jump to navigation

ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ ថ្ងៃចន្ទ 31 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
8 comments

កកន​៖ ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ខេត្ត​បាត់ដំបង ដូច​ជា​ប្រកាស​, ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរសាវតារ​ត្រកូល «អភ័យវង្ស»រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម… ជា​ដើម​។ល។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​ជូន​បុគ្គល​ម្នាក់​ទៀត ក្នុង​ត្រកូល​អភ័យ​វង្ស អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ និង​ក្រោយ​មក​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ថៃ ខេត្ត​ព្រះ​ដំបង ឬ​បាត់ដំបង​។

នាយ ប៉ុក ផល្គុន ឬ​ ប៉ុក គុណ ឬ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ព្រះ​ពិសេស ពានិជ (ថៃ​៖ พระพิเศษพานิช) ឬ​ វិបូល ប៉ុកមន្ត្រី (ថៃ​៖ วิบูล ปกมนตรี) ជា​ជន​ជាតិ​ខ្មែរ​ពី​កំណើត ដែល​មាន​តួនាទី​ឆ្នើម​ក្នុង​ការ​ចាត់​តាំង​ចលនា​ខ្មែរ​ឥស្សរៈ ដើម្បី​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ពី​សំណាក់​ប្រទេស​បារាំង និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ថៃ​ រហូត​បាន​ក្លាយ​ជា​សមាជិក​សភា​ ខេត្ត​ព្រះ​ដំបង (បាត់ដំបង) របស់​រាជការ​ថៃ​ផង​ទៀត​*។

ប៉ុក ផល្គុន (ឈ្មោះ​ដើម) ជា​កូន​របស់​ឧកញ៉ា​មហា​មន្ត្រី អតីត​សេនា​បតី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ខ្មែរ និង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង ឆ្អន អភ័យវង្ស ប្អូន​ស្រី​របស់​នាយករដ្ឋមន្ត្រី​ថៃ គួង អភ័យវង្ស និង​ជា​អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ​ឡើង នៅ​ឯ​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​១៩៤០​។

បន្ទាប់​ពី​ចលនា​ខ្មែរ​ឥស្សរៈ​បែក​បាក់ ដោយ​សារ​ទំនាស់​ផ្ទៃ​ក្នុង​នោះ នាយ ផល្គុន ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ​ថៃ ប្រចាំ​ខេត្ត​ព្រះ​ដំបង (បាត់ដំបង) នៅ​ក្នុង​រដ្ឋការ​របស់​នាយ គួង អភ័យវង្ស​។ នៅ​ពេល​ដែល​នាយ គួង អភ័យវង្ស លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ថៃ ហើយ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ប្រគល់​មក​ឲ្យ​បារាំង​កាន់​កាប់​វិញ​នោះ​, នាយ​ ផល្គុន រួម​ជាមួយ​អតីត​សមាជិក​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន​ទៀត បាន​បង្កើត​គណៈ​កម្មាធិកា​​រំដោះ​ជាតិ​ខ្មែរ (KNLC) នា​ឆ្នាំ​១៩៤៨ និង​បន្ត​ប្រឆាំង​នឹង​វត្តមាន​របស់​បារាំង​នៅ​កម្ពុជា​ដដែល​ និង​នៅ​ឆ្នាំ​១៩៤៩ នាយ​ ផល្គុន ក៏​បាន​ឡើង​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​នេះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មិន​ដល់​មួយ​ឆ្នាំ​ផង នាយ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្នុង​បទ​ចោទ​ប្រកាន់​ប្រើ​ប្រាស់​ថវិកា​​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ទិញ​ដូវ​អាវុធ​។

* នាយ ព្រះ​ពិសេស ពានិជ (ឈ្មោះ​ថៃ) ឬ នាម​ដើម ប៉ុក ផល្គុន បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ខេត្ត​ព្រះ​ដំបង (បាត់ដំបង​) ឈុត​ទី​៤ មណ្ឌល​២ ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ របស់​សភា​តំណាង​រាស្ត្រ​ថៃ​ កាល​ពី​ខែ​មករា ឆ្នាំ​១៩៤៦​ ខណៈ​ដែល​ពេល​នោះ​បាត់ដំបង​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃ​។

_____________________________________________________
អានបន្ថែម
១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
២. សាវតារ​ត្រកូល «អភ័យវង្ស»
៣. គួង អភ័យវង្ស
៤. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
៥. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ

Advertisements

ខ្មែររស់សុខសាន្ត ថ្ងៃអាទិត្យ 30 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ.
add a comment

ក្រុង​សៀមរាប​គួរ​ធ្វើ​ផ្លូវ​វាង ជំនួស​ឲ្យ​ការ​ពង្រីក​ផ្លូវ​មុខ​ព្រះ​រាជ​តំណាក់ ថ្ងៃសៅរ៍ 29 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
add a comment

រយៈ​ពេល​កន្លង​ទៅ​នេះ​មាន​ការ​ផ្សព្ធ​ផ្សាយ​ពី​គម្រោង​កាប់​ដើម​ឈើ​ប្រវត្តិសាស្ត្រ​ធំ​ៗ​តាម​បណ្ដោយ​ផ្លូវ​មុខ​ព្រះ​រាជ​តំណាក់​ខេត្ត​សៀមរាប​ ដើម្បី​ពង្រីក​ផ្លូវ​ក្នុង​ក្រុង​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​មួយ​នេះ​។ ព័ត៌មាន​ពី​ការ​កាប់​ដើម​ឈើ​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជ​ពលរដ្ឋ​ខ្មែរ​មាន​ប្រតិកម្ម​យ៉ាង​ផុស​ផុស​ប្រឆាំង​ និង​មិន​គាំទ្រ​សោះ​​ឡើយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​នេះ​។

ជា​ការ​ពិត​ដែល​ទទួល​ស្គាល់​គឺ​ថា ក្រុង​សៀមរាប​ពិត​ជា​មាន​កំណើន​ប្រជាជន​ប្រាកដ​មែន​ ទាំង​ប្រជាជន​ក្នុង​ស្រុក ទាំង​អ្នក​ទេសចរណ៍​ច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ហើយ​ក៏​គួរ​តែ​ទទួល​ស្គាល់​ផង​ដែរ​ថា សៀមរាប​គឺ​ជា​ទីក្រុង​បុរាណ ដែល​បាន​សាង​ឡើង​ក្នុង​បំណង​ជា​ទីក្រុង​តូច​ៗ មិន​មែន​ជា​ទីក្រុង​ធំ​ៗ​នោះ​ទេ ទាំង​នេះ​គឺ​ជា​ «ចំណុច​ទាក់​ទាញ​» មួយ​ទៀត​សម្រាប់​អ្នក​ទេសចរណ៍ ហើយ​ដែល​អាជ្ញាធរ​សៀមរាប​មិន​គួរ​មើល​រំលង​។

ជឿ​ឬ​មិន​ជឿ បណ្ដា​ដើម​ឈើ​ធំ​ៗ​ទាំង​ហ្លាយ​ដែល​កំពុង​ឈរ​យ៉ាង​សង្ហារ​នៅ​តាម​វិថី​នានា​នៅ​ក្រុង​សៀមរាប​នេះ បាន​ធ្វើ​ឲ្យ​សម្រស់​ក្រុង​ល្អ​ឆើត​ឡើង​ជាមួយ​នឹង​ព័ណ៌​បៃតង​ និង​ហាក់​ជា​រមណីយដ្ឋាន​មួយ​សម្រាប់​អ្នក​ក្រុង​សៀមរាប ហើយ​ដែល​អ្នក​ក្រុង​នេះ​គួរ​មាន​មោទនភាព​។ ចរាចរណ៍​ដែល​មាន​បញ្ហា​បច្ចុប្បន្ន​គួរ​តែ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​វា​ជា​បញ្ហា​ពិត​ប្រាកដ​២៤​ម៉ោង​ឬ​យ៉ាង​ណា​? ឬ​មួយ​គ្រាន់​តែ​មាន​បញ្ហា​នៅ​ពេល​ព្រឹក (ពេល​ម៉ោង​ទៅ​ធ្វើ​ការ​) ឬ​នៅ​ពេល​ល្ងាច​ (ពេល​ម៉ោង​ចេញ​ពី​ធ្វើ​ការ​) នោះ​ឬ​យ៉ាង​ណា​? ឬ​វត្ថុ​បំណង​នៃ​ការ​កាប់​ដើម​ឈើ មាន​អ្វី​នៅ​ពី​ក្រោយ​?

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គ្មាន​ហេតុ​ផល​ណា​មួយ​សម​ស្រប​ដើម្បី​មក​អះ​អាង​សម្រាប់​ការ​កាប់​ដើម​ឈើ​ជា​ប្រវត្តិសស្ត្រ​ទាំង​នោះ​សោះ​ឡើយ​។ អាជ្ញាធរ​សៀមរាប ប្រាកដ​ជា​រង​នូវ​ភាព​ប្រថុយ​ប្រថាន​មួយ​នៃ​ការ​គាំទ្រ​ពី​ប្រជាជន​ខ្លួន​ប្រសិន​បើ​បន្ដ​ចាត់​ការ​រឿង​នេះ​។

  • ប្រសិន​បើ​មិន​កាប់​ដើម​ឈើ​ពង្រីក​ផ្លូវ ថា​តើ​មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​លើ​បញ្ហា​ចរាចរណ៍​​?

ដូច​ខ្ញុំ​បាន​និយាយ​ថា​លើ​ហើយ​ថា «បញ្ហា​ចរាចរណ៍​» គួរ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​​ចរាចរណ៍​ជា​បញ្ហា​ចម្បង​មែន​នោះ​ អាជ្ញាធរ​សៀមរាប​គួរ​ធ្វើ​ផ្លូវ​វាង​​ថ្មី​មួយ ឬ​ផ្លូវ​មាន​ស្រាប់ ទៅ​ម្ដុំ​ខាង​ក្រោយ​ព្រះ​រាជ​តំណាក់ ឬ​ម្ដុំ​ផ្សារ​ចាស់​ជា​ដើម​។ល។​ ដើម្បី​បញ្ជៀស​ចរាចរណ៍​ខាង​មុខ​ព្រះ​រាជ​តំណាក់​។ វា​ហាក់​ដូច​ជា​វប្បធម៌​មួយ​ដែល​ប្រជាជន​ខ្មែរ​ហាក់​មិន​ចូល​ចិត្ត​ធ្វើ​ដំណើរ​វាង​ទាល់​តែ​សោះ ហើយ​អាជ្ញាធរ​ខ្មែរ គួរ​តែ​បង្កើត​វប្បធម៌​ផ្លូវ​វាង​នេះ​ដល់​ប្រជាជន​ខ្មែរ​។

សម្រាប់​ផ្លូវ​មុខ​ព្រះ​រាជ​តំណាក់​នេះ អាជ្ញាធរ​គួរ​តែ​រក្សា​ទិដ្ឋភាព​ដើម ដោយ​មិន​ចាំ​បាច់​សាង​សង់​ស្ពាន​ថ្មី​ប្រប​ស្ពាន​ចាស់​នោះ​ឡើយ ហើយ​ថា​ស្ពាន​ថ្មី​គួរ​សាង​សង់​នៅ​ផ្លូវ​​វាង​ថ្មី ម្ដុំ​ផ្សារ​ចាស់​ជា​ដើម​។ល។ ចំណែក​ឯ​ចរាចរណ៍​ខាង​មុខ​ព្រះ​រាជ​តំណាក់​នេះ​គួរ​ត្រូវ​ផ្លាស់​មក​ជា​ផ្លូវ​ឯក​ទិស ដើម្បី​ឲ្យ​សម​ស្រប​នឹង​ទំហំ​ផ្លូវ ក៏​ដូច​ជា​ការ​បន្ថយ​ចរាចរណ៍​ជា​ដើម​។

អាជ្ញាធរ​ខេត្ត​សៀមរាប​គឺ​ទៅ​រៀន​សូត្រ​យក​បទ​ពិសោធន៍​ពី​ការ​គ្រប់​គ្រង​ទីក្រុង​ទេសចរណ៍​វប្បធម៌​នានា​លើ​លើក ជា​ពិសេស​ការ​ថែ​រក្សា​ធន​ធាន​លម្អ​ពី​ធម្មជាតិ​បែប​​នេះ​។ នៅ​ទីក្រុង​ព្រៃ​នគរ ដើម​ឈើ​ធំ​ៗ​អស់​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រក្សា​យ៉ាង​គត់​មុត ព្រម​ទាំង​បង់​លេខ​សម្គាល់​នៅ​លើ​ដើម​ឈើ​នីមួយ​ៗ​ផង​​។

ព័ត៌មាន​ចុង​ក្រោយ​ពី​វេបសៃត៍​ដើម​អម្ពិល​ថា អាជ្ញាធរ​ក្រុង​សៀមរាប​បដិសេធ​ពី​រឿង​កាប់​ដើម​ឈើ​ដើម្បី​ពង្រីក​ផ្លូវ​នេះ​៕

ព្រះ​រាជ​ពិធី​បុណ្យ​ត្រស្តិ​សង្ក្រាន្ត​ ព.ស.​២៥៥៧ ថ្ងៃសុក្រ 28 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.
2 comments

ព្រះ​រាជ​ពិធី​ត្រស្តិ​សង្ក្រាន្ត
ប្រចាំ​ពុទ្ធសករាជ ​២៥៥៧

ថ្ងៃ​សុក្រ ទី​១៣ រោច ខែ​ផល្គុន ឆ្នាំ​ម្សាញ់ បញ្ច​ស័ក
ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤
ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ ភ្នំពេញ

___________________________________________________
មើល​ផង​ដែរ​៖
១. ព្រះ​រាជ​ពិធី​បុណ្យ​ត្រស្តិ​សង្ក្រាន្ត​ ព.ស.​២៥៥៦
២. ព្រះ​រាជ​ពិធី​ត្រស្តិ​សង្ក្រាន្ត ប្រចាំ​ព.ស.​២៥៥១

ក្រុង​សៀមរាប​កាល​គ្រា​មុខ ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

ស្ទឹង​សៀមរាប​ប្រមាណ​ឆ្នាំ​១៩៤៨

ទិដ្ឋភាព​អ្នក​ភូមិ​សៀមរាប ប្រមាណ​ឆ្នាំ​១៩១០

អាកាស​យានដ្ឋាន​សៀមរាប (១៩៦៩)

សណ្ឋាគារ​ធំ​ក្រុង​សៀមរាប​ ឆ្នាំ​១៩៤៧

ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​» ថ្ងៃពុធ 26 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in អំពីភាសា.
15 comments

ខ្ញុំសង្កេតឃើញមានមនុស្សខ្មែរយើងសរសេរពាក្យថា «រង់ចាំ» ខុសច្រើនណាស់ ដោយច្រឡំមកសរសេរជា «រងចាំ» ទៅវិញ។

នៅក្នុងវចនានុក្រមខ្មែរ ពាក្យ រង់ សំ. ( កិ. ) (រង្ក “យូរ, យិតយូរ”) បង្អង់ចាំ, ឈប់បង្អង់ : រង់មួយស្របក់សិន, រង់ចាំបន្តិចសិន (ម. ព. រារង់ ផង)។

ហេតុដូចនេះ «រង់ចាំ» មិនមែន «រងចាំ» ទេ។

ចំណតរង់ចាំរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ សរសេរជា “រងចាំ” ទៅវិញ
(រូបថត៖ សប្បាយ)

___________________________________________
អានផងដែរ៖
១. ការយល់ច្រឡំ និងការសរសេរខែ «មីនា» ជា «មិនា»
២. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៣. ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ»
៤. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីលាវ «វៀងចន្ទន៍»
៦. ការយល់ច្រឡំ និងសរសេរព្រះនាម ព្រះបាទ អង្គ ដួង
៧. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»
៨. ការយល់ច្រឡំ និងការសរសេរពាក្យ «និស្សិត» ជា «និសិត្ស» ឬ «និសិត្យ»
៩. ការយល់ច្រឡំ និងការសរសេរពាក្យ «រជ្ជទាយាទ» ជា «រាជទាយាទ»
១០. ការ​យល់​ច្រឡំ​រវាង​ពាក្យ «​គណនី» និង «​គណនេយ្យ​»

ល្បែង «ខួង» ថ្ងៃអង្គារ 25 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ចូល​ឆ្នាំ​ខ្មែរ​ជិត​ចូល​មក​ដល់​ហើយ បាំង​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ កាល​ពី​ដើម​ឡើយ​ឲ្យ​តែ​ជិត​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់ ក្មេង​ៗ​រំភើប​ណាស់ ជា​ពិសេស​ពេល​ឮ​សំឡេង​រៃ​យំ ដែល​ជា​សញ្ញាណ​ជិត​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ​។ នៅ​តាម​ស្រុក​ភូមិ ចាប់​ពី​ពេល​នេះ​ត​ទៅ​ នៅ​ពេល​យប់​ក្មេង​ៗ​នាំ​គ្នា​លេង​ល្បែង​កម្សាន្ត​ផ្សេង​ៗ ហើយ​ក្រោយ​ៗ​មកមាន​ការ​ចាក់​ធុង​បាស្ស​រាំ រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ឯណុះ​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការ​ចូល​ឆ្នាំ​ខ្មែរ​ហាក់​មិន​សូវ​ជា​ទី​ចាប់​អារម្មណ៍​របស់​យុវជន​ខ្មែរ​ទៀត​ទេ ពោល​គឺ​ធម្មតា​ៗ​។

ណាស់​ហ្អើយ! ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​​កាល​ពី​នៅ​កុមារ​នោះ ខ្ញុំ​សូម​ណែ​នាំ​ល្បែង​មួយ ឈ្មោះ​ថា «ខួង» ដែល​ក្មេង​ៗ យុវជន​ជំនាន់​ខ្ញុំ​នាំ​គ្នា​លេង ជា​ពិសេស​នៅ​រដូវ​កាល​ខែ​ភ្លឺ និង​ជិត​ចូល​ឆ្នាំ​ខ្មែរ​បែប​នេះ លេង​ខួង​ក៏​រឹត​តែ​សប្បាយ​ទ្វេ​ឡើយ​។

វិធី​លេង​ល្បែង​ខួង

ល្បែង​ខួង​គេ​លេង​ចាប់​ពី​៤​​នាក់​ឡើង​ទៅ រហូត​៦​នាក់ និង​៨​នាក់ (កាន់​តែ​គ្នា​ច្រើន​ កាន់​តែ​សប្បាយ​)​។ គេ​ត្រូវ​បែង​ចែក​ជា​ពីរ​ក្រុម​ដោយ​ចំនួន​ស្មើ​គ្នា​ និង​ចាប់​ផ្ដើម​លេង​ដោយ​ប៉ាវ សម្រាប់​ក្រុម​ណា​ឈ្នះ​លេង​មុន​។ ខួង​នេះ គេ​លេង​នៅ​នឹង​ដី ដោយ​គូ​ជា​ខ្សែ​ដូច​ខាង​ក្រោម​នេះ​ (សម្រាប់​លេង​គ្នា​៤​នាក់​)៖

សម្រាប់​ក្រុម​ដែល​ចាញ់​ (ព័ណ៌​ខ្មៅ) ត្រូវ​នៅ​ចាំ​នឹង​ខ្សែ ដោយ​មាន​មេ​ក្រុម​ម្នាក់​ជា​អ្នក​រត់​បាន​ពីរ​ខ្សែ គឺ​ខ្សែ​ក និង​ខ្សែ​ខ ចំណែក​ឯ​កូន​ក្រុម​គឺ​រត់​បាន​តែ​ខ្សែ​គ​ទេ​។ ចំណែក​ឯ​ក្រុម​ដែល​ឈ្នះ​វិញ (ព័ណ៌​ខៀវ​) ត្រូវ​រត់​ចេញ​ពី​ចំណុច​លេខ​១ (ចូល​បាន​ទាំង​ស្លាប​ឆ្វេង និង​ស្លាប​ស្ដាំ​) ចូល​ចំណុច​លេខ​២ រួច​បន្ត​ចេញ​ទៅ​លេខ​៣ (​ក្រៅ​រង្វង់​ខ្សែ​)​។ ក្នុង​ពេល​ដែល​ក្រុម​ខៀវ​រត់​ចូល​ចំណុច​នីមួយ​ៗ​នេះ ក្រុម​ខ្មៅ ត្រូវ​ស្ទាក់​ឲ្យ​ជាប់​ដើម្បី​កុំ​ឲ្យ​ចេញ​រួច​។ បន្ទាប់​ពី​ចេញ​ដល់​ចំណុច​ទី​៣​ហើយ ក្រុម​ខៀវ ត្រូវ​រត់​ចូល​ចំណុច​លេខ​២​វិញ និង​លេខ​១ វិញ (ចំណុច​ដើម) រួច​ត្រូវ​ស្រែក​ថា «ខួង​» នោះ​ចាត់​ទុក​ថា​ឈ្នះ​ហើយ​។ សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​រត់​ចេញ​មក​បាន​មុន​ចាត់​ទុក​ថា​បាន​ការ​ហើយ (ដ្បិត​ក្រុម​ខៀវ​មិន​មាន​មេ​ក្រុម​ដូច​ក្រុម​ខ្មៅ​ទេ​។

ក្នុង​អំឡុង​ពេល​រត់​ចេញ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​នេះ ក្រុម​ខ្មៅ​ត្រូវ​ស្ទាក់ និង​ប្រសិន​បើ​ចាប់ ឬ​ប៉ះ​ខ្លួន​នៃ​ក្រុម​ខៀវ​ណា​ម្នាក់​នោះ រាប់​ថា​ក្រុម​ខៀវ​ចាញ់​ហើយ រួច​ត្រូវ​ក្រុម​ខ្មៅ​លេង​ម្ដង​។

ល្បែង​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ដ្បិត​ក្រៅ​ពី​ធ្វើ​ឲ្យ​បញ្ចេញ​កម្លាំង​កាយ​ហើយ (បែក​ញើស​សស្រាក់​) អ្នក​លេង​នៅ​មាន​ការ​រិះ​គិត ប្រើ​គំនិត​ដើម្បី​រត់ ចាប់ និង​វិធី​សាស្ត្រ​ច្រើន​ទៀត ដើម្បី​យក​ឈ្នះ​លើ​គូ​បដិបក្ខ​ផង​ដែរ​៕

ការ​គួស​ខ្សែ​សម្រាប់​លេង​ខួង គ្នា​៦​នាក់ (​មួយ​ក្រុម​៣​នាក់​)

_____________________________________________________________________
អាន​ផង​ដែរ​
១. ល្បែង «មឹក»

%d bloggers like this: