ​ដែល​បណ្ដា​ជន​ជាតិ​កូឡា​បាន​ប្រកប​របរ​ភាគ​ច្រើន​គឺ​ជា​អ្នក​ជួញ​ដូរ​ត្បូង​។

សង្គ្រាម​រ៉ាំរ៉ៃ​អស់​ច្រើន​សតវត្សរ៍​ប្រហែល​ជា​កត្ដា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់ ព្រម​ទាំង​វិនាស​អស់​រលីង​នូវ​ជន​ជាតិ​កូឡា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំង​មូល​។ វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ នូវ​សោភ័ណ្ឌ​ភាព​របស់​ប៉ៃលិន​បច្ចុប្បន្ន​បាន​ក្លាយ​ត្រឹម​ជា​សំណល់ ព្រម​សំណោក​អតីត​កាល​ពី​ភាព​រុង​រឿង ដែល​បន្សល់​ទុក​ដោយ​ជន​ភៀស​ខ្លួន​មួយ​ក្រុម (កូឡា) ហើយ​បច្ចុប្បន្ន​ពួក​គេ​បាន​វិនាស​ផុត​ពូជ​អស់​ទៅ​ហើយ​។

ការ​សិក្សា​ស៊ី​ជម្រៅ​មួយ​ស្ដី​ពី​ភាព​វិនាស​ហិន​ហោច​នៃ​ជន​ជាតិ​កូឡា​នៅ​ប៉ៃលិន គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ទុក​ជា​មេ​រៀន និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​ជាតិ​ខ្មែរ​៕

_________________________________________________________________________
អាន​ផង​ដែរ​
១. មក​លេង​ភ្នំ​យ៉ាត
២. មក​ដល់​ប៉ៃលិន

Advertisements

មតិ»

1. តា ម៉ាប់ - ថ្ងៃសុក្រ 28 ខែ​កុម្ភៈ 2014

ប្រហែលជាពួកគេភៀសខ្លួនទៅថៃអស់វិញក្រោយខ្មែរបានឯករាជ្យ ឬយ៉ាងណា ? ចុះសៀវភៅនោះមានជា ភីឌីអេហ្វ ទេពូ ?

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 1 ខែ​មីនា 2014

មិន​អញ្ចឹង​ទេ កាល​សម័យ​សង្គម​រាស្ត្រ​និយម​ពួក​កូឡា​នៅ​ពេញ​ប៉ៃលិន​។ បទ​ចម្រៀង​លោក ស៊ីន ស៊ីសាមុត ក៏​និយាយ​ច្រើន​ពី​កូឡា​ដែរ​៕

តា ម៉ាប់ - ថ្ងៃអាទិត្យ 2 ខែ​មីនា 2014

អញ្ចឹងមានតែអាពតធ្វើស៊ីអស់

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 2 ខែ​មីនា 2014

ប្រហែល​ជា​អញ្ចឹង​ហើយ

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: