jump to navigation

បាកាន ហ្លួង​ព្រះ​បាង ហូយអាន ជាប់​លំដាប់​តំបន់​ទេសចរណ៍​ពិភព​លោក​ឆ្នាំ​២០១៤ ថ្ងៃចន្ទ 3 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ទេសចរណ៍, ພາສາລາວ, Tiếng Việt.
add a comment

ទីក្រុង​បុរាណ​ចំនួន​៣​នៅ​ក្នុង​អនុ​ភូមិ​ភាគ​មហា​ទន្លេ​មេគង្គ គឺ​បាកាន (ភ. ပုဂံ), ហ្លួង​ព្រះ​បាង និង​ហូយអាន (វ​. Hoi An) នៅ​ប្រទេស​វៀតណាម បាន​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​លំដាប់​លេខ​១ ២ ​និង​៣ របស់​ពិភព​លោក សម្រាប់​ឆ្នាំ​២០១៤​នេះ ដែល​បាន​ចេញ​មក​ពី​ការ​ផ្ដល់​ពិន្ទុ​អ្នក​អាន​ទស្សនាវដ្ដី​ទេសចរណ៍​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។ ក្រៅ​ពី​នេះ អ្នក​អាន​ក៏​បាន​បោះ​ឆ្នោត​ឲ្យ​ប្រទេស​ភូមា​ និង​ប្រទេស​លាវ ជាប់​ក្នុង​លំដាប់​១០​ប្រទេស នៅ​ក្នុង​ពិភព​លោក ដែល​គួរ​ឲ្យ​ទៅ​ទស្សនា​បំផុត​ផង​ដែរ​។

ទីក្រុង​បាកាន​របស់​ភូមា បាន​ទទួល​ពិន្ទុ​ចំនួន​៩៧,៥​ភាគ​រយ ចំណែក​ឯ​ក្រុង​ហ្លួង​ព្រះ​បាង​របស់​លាវ បាន​ពិន្ទុ​៩៥,៧១​ភាគ​រយ និង​ហូយអាន​របស់​វៀតណាម​បាន​ពិន្ទុ​៩៤,៣៣​ភាគ​រយ​៕

ក្រុង​បូរាណ​បាកាន របស់​ភូមា

អតីត​រាជធានី​លាវ ហ្លួង​ព្រះ​បាង

ក្រុង​ហូយអាន របស់​វៀតណាម

%d bloggers like this: